រាជធានីភ្នំពេញ ៖ ការនិយមនូវសម្លៀកបំពាក់ ដើម្បីបង្ហាញភាពលេចធ្លោរជាការចាប់អារម្មណ៍មួយពីសំណាក់ក្រុមសិល្បករ សិល្បការិនី ដើម្បីបង្កើននូវប្រជាប្រិយភាពក្នុងការទទួលបាន ការគាំទ្រពីសំណាក់ទស្សនិកជន ។ ប៉ុន្តែការស្លៀកពាក់របស់សិល្បករមួយចំនួនធ្វើឲ្យសង្គមខ្មែរធ្លាក់ចុះនូវសីលធម៌សង្គមដោយបង្កលក្ខណៈសិចស៊ីជ្រុលហួសហេតុដែលក្រសួងវប្បធម៌ធ្លាប់បានក្រើនរម្លឹកជារឿយៗ។ប្រភពកំណើតថ្មី
នាចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ នេះការស្លៀកពាក់របស់សិល្បករបានក្លាយជាសង្គ្រាមពាក្យសម្តីនៅក្នុងបណ្តាញសង្គម ដោយមានការរិះគន់យ៉ាងចាស់ដៃ និងសរសើមិនដាច់ពីម៉ាត់ផងដែរ។ ខាងក្រោមនេះជាមតិខ្លះរបស់ម្ចាស់គណនីឈ្មោះ ទស្សៈយុវជនខ្មែរ៖
-ទន្ទឹមនិងមានប្រិយមិត្តបរទេសមួយចំនួនចេះស្រឡាញ់ ចូលចិត្ត ព្រមទាំងឲ្យតម្លៃទៅលើ “សម្លៀកបំពាក់ប្រពៃណីខ្មែរយើង” នោះ!!! តែបែរជានៅក្នុងស្រុកខ្មែរឯនោះវិញ ក៏មានក្រុមតារាសិល្បៈខ្មែរមួយចំនួនធំភ្លើតភ្លើនទៅនិង “សម្លៀកបំពាក់បែបអឺរ៉ុបនិយម” ស្លៀកពាក់ខើចលើ! ខើចក្រោម! បញ្ចេញគល់ភ្លៅ! បង្ហាញដើមទ្រូងយ៉ាងចំហរដោយខ្វះសេចក្តីអៀនខ្មាស់ ប្រៀបបីដូចជាកំពុងតែ “បំផ្លាញនូវប្រពៃណី វប្បធម៌ខ្មែរ” ដែលជាកេរ្តិ៍មរតកដ៏ថ្លៃថ្លារបស់បុព្វបុរសខ្មែរខ្លួនឯងទៅវិញ។តើទង្វើបែបនេះសក្តិសមជាកុលបុត្រខ្មែរដែលធ្លាប់តែទទួលបានការអប់រំពី “វប្បធម៌ល្អផូរផង់” របស់ដូនតាខ្មែរយើងដែរឬទេ??? ពួកអ្នកជាតារា អ្នកថា “ការធ្វើអ្វីៗវាជាសិទ្ធិរបស់អ្នក” ប៉ុន្តែក្នុងនាមយើងខ្ញុំជាយុវជនដែលស្រឡាញ់ និង គាំទ្រនូវ “វប្បធម៌ខ្មែរ” យើងក៏មានសិទ្ធិរិៈគន់ពួកអ្នកឯងដែរ បើចង់ល្បីគួរតែខិតខំប្រឹងប្រែងបង្កើននូវទេពកោសល្យសម្តែងឲ្យបានល្អឥតខ្ចោះទៅ នោះប្រាកដជាល្បី និង មានអ្នកគាំទ្រច្រើនហើយ មិនត្រូវចំហរដើមទ្រូង និង បញ្ចេញគល់ភ្លៅដើម្បីឲ្យល្បីទេ! ធ្វើបែបនេះមិនខុសពីកំពុងតែបង្ហាញប៉ាន់ឲ្យតាតាប៉ុណ្ណោះ! តើតម្លៃរបស់តារា(សិល្បៈ)នៅត្រង់ណា??? ហើយបងប្អូនទាំងអស់គ្នាសូមជួយជ្រើសរើសផងA & B យកមួយណា??? ដូច្នេះក្នុងនាមយើងជាខ្មែរគួរគាប្បីចូលរួមចំណែកក្នុងការ ការពារ ថែរក្សា លើកស្ទួយ “វប្បធម៌ជាតិយើង” ឲ្យបានគ្រប់ៗគ្នា។សូមអរគុណ!!!៕ដោយកំណើតថ្មី