ខេត្តកំពង់ចាម ៖ នៅថ្ងៃ១៥ កើត ខែភទ្របទ ព.ស ២៥៥៩ ត្រូវនឹងថ្ងៃទី២៧ ខែតុលាឆ្នាំ២០១៥ នេះខេត្តកំពង់ចាមបានប្រារព្ធនូវពិធីប្រណាំងទូក ដោយមាន ការ បណ្តែតប្រទីបនិងបាញ់កាំជ្រួច
នាពេលរាត្រី ដើម្បីអបអរសាទរ បុណ្យចេញព្រះវស្សា ដែលឈានចូលមកដល់។
កម្មវិធីនៃពិធីប្រណាំងទូក ត្រូវបានបើកដំណើរការនៅវេលាម៉ោង១រសៀលថ្ងៃទី អង្គារនេះនៅក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាមដោយមានការអញ្ជើញ ចូលរួមជា គណៈអធិបតីពីសំណាក់ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្វិស័យកសិកម្មនិងជនបទ និងលោក ហ៊ុន ណេង សមាជិកគណៈ កម្មាធិ ការអចិន្ត្រៃយ៍រដ្ឋសភាលោក លន់ លឹមថៃ អភិបាលខេត្តកំពង់ចាមលោក ខ្លូតផន ប្រធានក្រុមប្រឹក្សាខេត្ត និងភ្ញៀវកិត្តិយសជាច្រើន។
ពិធីនេះក៏មានការអញ្ជើញចូលរួមប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ ប្រមាណជិត ២ម៉ឺននាក់ ចូលរួមទស្សនា៕