រថយន្តឡិចស៊ីស RX300 ម្ចាស់ស្រវឹងបើកលឿន រេចង្កូតហោះទៅបុកដើមគ ក្រឡាប់ ស្លាប់និងរបួសធ្ងន់៤នាក់ នៅខេត្តពោធិ៍សាត់

, , Leave a comment

ពោធិ៍សាត់ ៖ យ៉ាងហោចណាស់មានមនុស្សស្លាប់២នាក់និងរបួសធ្ងន់២នាក់ក្នុង ករណីរថយន្តលុចស៊ីស៣០០មួយគ្រឿងទំនងជាម្ចាស់ស្រវឹងបានបើកក្នុងល្បឿន លឿនលើផ្លូវជាតិលេខ៥បានក្រឡាប់

កាលពីវេលាម៉ោងជិត១២យប់ថ្ងៃទី២៦តុលា២០១៥ តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតនៅភូមិថ្មី ឃុំត្រពាំងជង ស្រុកបាកានខេត្តពោធិ៍សាត់។

 

មន្ត្រីនគរបាលចររាចរអោយដឹងថា គេឃើញរថយន្តម៉ាកឡិចស៊ីសRX300 ពណ៌ ខ្មៅពាក់ស្លាកលេខភ្នំពេញ 2N-6412 មួយគ្រឿងជិះគ្នា៤នាក់(ស្ត្រី៣នាក់) បើកបរ ដោយបុរសម្នាក់ ធ្វើដំណើរតាមផ្លូវជាតិលេខ៥ទិសដៅពីលិចទៅកើត ដោយប្រើ ប្រាស់ល្បឿនលឿននិងមានស្រីៗរួមដំណើរជាមួយប្រហែលទើបនាំគ្នាមកពីមើល ការប្រណាំងអុំទូកនៅខេត្តបាត់ដំបងលុះដល់ចំណុចកើតហេតុក៏បានរេចង្កូតហោះ ទៅបុកដើមគរនៅខាងស្ដាំដៃ ដែលដុះក្បែរផ្លូវជាតិក្រោយពីបុកដើមគយ៉ាងពេញ ទំហឹងនោះរថយន្តក៏ខ្ទាតមកផ្លូវលើផ្លូវជាតិវិញក្រឡាប់ផ្ងារជើងបណ្ដាលឲ្យមនុស្ស ស្ត្រី២នាក់ភ្លាមៗនៅកន្លែងកើតហេតុ គឺឈ្មោះ លីម សៅធូ អាយុ២៤ឆ្នាំ រស់នៅ ភូមិអន្សក្តាមឃុំស្នាអន្សាស្រុកក្រគរខេត្តពោធិ៍សាត់និងម្នាក់ទៀតឈ្មោះ ស្រីល័ក្ខ អាយុ២៣ឆ្នាំរស់នៅភូមិរលកសថ្មីសង្កាត់រលក ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ ចំណែកអ្នករងរបួសធ្ងន់២នាក់ ម្នាក់ឈ្មោះ អ៊ុច សុខ ភេទប្រុស អាយុ៣៤ឆ្នាំ ជា អ្នកបើកបរ រស់នៅភូមិពោលកំបោលឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ និង ម្នាក់ទៀតឈ្មោះ នី សា ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិសានសុខ ស្រុកកំរៀង ខេត្តបាត់ដំបងក្រោយកើតហេតុអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកអ្នកស្លាប់២នាក់ របួសធ្ងន់ម្នាក់ និងរថយន្តខូចខាតខ្ទេចខ្ទីមួយគ្រឿង ៕

M27-10-15-a-700x400

4d6a636b-7075-4099-bdc5-43344115fa56

 

Leave a Reply

(*) Required, Your email will not be published