រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន អនុញ្ញាត​ឲ្យ​អគ្គនាយក​សារព័ត៌មាន​នៃ​ក្រសួង​ព័ត៌មាន​វៀតណាម ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​

, , Leave a comment

Kk-13

​រាជធានី​ភ្នំពេញ : លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រី ក្រសួង​ព័ត៌មាន បានស្នើ​ឲ្យ​ក្រសួង​ព័ត៌មាន វៀតណាម​ជួយ​បណ្ដុះបណ្ដាល​មន្ដ្រី​ជំនាញ ផ្នែក​វិទ្យុ​ដល់​កម្ពុជា​ដើម្បី​ពង្រឹងសមត្ថភាព ធនធានមនុស្ស​ជំនាន់​ក្រោយ​ឲ្យ​ទទួល បាន​នូវ​ចំណេះដឹង និង​បទពិសោធ​ខ្ពស់ ក្នុងការ​ផ្សាយ​នៅ​កម្ពុជា​។ លោក​រដ្ឋមន្ត្រី បានស្នើ​បែបនេះ​ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ អគ្គនាយក​សារព័ត៌មាន​វៀតណាម នា​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ ២០១៥ នៅ ក្រសួង​ព័ត៌មាន​។ លោក​រដ្ឋមន្ត្រី​មានប្រសាសន៍ថា ក្រសួង​ចង់​បង្កើន​កិច្ច​សហប្រតិបត្តិ​រវាង​ទី   ភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា​ជាមួយ​សារព័ត៌មាន​វៀតណាម ឲ្យ​បាន​កាន់តែ​ខ្លាំងក្លា បន្ថែមទៀត ពិសេស​ស្នើ​ឲ្យ​វៀតណាម​ជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​អ្នកបច្ចេកទេស​ផ្នែក​វិទ្យុ​ដែល​កំពុង​ខ្វះខាត​ដើម្បី លើកកម្ពស់​សមត្ថភាព ជំនាញ​វិជ្ជាជីវៈ សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​កាន់តែ​ប្រសើរ ឡើង​។​ នេះ​បើយោង​តាម​ការ​ចុះ​ផ្សាយ​​របស់​គេ​ហទំព័រ​ទីភ្នាក់​ងារ​សារព័ត៌​មាន​កម្ពុជា​ (AKP)។

 

​លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា បច្ចុប្បន្ន នេះ ក្រសួង​ព័ត៌មាន កំពុង​ខ្វះខាត​មន្ដ្រី ជំនាញ​ផ្នែក​បច្ចេកទេស​ស្ទូ​ឌី​យោ ផ្សាយ    វិទ្យុ​ដោយសារតែ​មន្ដ្រី​ចាស់ៗ​មួយចំនួន  ត្រូវ​ចូល​និ​វត្ដ​ន៍​ហើយ ក្រសួង​បានធ្វើការ ជ្រើស​រើសយក​មន្ដ្រី​ក្មេងៗ​ជា​រៀងរាល់ឆ្នាំ​ដែរ ប៉ុន្ដែ​នៅ​មិនទាន់​គ្រប់គ្រាន់​។ លោក​រដ្ឋមន្ដ្រី​បាន​លើកឡើងថា ចំពោះ ការផ្សាយ​វិទ្យុ និង​ទូរទស្សន៍​វិញ រាជរដ្ឋាភិបាល​កម្ពុជា ក៏មាន​គម្រោង​ផ្លាស់ប្ដូរ​ការ   ផ្សាយ​ពី​ប្រព័ន្ធ​អា​ណូ​ឡូ​ក​ទៅជា​ឌីជីថល​ដែរ ដែល​រហូតមក​ដល់ពេលនេះ កំពុងតែ រៀបចំ​បណ្ដុះបណ្ដាល​មន្ដ្រី​ជំនាញ​ហើយ នឹងត្រូវ​ចាប់ផ្ដើម​អនុវត្ដ​គម្រោង​ពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២៣ ខាងមុខ​ឲ្យ​បាន​រួចរាល់​នៅ​ទូទាំងប្រទេស​។​

 

​ឯកឧត្តម​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ ប្រទេស​វៀតណាម ដែលជា​រៀងរាល់ឆ្នាំ បាន​អ​ញ្ចើ​ញ​អ្នក​សារព័ត៌ មាន​កម្ពុជា​ឲ្យ​ទៅ​ទស្សនកិច្ច​សិក្សា​ស្វែងយល់ និង​ដក ស្រង់​បទពិសោធ​នៅ​ប្រទេស​វៀតណាម ដើម្បី​លើកកម្ពស់​ការយល់ដឹង និង​ស្វែងយល់​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​រវាង​អ្នក សារព័ត៌មាន​នៃ​ប្រទេស​ទាំងពីរ​។​

 

​លោក ហ័ង ហ៊ី​វ ឡឺ​ង​(Hoang Hau Luong ) អគ្គនាយក​សារព័ត៌មាន​នៃ​ក្រសួង ព័ត៌មាន​វៀតណាម​បាន​ឲ្យ​ដឹងថា ការស្នើសុំ​ឲ្យ​វៀតណាម​ជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស និង​ជំនាញ​ផ្នែក​បច្ចេកទេស ផ្នែក​វិទ្យុ​ដល់​កម្ពុជា​នោះ រដ្ឋាភិបាល​វៀតណាម​នឹង​យក​ចិ​ត្ដ​ទុកដាក់​ក្នុង​ការជួយ ដល់​ភាគី​កម្ពុជា ដើម្បី​ជំរុញ​ទំនាក់ទំនង   និង​កិច្ច​សហ​ប្រតិ​តប​តិ្ត​ការ​រវាង​ក្រសួង     ព័ត៌មាន​នៃ​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​។ លោក​បាន​បន្ដថា ប្រព័ន្ធ​ផ្សាយ​ព័ត៌មាន នៅក្នុង​ប្រទេស​វៀតណាម​ក្នុងពេល​បច្ចុប្បន្ននេះ កំពុងមាន​ការរីកចម្រើន​យ៉ាង ខ្លាំង ដោយ​ក្នុងឆ្នាំនេះ​ប្រព័ន្ធ​ផ្សព្វ​ផ្យា​យ​នៅតាម​បណ្ដា​ខេត្ដ​មួយចំនួន ត្រូវបាន​ផ្លាស់ប្ដូរ​ប្រព័ន្ធ​ផ្សាយ​ទៅជា​ឌីជីថល​ជា បណ្ដើរៗ​ហើយ ដែល​តាម​គម្រោង​ផែនការ​របស់​រដ្ឋាភិបាល គឺ​នៅត្រឹម​ឆ្នាំ ២០២០ ខាងមុខ នឹងត្រូវ​ផ្លាស់ប្ដូរ​ប្រព័ន្ធ​ផ្សាយ​ទាំងអស់​ឲ្យ​ទៅជា​ឌីជីថល​ទាំងស្រុង​តែ ម្ដង​៕

Kk-23

Kk-33 Kk-42

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឲ្យលោក Hoang Hau Loung  អគ្គនាយក សារព័ត៌មាននៃក្រសួងព័ត៌មានវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៥ នៅភ្នំពេញ។ រូបថតៈ ហ៊ុន យុទ្ធគុណ (AKP)

 

 

Leave a Reply

(*) Required, Your email will not be published