សមត្ថកិច្ចឃាត់ខ្លួន ប្រពន្ធលោកអនុប្រធានពន្ធនាគារខេត្តកំពត ពាក់ព័នចែកចាយ និងផ្តល់ទីតាំងប្រើប្រាស់គ្រឿងញាណ

, , Leave a comment

ខេត្តកំពត ៖ កាលពីម៉ោង១០ព្រឹក ថ្ងៃទី២៥ខែតុលាឆ្នាំ២០១៥ កម្លាំងការិយាល័យ កណ្តាលនគរបាលព្រហ្មទណ្ឌខេត្តសហការនឹងកម្លាំងនគរបាលក្រុងកំពតបានចុះ

ឃាត់ខ្លួនជនសង្ស័យម្នាក់ជាប្រពន្ឋលោកង៉ែតសុកអនុប្រធានពន្ធនាគារខេត្តកំពត ពាក់ព័នចែកចាយនិងផ្តល់ទីតាំងប្រើប្រាស់គ្រឿងចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុង ភូមិដូនតោក សង្កាត់ អណ្តូងខ្មែរ ក្រុងនិងខេត្តកំពត។

កម្លាំងសមត្ថកិច្ចបានអោយដឹងថា ក្រោមការដឹកនាំបញ្ជាដោយលោក ខា ដែនណា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពត ឆែកឆេរនៅផ្ទះជនសង្ស័យ ឈានទៅ រកឃើញថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន២០កញ្ចប់តូចដែលជនសង្ស័យ បានផ្ទុក ក្នុងកូនកាបូបតូចកៀនសសរក្រឡោង ក្នុងផ្ទះរបស់ស្ត្រីជាជនសង្ស័យឈ្មោះ គឹម សុម៉ាលី ហៅស៊ីម អាយុ៣៥ឆ្នាំជនជាតិខ្មែរឥស្លាម មុខរបរលក់ឥវ៉ាន់ចាប់ហួយ ។ដែលស្ត្រីជាជនសង្ស័យត្រូវបានប្រជាពលរដ្ឋអះអាងថាជាប្រពន្ធទី២ របស់លោក វរសេនីយ៍ឯក ង៉ែត សុក មានមុខងារជាអនុប្រធានពន្ធនាគារខេត្តកំពតដែលបាន រួមរស់នឹងគ្នាជាយូរឆ្នាំមកហើយ រហូតបានកូន១ជាចំណងដៃផង៕

MrMSP-1040

 

 

Leave a Reply

(*) Required, Your email will not be published