ស្រ្តីឈ្មោះ ឯម រ៉ានី ដែលរងការចោទប្រកាន់ផិតប្តី លួចមានសាហាយស្មន់ជាមួយមេធាវី ជា ហៃ កូនប្រសារឯកឧត្តម គង់ ស្រ៊ីម អនុប្រធានតុលាការកំពូល និងជេរប្រមាថម្តាយយ៉ាងចាស់ដៃ ត្រូវតុលាការដោះលែងឲ្យនៅក្រៅឃុំ

, , Leave a comment

ខេត្តព្រះសីហនុ ៖ នៅរសៀលថ្ងៃទី២៥តុលាឆ្នាំ២០១៥ ស្រ្តីឈ្មោះ ឯម រ៉ានី ដែល ផិតក្បត់ ហើយលួចទៅមានសហាយស្មន់ ជាមួយមេធាវី លោក ជា ហៃ និង ជេរ ប្រមាថម្តាយយ៉ាងចាស់ដៃនោះ

តុលាការខេត្តព្រះសីហនុ សម្រេចដោះលែងឲ្យនៅក្រៅឃុំហើយ ក្រោយបញ្ចប់ ការសាកសួរ អស់រយ:ពេល២ថ្ងៃមកនោះ។

 

ប្រភពបានអោយដឹងថាទីបំផុតទៅស្ត្រីឈ្មោះ ឯម រ៉ានី វយ័ជាង៤០ឆ្នាំជាអាជីវករ លក់គ្រឿងអលង្កានៅផ្សារលើក្រុងព្រះសីហនុ ត្រូវបានចៅក្រមសាលាដំបូងខេត្ត លោក សុខ សឿន សំរេចដោះលែងអោយមានសេរីភាពវិញហើយ ក្រោយពី សាកសួរតាមនិតិវិធីអស់រយៈពេលច្រើនម៉ោងបន្ទាប់ពីប៉ូលីសឃាត់ខ្លួនកាលពីម្សិល មិញ ក្រោមបទចោទពីការជេរប្រមាថនិងប្រើហឹង្សាទៅលើម្តាយបង្កើត ក្រោយពី ស្ត្រីសង្សយ័រូបនេះមានជម្លោះក្នុងគ្រួសារដោយចម្រូងចម្រាសកាលពីដើមសប្តាហ៍ កន្លងទៅ។ ដើមរឿងគឺកើតចេញពីជម្លោះក្នុងគ្រួសារ ដែលបានកើតឡើង កាលពី ល្ងាចថ្ងៃទី២០ខែតុលាឆ្នាំ២០១៥ ក្រោយពីស្ត្រីរូបនេះ បានរងនូវការចោទប្រកាន់ ពីបុរសជាប្តីដែលលែងលះគ្នាមិនទាន់ដាច់ស្រេច និងពីម្តាយបង្កើតរបស់នាងផង ថានាងលួចផិតក្បត់ហើយលួចទៅមានសហាយស្មន់ជាមួយមេធាវីលោក ជា ហៃ ដែលជាកូនប្រសាររបស់ឯកឧត្តមគង់ស្រ៊ីម អនុប្រធានតុលាការកំពូលផងនោះ។

សូមបញ្ជាក់ថា ស្រ្តីឈ្មោះ ឯម រ៉ានី ដែលវាយជេរប្រមាថម្តាយ និងរងការចោទ ប្រកាន់ថា លួចមានសាហាយស្មន់ជាមួយមេធាវី ជា ហៃ ដែលជាកូនប្រសារ របស់ឯកឧត្តម គង់ស្រ៊ីម អនុប្រធានតុលាការកំពូលផងនោះ។បានល្បីសុះសាយ កក្រើក ទូទាំងខេត្តព្រះសីហនុ រហូតដល់រាជធានីភ្នំពេញ ត្រូវកម្លាំងសមត្ថកិច្ច ខេត្តព្រះសីហនុចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការដោយមានការសម្របសម្រួលពី លោកស្រីព្រះរាជអាជ្ញាសាលាដំបូងខេត្តព្រះសីហនុ ចាត សូរស្មី កាលពីល្ងាច ថ្ងៃទី២៤ខែតុលាឆ្នាំ២០១៥។ ហើយសមត្ថកិច្ចបានបញ្ជាក់ថា ការចាប់ឃាត់ខ្លួន ស្រ្តីខាងលើនេះ ដោយសារមានបទល្មើសជាក់ស្តែង។ ខណៈលោកមេធាវី ជា ហៃបានធ្វើការប្រកែកភ្លាមៗជាមួយបណ្តាសារព័ត៌មានថាលោកមិនមានសាហាយ ស្មន់ ជាមួយស្រ្តីឈ្មោះ ឯម រ៉ានី នោះទេ ហើយក៏មិនបានចូលហ៊ុន រកស៊ីជាមួយ លោកស្រី ឯម រ៉ានី នោះដែរ លោកគ្រាន់តែជាមេធាវីការពារក្តី អោយស្រ្តី នេះតែប៉ុណ្ណោះ ។

ប៉ុន្តែផ្ទុយទៅវិញ អង្គភាពអ្នកសារព៍ត័មានកំណើតថ្មី បានទទួល ឯកសារ លេខ ០០០៧ ពណ.ចបព ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥ ចុះហត្ថលេខ ដោយលោក អ៊ុក ប្រជា រដ្ឋលេខាធិការ ក្រសួង ពាណិជ្ជកម្ម បានបញ្ជាក់ ទទួល ស្គាល់ថា លោកស្រី ឯម រ៉ានី ជាប្រធានក្រុមប្រឹក្សាភិបាល និងលោក ជា ហៃ ជា អភិបាល នៃក្រុមហ៊ុន អេ អិន ស៊ីអេច ត្រេឌីង A N & C H TRADING Co.,Ltd ដែលមានស្នាក់ការក្រុមហ៊ុនស្ថិតនៅទីតាំងលេខ០៥ ផ្លូវលេខ ២១៤ ភូមិ៤ ក្រុម២ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុពិតប្រាកដមែន ។

យោងតាមច្បាប់ស្តីពីលក្ខន្តិកៈ មេធាវី ជំពូកទី ៥ ស្តីពីវិធាននៃវិជ្ជាជីវៈ បទវិន័យ ផ្នែកទី១ស្តីពីវិសមិតភាព មាត្រា៥៣បានចែងថាៈ វិជ្ជាជីវៈមេធាវី មានវិសមិតភាព ជាមួយនឹងមុខងារសាធារណៈ និងការប្រកបមុខរបរពាណិជ្ជកម្ម ទោះការប្រកប នោះដោយប្រយោល ក្តី ឬដោយផ្ទាល់ក្តី ។ដូចនេះ " គឺលោកមេធាវី ជា ហៃ បាន ប្រព្រឹត្តរំលោភបំពាន ទៅលើច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ហើយក្នុងនាមជាមេធាវី កំពុងប្រកបវិជ្ជាជីវៈមេធាវីពេញសិទ្ធិម្នាក់ ៕

12066027_417408135124776_2486424350141109451_n Chea-Hay-11 Chea-Hay-Feet

 

Leave a Reply

(*) Required, Your email will not be published