តើ​សុភាពនារី​គួរ​ថែ​ដើមទ្រូង​បែបណា​ទើប​ល្អប្រសើរ​?

, , Leave a comment

​សុខភាព ៖ ទាំង​នេះ​ជា​គន្លឹះ​ខ្លះៗ ក្នុង​​ការ​ថែ​រក្សា​ដើម​ទ្រូង ពី​ព្រោះ​ដើមទ្រូង​ជា​ចំណុច​ចាប់អារម្មណ៍ ដែល​វា​បង្ហាញ​ពី​ភាព​សិច​ស៊ី​របស់​សុភាពនារី និង​ជា​ភាពលេច​ធ្លោ ដែល​ឆក់យក​ក្រសែភ្នែក​របស់​បុរស​ទាំង​ឡាយ​ដែល​នៅ​ជុំវិញ​។ ដើម្បី​ឲ្យ​មាន​ដើមទ្រូង​រីក​ក្រពុំ ពេញ​ណែន ពោរពេញ​ដោយ​កម្លាំង​តាំងពី​ពេញវ័យ​ក្រមុំ ចាំបាច់​ត្រូវ​យកចិត្តទុកដាក់​លើ​ការហូបចុក​ឲ្យ​បាន​គ្រប់គ្រាន់ អាហារ​រូប​ត្ថ​ម្ភ និង​គួរ​បរិភោគ​អាហារ​តែមួយ​ប្រភេទ ប៉ុន្តែ​គួរ​ហូប​ផ្លាស់ប្ដូរ​បណ្ដា​ប្រភេទ​សាច់គោ ជ្រូក មាន់ ទា និង​គ្រឿងក្នុង​សត្វ ដូចជា (​បេះដូង ថ្លើម ក្រលៀន​)  ស៊ុត ត្រី ទឹកដោះគោ ទឹក​សណ្ដែកសៀង សណ្ដែកដី ប្រេង​រុក្ខជាតិ បន្លែ ផ្លែឈើ ក្រូចពោធិ៍សាត់ ក្រូចឃ្វិច ក្រូច​ខ្លុង ល្ហុង​ចេក សា្វ​យ និង​ទទួលទាន​ទឹក​ឲ្យ​បាន​ច្រើន ជាពិសេស​ទឹក​ផ្លែឈើ​ស្រស់ៗ និង​ទឹករ៉ែ​។

 

ចំណែក​ការហាត់​ប្រាណ កែ​សម្ផស្ស ឲ្យ​បាន​ទៀងទាត់​ជា​រៀងរាល់ថ្ងៃ បើសិន​ជាមាន​មធ្យោបាយ​នោះ​ត្រូវ​លេង​វិស័យ​កីឡា​ណាមួយ ដូចជា​ហែល​ទឹក​ដើម្បី​រក្សា​ស្ថានភាព​ស្អាត​របស់​ដើមទ្រូង និង​រក្សា​ឲ្យ​សុដន់​តឹង​ណែន​មិន​ធ្លា​ក់យារ​។ នៅពេល​ហាត់ប្រាណ​ជានិច្ចកាល​ត្រូវ​ពាក់អាវ​ទ្រនាប់ ដើម្បី​កុំ​ឲ្យ​សុដន់​គ្រវី និង​យារ​។

 

ក្រៅពីនេះ​គួរតែមាន​ទំនាក់ទំនង​ជួបជុំ​មិត្តភក្ដិ ជប់លៀង រាំរែក​..​ពីព្រោះ​កត្តា​សុទិដ្ឋិនិយម​សមូហភាព ពលកម្ម លេង​សប្បាយ នឹង​នាំមក​នូវ​កម្លាំងកាយ​ស​ម្បូ​រ​បែប​ធ្វើឱ្យ​ដើមទ្រូង​រីក​ធំ ហើយ​សុដន់​ទាំងពីរ​មាន​តុល្យភាព និង​តឹង​ណែន​ផងដែរ​៕

11954728_507200369445373_7953209452983864859_n 12063609_466118363557980_1126873599134987472_n

 

 

Leave a Reply

(*) Required, Your email will not be published