បែកធ្លាយឯកសារ លោកមេធាវី ជា ហៃ ដែលរងការចោទប្រកាន់សាហាយស្មន់ជាមួយប្រពន្ឋគេ បើកហាងកុងស៊ី បញ្ចាំជាមួយ ស្រ្តីឈ្មោះ ឯម រ៉ានី

, , Leave a comment

ព្រះសីហនុ ៖ លោកមេធាវី ជា ហៃ សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រ កម្ពុជា អត្តលេខ៦២០ និងត្រូវជាកូនប្រសារបស់ឯកឧត្តម គង់ ស្រ៊ីម អនុប្រធាន

តុលាការកំពូលផងនោះ បានល្បីសុះសាយកក្រើកទូទាំងខេត្តព្រះសីហនុ រហូត ដល់រាជធានីភ្នំពេញក្រោមការប្តឹងចោទប្រកាន់ពីសំណាក់បុរសម្នាក់ឈ្មោះ គុណ ប៊ុនថា មានប្រពន្ធឈ្មោះ ឯម រ៉ានី ថា បានលួចសាហាយស្មន់ជាមួយប្រពន្ធខ្លួន ហើយត្រូវសមត្ថកិច្ចនគរបាលព័ន្ធចាប់ក្រៀកយកទៅសួរនាំយ៉ាងតក់ក្រហល់ កាលពីរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៥កន្លងទៅ នៅត្រង់ចំណុចហាងទិញ លក់ បញ្ចាំ មួយកន្លែងយីហោ អានី ឋិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុដោយដើមចមកើតចេញពីការរកស៊ីចូលហ៊ុនគ្នារវាងលោកមេធាវី ជា ហៃ និងអ្នកស្រី ឯម រ៉ានី ខណៈលោកមេធាវី ជា ហៃ បានធ្វើការប្រកែក ភ្លាមៗជាមួយបណ្តាសារព័ត៌មានថាលោកមិនមានសាហាយស្មន់ជាមួយស្រ្តីឈ្មោះ ឯម រ៉ានី នោះទេ ហើយក៏មិនបានចូលហ៊ុន រកស៊ីជាមួយលោកស្រី ឯម រ៉ានី នោះដែរ លោកគ្រាន់តែជាមេធាវីការពារក្តី អោយស្រ្តីនេះតែប៉ុណ្ណោះ ។

 

ប៉ុន្តែផ្ទុយទៅវិញ ថ្មីៗនេះ បណ្តាញអ្នកសារព៍ត័មានក្នុងស្រុកជាច្រើន បានទទួល ឯកសារ លេខ ០០០៧ ពណ.ចបព ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥ ចុះហត្ថលេខ ដោយលោក អ៊ុក ប្រជា រដ្ឋលេខាធិការ ក្រសួង ពាណិជ្ជកម្ម បានបញ្ជាក់ ទទួល ស្គាល់ថា លោកស្រី ឯម រ៉ានី ជាប្រធានក្រុមប្រឹក្សាភិបាល និងលោក ជា ហៃ ជា អភិបាល នៃក្រុមហ៊ុន អេ អិន ស៊ីអេច ត្រេឌីង A N & C H TRADING Co.,Ltd ដែលមានស្នាក់ការក្រុមហ៊ុនស្ថិតនៅទីតាំងលេខ០៥ ផ្លូវលេខ ២១៤ ភូមិ៤ ក្រុម២ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុពិតប្រាកដមែន ។

យោងតាមច្បាប់ស្តីពីលក្ខន្តិកៈ មេធាវី ជំពូកទី ៥ ស្តីពីវិធាននៃវិជ្ជាជីវៈ បទវិន័យ ផ្នែកទី១ស្តីពីវិសមិតភាព មាត្រា៥៣បានចែងថាៈ វិជ្ជាជីវៈមេធាវី មានវិសមិតភាព ជាមួយនឹងមុខងារសាធារណៈ និងការប្រកបមុខរបរពាណិជ្ជកម្ម ទោះការប្រកប នោះដោយប្រយោល ក្តី ឬដោយផ្ទាល់ក្តី ។ដូចនេះ " គឺលោកមេធាវី ជា ហៃ បាន ប្រព្រឹត្តរំលោភបំពាន ទៅលើច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ហើយក្នុងនាមជាមេធាវី កំពុងប្រកបវិជ្ជាជីវៈមេធាវីពេញសិទ្ធិម្នាក់ ។

លោកមេធាវី ប៊ុន ហុន ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង ប្រាប់អ្នកកាសែតក្នុងស្រុកថា ក្នុងករណីដែលសមត្ថកិច្ច ឬគណៈមេធាវីរកឃើញ ថាមានឯកសារពាក់ព័ន្ធពិតប្រាកដមែននោះលោកមេធាវីជាហៃ អាចនឹងប្រឈម ទៅនឹងក្រមសីលធម៌មេធាវី ដែលតំរូវដាក់ទោសទណ្ឌមួយចំនួនផងដែរ ៕

 M21-10-15-q4-700x400

Chea-Hay-11

 

Leave a Reply

(*) Required, Your email will not be published