ស្រវឹងខ្លាំងសប្បាយជ្រុល បើករថយន្តក្រឡាប់បោកផ្ទប់ របងផ្ទះលោកអភិបាលខេត្ត ប្រាជ្ញ ចន្ទ រងរបួសស្ទើរស្លាប់ស្ទើរ៤នាក់

, , Leave a comment

ខេត្តត្បូងឃ្មុំ ៖ កាលពីវេលាម៉ោងជិត៩យប់ ថ្ងៃទី២៤ ខែតុលាឆ្នាំ២០១៥ នៅតាម បណ្តោយផ្លូវជាតិលេខ៧ស្ថិតក្នុងភូមិពោធិ៍ស្រុកឃុំកោងកាងស្រុកពញាក្រែកខេត្ត ត្បូងឃ្មុំ រថយន្តឡិចស៊ីពណ័ស្ក១គ្រឿងដែល

ម្ចាស់ស្រវឹងខ្លាំង សប្បាយជ្រុល បើកយ៉ាងលឿនដូចហោះក្រឡាប់ផ្ងារជើងបោក ផ្ទប់ទៅនឹងរបងផ្ទះរបស់លោក ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ បណ្តាលឲ្យអ្នក ជិះក្នុងរថយន្ត រងរបួសធ្ងន់៤នាក់ ត្រូវបានសាច់ញាតិនាំទៅសង្គ្រោះនៅប្រទេស វៀតណាមទាំងយប់។

មន្ត្រីប៉ូលីសចរាចរណ៍ខេត្តបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តឡិច ស៊ីសRX300ពណ៌ស្កពាក់ស្លាកលេខភ្នំពេញ2G-5516បើកបរដោយឈ្មោះ ពៅ ជា ជាងជួសជុលរថយន្តបើកបរក្នុងភាពស្រវឹងជោគបើកបរយ៉ាងលឿនតាមបណ្ដោយ ផ្លូវជាតិលេខ៧ក្នុងទិសដៅពីលិចទៅកើតខណៈមកដល់ផ្លូវកែងផ្ទះលោកអភិបាល ខេត្តបានក្រឡាប់ជាច្រើនត្រឡប់បោកផ្ទប់ទៅនឹងរបងផ្ទះរបស់លោកអភិបាលខេត្ត បណ្តាលឱ្យអ្នកនៅក្នុងរថយន្ត៤នាក់រងរបួសធ្ងន់ធ្ងរ គឺអ្នកបើកបរឈ្មោះ ហេង  ពៅ  ភេទប្រុសអាយុ៣៩ឆ្នាំ និងអ្នករួមដំណើរ៣នាក់ទៀតមាន ១-ឈ្មោះ ជា រ៉ាវុន ភេទប្រុសអាយុ៣០ឆ្នាំ,២-ឈ្មោះ យ៉ាប សុង ភេទប្រុសអាយុ៣១ឆ្នាំនិង ៣-ឈ្មោះ គង់ ឈុន ភេទប្រុស អាយុ២៧ឆ្នាំ ។ អ្នករងរបួសទាំង៤នាក់រស់នៅភូមិស្ទឹង ឃុំកោងកាង ស្រុកពញាក្រែកខេត្តត្បូងឃ្មុំ ត្រូវបានសាច់ញាតិនាំទៅសង្គ្រោះនៅ ប្រទេសវៀតណាមទាំងយប់ ៕

25cf0f4e-9b22-4a1f-87eb-7be1ac50259b (1)                  b3967b7c-70fb-459b-87e0-125e3246fb1f

 

Leave a Reply

(*) Required, Your email will not be published