ជិះម៉ូតូលឿនដូចហោះ កៀរខឿនស្ពានគីហ្ស៊ុណា ដួលបោកក្បាលស្លាប់និងរបួសធ្ងន់២នាក់

, , Leave a comment

ខេត្តត្បូងឃ្មុំ ៖ កាលពីវេលាម៉ោងជិត៩យប់ថ្ងៃទី២៣ តុលាឆ្នាំ២០១៥ មានករណី គ្រោះថ្នាក់ចររាចរនៅលើស្ពានគីហ្សូណាម៉ូតូ១គ្រឿងបានបើកយ៉ាងលឿនទៅកៀរ ខឿនចិញ្ចើមស្ពានគីហ្ស៊ុណា

បណ្តាលឲ្យដួលបោកក្បាល ស្លាប់ម្នាក់ភ្លាមៗនៅនឹងកន្លែង និងរងរបួសធ្ងន់ម្នាក់ បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។

 

មន្ត្រីនគរបាលការពារស្ពានគីហ្ស៊ុណាបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុមាន ម៉ូតូម៉ាកយ៉ាម៉ាហា១គ្រឿងជិះគ្នា២នាក់ មិនបានពាក់មួកសុវត្ថិភាព ចេញពីទិស ខាងកើតមកលិច ដើម្បីឆ្លងស្ពានគីហ្ស៊ុណាចូលក្រុងកំពង់ចាម ក្នុងល្បឿនលឿន បានកៀរចិញ្ចើមស្ពានគីហ្សូណាត្រង់ចំន្លោះបង្គោលទី១១និង១២ស្ថិត ក្នុងឃុំទន្លេ បិទស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំបណ្តាលឲ្យដួលបែកផ្កាភ្លើងស្លាប់ម្នាក់នៅកន្លែងកើត ហេតុឈ្មោះលីវឆៃលីមភេទប្រុសអាយុ២៨ឆ្នាំនៅភូមិរអាងឃុំរអាងស្រុកកំពង់សៀម ខេត្តកំពង់ចាមនិងរបួសធ្ងន់ម្នាក់សមត្ថកិច្ចបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យខេត្ត៕

f1860deb-0ee3-414a-8a1a-e60574bd185b (1)

 

Leave a Reply

(*) Required, Your email will not be published