ភាពអាម៉ាស​របស់​គយ​តាម​ច្រកព្រំដែន ត្រូវ​លាតត្រដាង តែ​គ្មាន​ចំណាត់ការ​

, , Leave a comment

22-10-2015

​រាជធានី​ភ្នំពេញ : កាលពី​រសៀល​ថ្ងៃទី​២១​ខែ តុលា ឆ្នាំ​២០១៥ កម្លាំង​គយ ចល័ត​ដឹកនាំ​ដោយ លោក ព្រាប គា​រ៉ា​ត និង លោក ជាប សៅ ក្រោម​ការបញ្ជា​ផ្ទា​ល់ពី លោក កើត សុទ្ធា​រ៉ា ប្រធាន​នាយកដ្ឋាន បង្ការ និង​បង្ក្រាប​បទល្មើស​នៃ​អំពើ​គេចពន្ធ សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​រាជធានី​ភ្នំពេញ បាន​ចាប់​រថយន្ត​អត់​ពន្ធ មួយគ្រឿង ពាក់​ស្លាក​លេខ​ក្លែងក្លាយ ភ្នំពេញ 2L-8907 ម៉ាក SIENNA ត្រូវបាន​នៅ​ចំណុច​មុខ​ហាង Delima Oil Products Cambodia Co., Ltd. ក្បែរ​ស្តុ​ប​ទួល​ទំពូង ក្នុង​ទឹកដី​ខណ្ឌចំការមន​។​

 

​ការចុះ​ចាប់​នេះ ត្រូវបាន​លោក ព្រាប គា​រ៉ា​ត បាន​បញ្ជាក់ថា ដោយ​អនុវត្តតាម​បទបញ្ជា​របស់​អគ្គនាយក​ដ្ឋា​ន​គយ និង​រដ្ឋាករ​កម្ពុជា នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ប្រធាន នាយកដ្ឋាន​បង្ការ និង​បង្ក្រាប​បទល្មើស​នៃ​អំពើ​គេចពន្ធ ដែល​ឲ្យ​អនុវត្ត​ចាត់វិធានការ បង្ក្រាប​តាម​ដងផ្លូវ ទូទាំងប្រទេស និង​តាម​ផ្លូវជាតិ​នានា​។​

 

​ចំណែក​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុង​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ ឯណោះ​គយ​ចល័ត​ដែល​ដឹកនាំ​ដោយ​លោក ព្រាប កា​រ៉ាត់ ឈានដល់​ចាប់​រថយន្ត Land Cruiser ស៊េរី​ទំនើប​២០១៥ ពាក់​ស្លាក​លេខ 2L-5198 ដ៏​ថ្មី​សន្លាង​មួយគ្រឿង នៅ​ម្តុំ​ផ្លូវ​ចូល​រោងចក្រ​ស្រា​បៀរ Tiger​។​

 

​ដោយឡែក កម្លាំង​គយ​ចល័ត​ក៏បាន​ចុះ​ឆែកឆេរ នៅ​កន្លែង​លក់​រថយន្ត​មួយកន្លែង នៅ​ម្តុំ​រង្វង់​មូល​ស្ពាន​ជ្រោយចង្វារ រកឃើញ​រថយន្ត​អត់​ពន្ធ ២​គ្រឿង​ផងដែរ ដោយ​មួយគ្រឿង​ម៉ាក Lexus 350 ពណ៌​ស និង មួយគ្រឿង​ទៀត​ម៉ាក SIENNA​។ ចំពោះ​ម្ចាស់​យានយន្ត​ណា ដែល​មិន​បំពេញ​កាតព្វកិច្ច​ពន្ធ​ចូ​ន​រដ្ឋ ហើយ​ប្រតិ​ប​ត្ត​ការ​នេះ​មិនមែន​ធ្វ​ឡើង​តែ​នៅក្នុង​រាជ ធានី​ទេ គឺ​ធ្វើ​ព្រម​គ្នា​ទាំង​ក្រុង​និង​ខេត្ត​៕

22-10-2015 (8) 22-10-2015 (1) 22-10-2015 (2) 22-10-2015 (3) 22-10-2015 (4) 22-10-2015 (5) 22-10-2015 (6) 22-10-2015 (7)

 

Leave a Reply

(*) Required, Your email will not be published