សុខភាព : ដូចដែលលោកអ្នកបានដឹងស្រាប់ហើយថា ប្រដាប់ភេទបុរសបំពេញនាទីពីរយ៉ាងសំខាន់ៗនៃដំណើរការជីវិត ៖ ទីមួយគឺជាផ្លូវនោម និងទីពីរគឺជាផ្លូវបញ្ជូនមេជីវិត។ អ្នកខ្លះឲ្យឈ្មោះសរីរាង្គនោះថាជា “ចលករស្នេហា”។ ជាការពិតមិនអាចប្រកែកបានការស្វែងយល់ពីប្រដាប់ភេទ គឺជាផ្នែកមួយនៃការអប់រំសុខភាពផ្លូវភេទ ហើយក៏ជាធាតុផ្សំដ៏ពិសេសមួយដែលធ្វើឲ្យចំណងស្នេហារបស់ អ្នកសិ្ថតថេរគង់វង្សបានយូរអង្វែង។
តើផ្នែកណានៃលិង្គដែលទទួលសម្រើបខ្លាំងជាងគេ?
លិង្គត្រូវបានបែងចែកជាបីផ្នែក៖ គល់ តួរ និងក្បាល ដែលគ្របដោយគម្របស្បែក។ នៅពេលផ្នែកទាំងបីឡើងរឹង និងរីកធំ ក្បាលលិង្គ និងចង្អូរជុំវិញផ្នែកគល់របស់វា គឺជាផ្នែកដែលទទួលអារម្មណ៍ស្រើបស្រាលខ្លាំងជាងគេ។
តើលិង្គមានប៉ុន្មានប្រភេទ?
១.លិង្គបើក
ជាលិង្គដែលគ្មានស្បែកក្បាល ឬស្បែកក្បាលខ្លី។ នេះជាប្រភេទដែលគេជួបប្រទះច្រើនញឹកញាប់ជាងគេ។ អ្នកស្រាវជាវបានបង្ហាញថា លិង្គប្រភេទនេះមិនសូវទទួលញាណបានល្អដូចលិង្គបិតទេ ដោយសារតែវាគ្មានស្បែកគ្រប ដែលជាហេតុធ្វើឲ្យផ្នែកនេះស៊ាំនឹងការកកិតជាមួយសម្លៀកបំពាក់។ តែនេះជាបញ្ហាដ៏តូចដែលយើងមិនគួរយកចិត្តទុកដាក់ឡើយ។
២.លិង្គបិត
ជាលិង្គដែលមានស្បែកគ្រប់ពីលើក្បាលលិង្គ។ ពេលលិង្គឡើងរឹងរីកធំ ស្បែកនេះនឹងទាញមកក្រោយ។ ដូចដែលបានរៀបរាប់ខាងលើ លិង្គប្រភេទនេះទទួលញាណស្រើបស្រាលបានល្អជាងលិង្គបើក តែវាមានផលមិនល្អត្រង់ថា ស្បែកដែលគ្រប់លើក្បាលលិង្គជាកន្លែងដែលមេរោគអាចស្នាក់នៅបាន ហើយវាអាចបង្កជារោគនិងការរំខាន។ ប៉ុន្តែនេះ ក៏មិនមែនជាបញ្ហាធំដែរ។ ប្រសិនបើអ្នកមានលិង្គប្រភេទនេះ អ្នកត្រូវទាញស្បែកមកក្រោយ ហើយសម្អាតក្បាលលិង្គ ជាពិសេសផ្នែកគល់នៃក្បាល ឲ្យបានជាប្រចាំ។
៣.លិង្គរីក
ជាប្រភេទលិង្គដែលរីកធំពេលវាឡើងរឹង។ បុរស ៧៩ ភាគមានលិង្គប្រភេទនេះ។
៤. លិង្គមិនរីក
ជាប្រភេទ ដែលរីកបានតិចតួច ឬមិនរីកពេលឡើងរឹង។ ការអង្គេតមួយបានបង្ហាញថា មនុស្សប្រុស ២១ ភាគរយជួបបញ្ហានេះ។ ទំហំលិង្គក៏ប្រហែលជាមិនមែនជាបញ្ហាដែរ ប្រសិនបើអ្នកអាចមានវិធីសាស្ត្របន្ថែមដែលធ្វើឲ្យដៃគូអ្នកមាន ការពេញចិត្ត។
៥.លិង្គកោង
នៅពេលធម្មតា លិង្គប្រភេទនេះមានសភាពដូចលិង្គធម្មតាដែរ តែពេលឡើងរឹងឡើងកោង អាចកោងទៅឆ្វេង ទៅស្តាំ ទៅក្រោម ឬទៅលើ។ ប្រសិនជាកោងខ្លាំង វាអាចរំខានដល់ការរួមភេទ។ ដើម្បីដោះស្រាយបញ្ហាអ្នកអាចជ្រើសយកកាយវិការរួមភេទណាដែលមិន បង្កការឈឺចាប់ដល់ដៃគូអ្នក។ បើអ្នកមិនអាចដោះស្រាយបញ្ហានេះបាន សូមកុំរាររែកក្នុងការស្វែងរកការប្រឹក្សាពីអ្នកជំនាញ។
៦.លិង្គតូច និង លិង្គធំ
លិង្គមានទំហំចន្លោះពី ៧ ទៅ ១០ ស.ម នៅពេលមិនរឹង។ មនុស្សប្រុសប្រមាណ ៩០ ភាគរយមានលិង្គប្រហែងចន្លោះពី ១៣ ទៅ ១៨ ស.ម នៅពេលឡើងរឹង។ លិង្គដែលចាត់ទុកថាតូច មានប្រវែង ៨ ទៅ ៩ ស.ម ពេលឡើងរឹង។ តំបន់ទទួលសម្រើបនៃប្រដាប់ភេទស្រីស្ថិតនៅផ្នែកខាងក្រៅ និងផ្នែកដើមនៅក្នុងរន្ធយោនី។ មានន៏យថាបុរសដែលមានលិង្គខ្លីក៏អាចធ្វើឲ្យដៃគូរួមភេទរបស់ខ្លួន ពេញចិត្តបានដែរ។
៧.លិង្គខ្សោយ
ជាប្រភេទដែលមិនឡើងរឹងទោះបីមានការស្រើបស្រាលក៏ដោយ។ មនុស្សប្រុសជា ៤០ % មានបញ្ហានេះ។ ការនេះបញ្ជាក់ថាអ្នកមានជំងឺដែលត្រូវតែទៅរកគ្រូពេទ្យ។
តើការវះកាត់លិង្គល្អសម្រាប់អ្នកទេ?
ការវះកាត់ផ្តល់ផល់ប្រយោជន៍តិចតួច តែផលវិបាកជាច្រើនដូចជាការខូចទ្រង់ទ្រាយ ការចម្លងរោគ បាត់ញាណ និងដាច់សរសៃឈាមជាដើម៕
រក្សាសិទ្ធ ©វេជ្ជសាស្ដ្រា