គ្រោះថ្នាក់ចររាចរដ៍រន្ឋត់ រថយន្តយីឌុបម្ចាស់ស្រវឹង បុកម៉ូតូស្លាប់២នាក់ ដាច់២កំណាត់ស្លាប់យ៉ាងអាណោចអាធ័ម នៅមុខផែស្ងួត សូ ងួត ផ្លូវវេងស្រេង

, , Leave a comment

រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី២១ តុលា២០១៥ នៅ ចំណុចមុខផែស្ងួតសូងួន តាមបណ្ដោយផ្លូវវេងស្រេងស្ថិតក្នុងភូមិចោមចៅសង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ

រាជធានីភ្នំពេញមនុស្សពីរនាក់បានស្លាប់យ៉ាងអាណោចអាធ័មក្នុងនោះម្នាក់ស្លាប់ ដោយដាច់ខ្លួនជាពីរកំណាត់ ដោយសារតែអ្នកបើកបររថយន្តធុនធំយីឌុប ស្រវឹង ស្រា ជោគ បើកហោះរំលងទ្រូងផ្លូវជ្រុលទៅបុកពេញទំហឹង។

 

អ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែកបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ រថយន្ត បង្កម៉ាក Hyandia យីឌុប ក្បាលពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3A-2287បើកបរបុរសម្នាក់និងព្រូម្នាក់(ពុំត្រូវបានគេស្គាល់អត្តសញ្ញាណ) បើកបរ ក្នុងទិសដៅលិចទៅកើតលុះដល់ចំណុចកើតហេតុទំនងជាស្រវឹងស្រាជោគបញ្ជា ចង្កូតលែងបានបណ្តាលឲ្យរថយន្តហោះរំលងទ្រូងផ្លូវឆ្លងទៅចំណែកផ្លូវម្ខាងទៀត ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកC125ពណ៌ខ្មៅ សេរីឆ្នាំ២០១០ ដែលកំពុងជិះនៅ ផ្លូវម្ខាងទៀតក្នុងទិសដៅពីកើតទៅលិចបុកអូសទាំងម៉ូតូគៀបនឹងទ្រូងផ្លូវបណ្តាល ឱ្យបុរសអ្នកជិះម៉ូតូ២នាក់ស្លាប់ក្នុងនោះម្នាក់បានដាច់ខ្លួនជាពីរកំណាត់ឯម្នាក់ទៀត ធ្លាយខួរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអាធ័មចំណែកម៉ូតូខូចខាត ខ្ទេចខ្ទីទាំងស្រុង ហើយអំណាចនៃល្បឿន មិនទាន់អស់នៅឡើយរថយន្តយីឌុប នោះបានបន្តទៅបុករបងផែស្ងួត សូ ងួន បាក់អស់មួយផ្ទាំងធំទៀតទើបឈប់ ។ ភ្លាមៗនោះអ្នកបើករថយន្តបង្កបានចុះរត់គេចខ្លួនបាត់ស្រមោលតែម្តង ៕

ក្រោយពេលកើតហេតុសមត្ថកិច្ច បានប្រគល់សាកសពទៅគ្រួសារសពធ្វើបុណ្យ តាមប្រពៃណីដោយឡែករថយន្តបង្ករនិងម៉ូតូបញ្ជូនទៅការិយាល័យនគរចរាចរណ៍ ជើងគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីយកទៅរក្សាទុកចាត់ការ ទៅតាម នីតិវិធីច្បាប់៕

12107052_1513578832289816_177422807642984721_n 12118752_1513580668956299_8711372430346790726_n 12122742_1628628500732717_2387544790066355829_n 12144713_1628628470732720_3246477022796292861_n

 

Leave a Reply

(*) Required, Your email will not be published