ហេតុផល​អ្វីខ្លះ​ដែល​ជំរុញ​នារី​ក្មេងៗ​ចូលចិត្ត​ណាត់ជួប​បុរស​ចំណាស់​ជាង​ខ្លួន

, , Leave a comment

11391513_1006260219418801_4278768859240930381_n

​សង្គម : ពាក្យ​និន្ទា​ជា​សាធារណៈ​បាន​និយាយថា «​គឺ​ព្រោះតែ​លុយ​របស់​បុរស​ចាស់​នោះ​» ប៉ុន្តែ​លុយ​មិនមែនជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​នារី​ក្មេងៗ​ចូលចិត្ត​នែបនិត្យ​បុរស​ចំណាស់​នោះទេ​។ គឺ​ព្រោះតែ​បុរស​ចំណាស់​មាន​ចំណុច​ពិសេស​១០​យ៉ាង​ដែល​នារីៗ​ត្រូវការ​ចាំបាច់​។​

 

​តាមរយៈ​ការសិក្សា​មួយ​បាន​ឲ្យ​ដឹងថា កត្តា​ដែល​នារី​ក្មេង​ចូលចិត្ត​ជ្រើសរើស​បុរស​ចាស់​ជាង​ខ្លួន​ជា​គូជីវិត​នោះ គឺ​ព្រោះតែ​កត្តា​ធម្មជាតិ​របស់​បុគ្គល កត្តា​សង្គម កត្តា​ហិរញ្ញវត្ថុ និង​ទំនួល​ខុសត្រូវ ដែល​ទាំងអស់នេះ​ត្រូវគេ​ដាក់​ចំណាត់ថ្នាក់​១០​ដូចខាងក្រោម​..៖

 

១-​បុរស​ចំណាស់​មាន​ស្ថានភាព​ហិរញ្ញវត្ថុ​និង​នរ​
​គ្រប់​នារី​ទាំងអស់ ក្រៅពី​ការសប្បាយ នាង​ក៏​ត្រូវការ​ការធានា​នូវ​ហិរញ្ញវត្ថុ​សម្រាប់​នាង​ដែរ ដូច្នេះ​បុរស​ក្មេង​ភាគច្រើន​មិនអាច​បំពេញ​មុខងារ​នេះ​បានទេ​។​

 

២-​បុរស​ចំណាស់​ជា​មនុស្ស​មហិមារ​
​បុរស​ក្មេង​ទាំងឡាយ​កុំ​ទាន់​អាល​យល់ច្រឡំ​ចំពោះ​នារី​ដែល​ខ្លួន​ស្រឡាញ់​ងាក​ទៅរក​បុរស​ចាស់​វិញ ព្រោះ​ប្រហែលជា​អ្នក​មិនមាន​ភាព​អស្ចារ្យ​ក្នុងស្ថានភាព​ជីវ​តរបស់​អ្នក​ខណៈពេលដែល​នារីៗ ត្រូវការ​បំផុត​គឺ​ភាព​អស្ចារ្យ និង​ស្នាដៃ​របស់​បុរស ទោះ​ក្នុងសង្គម​ក្តី ក្នុង​គ្រួសារ​ក្តី​។​

 

៣-​បុរស​ចំណាស់​ដឹង​ពី​វិធី​ប្រលែង​លួងលោម​
​ជួនកាល​បទពិសោធ​នៃ​ទំនាក់ទំនង​ជាមួយ​មនុ​ស្ស​ស្រី បានធ្វើ​ឲ្យ​គាត់​ស្វែងយល់​ពី​តម្រូវការ​របស់​នាង​បាន​ច្រើន ហេតុនេះ​បុរស​ចំណាស់​ភាគច្រើន តែងតែ​យល់ច្បាស់​ពី​តម្រូវការ​របស់​ដៃគូរ​បស់​គាត់ និង​អាច​បំពេញបាន​ភ្លាមៗ ជាហេតុ​ធ្វើ​ឲ្យ​នាង​មានការ​ភ្ញាក់ផ្អើល និង​រំភើបចិត្ត​។​

 

៤-​បុរស​ចាស់​ងាយ​យល់ស្រប​តាម​សំណើរ​របស់​នារី​
​មិន​ថា ស្ថិតក្នុង​ស្ថានភាព​បែប​ណា​ទេ បុរស​ចាស់​តែង​ចង់បាន​នូវ​ភាពកក់ក្តៅ​មួយ ដូចជា​ពេលដែល​គាត់​លេង​ជាមួយ​កូនៗ ឬ​ចៅៗ​របស់គាត់ ដូច្នេះ​នារីៗ​ក៏​មិន​ខុសគ្នា​ដែរ ព្រោះ​រាល់​សំណើរ​របស់​នាង បុរស​ចំណាស់​តែងតែ​ទុកជា​រឿង​អាទិភាព​… ចំណុច​នេះហើយ​ដែល​នារីៗ​គ្រប់រូប​ត្រូវការ​ពី​បុរស​។​

 

៥-​បុរស​ចាស់​តែង​ជា​សុភាពបុរស​នៅក្នុង​ទីប្រជុំ​
​បទពិសោធ​ជីវិត​បានធ្វើ​ឲ្យ​គាត់​យល់ច្បាស់​ពី​វិធី​ក្នុង​ការធ្វើទំនាក់ទំនង និង​របៀប​នៃ​ការយកចិត្តទុកដាក់​លើ​នារី​ដែល​ខ្លួន​ស្រឡាញ់ ទោះជា​បុរស​នោះ​មិន​ធ្លាប់​ឆ្លងកាត់​ការ​មាន​ស្នេហា​ក៏ដោយ​។ ចំណុច​ដែល​នារីៗ​តែង​ប្រាថ្នា​ចង់បាន​នោះ​គឺ បុរស​ដែលមាន​អាយុ​ច្រើនជាង​ខ្លួន​ដែល​ទុក​នាង​ដូចជា​ប្អូនស្រី ដូចជា​ម្តាយ​នៅក្នុង​ទីប្រជុំជន​។​

 

៦-​បុរស​ចាស់​ចេះ​បង្កើត​ពេលវេលា​
​នេះ​ជា​ភាពផ្ទុយ​គ្នា​មួយ​រវាង​បុរស​ចាស់ និង​បុរស​ក្មេង​។ បុរស​ក្មេង​ភាគច្រើន​តែង​បំផ្លាញ​ពេលវេលា​មានតម្លៃ​សម្រាប់​ខ្លួនឯង ទៅ​ដើរលេង​កម្សាន្ត​សប្បាយ​ឥតប្រយោជន៍ ខណៈពេល​បុរស​ចំណាស់​បាន​ខិតខំ​បង្កើត​ពេលវេលា​ល្អៗ ឲ្យ​កាន់តែច្រើន​សម្រាប់​នារី​ជាទី​ស្រឡាញ់​របស់ខ្លួន​។ ភាព​ផ្អែមល្ហែម និង​ស្ថិតនៅលើ​ពេលវេលា​ដ៏​ល្អ​ដែល​បុរស​បាន​បង្កើត​វា​ឡើង មិនមែន​ពេលវេលា​ជា​អ្នកបង្កើត​បុរស​នោះទេ​។ បុរស​ចេះ​បង្កើត និង​គ្រប់គ្រង​ពេលវេលា គឺជា​បុរស​ជោគជ័យ ហើយក៏​ជា​បុរស​ដែល​នារីៗ​ត្រូវការ​ផងដែរ​។​

 

៧-​បុរស​ចាស់​មិនចេះ​ស៊ាំ​ញ៉ាំ​និង​រឿង​ល្បែង​
​បុរស​បរាជ័យ គឺ​បុរស​ដែល​ស្ថិតក្នុង​អបាយមុខ​។ បើ​បុរស​ចាស់​មាន​អបាយមុខ​ក៏​នារី​មិនត្រូវ​ការ​ដែរ ប៉ុន្តែ​បុរស​ដែល​យល់ច្បាស់​ពី​ផលវិបាក និង​ការវិនាស​ដោយសារ​រឿង​ល្បែង គឺជា​បុរស​ជោគជ័យ​ក្នុង​ឆាកជីវិត​។ ជាទូទៅ​នារីៗ ចូលចិត្ត​បុរស​ដែល​មិន​ស៊ាំ​ញ៉ាំ (​បុរស​ចរិត​ដូច​ស្រី​)​នោះទេ​។​

 

៨-​បុរស​ចាស់​មាន​ប្រាស្រ័យ​ទាក់ទង​បានល្អ​ជាង​
​ការប្រាស្រ័យ​ទាក់ទង​ល្អ​មិនល្អ​គឺ​អាស្រ័យ​លើ​ស្ថានភាព​បុគ្គល និង​សង្គម ប៉ុន្តែ​ទៅជា​ក្នុងស្ថានភាព​ណាក៏ដោយ​បុរស​ចំណាស់​តែងតែ​យល់ច្បាស់​ពី​ការប្រាស្រ័យ​ទាក់ទង ដើម្បី​ភាព​សុខ និង​ផលប្រយោជន៍ និង​ការ​រាប់អាន​ដែរ​។ នារីៗ ចូលចិត្ត​បុរស​ដែលមាន​ទំនួល​ខុសត្រូវ​លើ​ទំនាក់ទំនង​របស់ខ្លួន ជា​ពិ​សេ​យល់ច្បាស់​ពីអ្វី​ដែល​នាង​កំពុង​ធ្វើ​ផងដែរ​។​

 

៩-​បុរស​ចំនា​ស់មាន​ទស្សនវិស័យ​លើ​ជីវិត​ច្រើនជាង​
​ការកំណត់​គោលដៅ​ក្នុងការ​រស់នៅ និង​ការកែច្នៃ​ស្ថានភាព​រស់នៅ​ឲ្យ​សមស្រប​តាម​សង្គម និង​តម្រូវ​ចិត្ត ភាគច្រើន គឺ​បុរស​ចំណាស់​យល់ដឹង​ច្រើនជាង ខណៈដែល​បុរស​ក្មេង​នៅ​មិនទាន់មាន​ស្ថានភាព​នឹងនរ​ផ្នែក​សង្គម​នៅឡើយ​នោះ​។ នារី​ក្មេង​ចង់បាន​បុរស​ដែលមាន​ទស្សនវិស័យ​ក្នុងការ​រស់នៅ​ពិតប្រាកដ មាន​គោលដៅ​ច្បាស់លាស់ និង​កំពុងធ្វើដំណើរ​ទៅកាន់​គោលដៅ​នោះ​។ នាង​នឹងមិន​ប្រកែក​ទេ បើសិន​ស្នើសុំ​ឲ្យ​ដើរ​លើផ្លូវ​ទៅកាន់​គោលដៅ​ជាមួយគ្នា​។​

 

១០-​បុរស​ចាស់​មាន​បទពិសោធ​រឿង​លើ​គ្រែ​ច្រើនជាង​
​បុរស​ក្មេង​មិន​សម្បូរ​បទពិសោធ​ច្រើន​ផ្នែក​ភេទ​ទេ តែ​បុរស​ចាស់​វិញ​តែង​យល់ច្បាស់​ពី​តម្រូវការ​នៃ​អារម្មណ៍​របស់​មនុស្ស​ស្រី ដូច្នេះ​គាត់​តែង​ផ្តល់​ឲ្យ​នាង​នូវ​ភាព​ស្រណុក​ទាំង​ផ្លូវកាយ ទាំង​ផ្លូវចិត្ត រួមទាំង​ផ្លូវភេទ​។​

 

​ជាការ​ពិតណាស់ បើទោះបីជា​ចំណុច​ទាំង​១០​ខាងលើ គឺជា​គុណសម្បត្តិ និង​ជា​មូលហេតុ​ដែល​នារី​ក្មេងៗ តែង​ចាប់អារម្មណ៍​លើ​បុរស​ចាស់​ក៏ពិតមែន ក៏ប៉ុន្តែ បញ្ហា​មួយទៀត​នោះ​គឺ​មិនត្រូវ​ឲ្យ​មាន​គំលាត​អាយុ​ខុសគ្នា​ឆ្ងាយ​ពេក​ដែរ ព្រោះ​បុរស​ដែល​ចាស់​ជ្រុល នឹងធ្វើ​ឲ្យ​មានគុណ​វិបត្តិ​ច្រើន​ដូច​បុរស​ក្មេង​ដែរ​។ នៅក្នុង​សៀវភៅ “​ស្រី​ហិ​តោ​បទេស​” សុភាសិត​មួយ​បាន​លើកឡើងថា «​ពន្លឺ​ត្រជាក់​នៃ​ព្រះ​ច័ន្ទ​មិនជា​ទី​ពេញចិត្ត​សម្រាប់​មនុស្ស​រងា​.. ពន្លឺ​ក្តៅ​នៃ​ព្រះអាទិត្យ​មិន​ជាទី​ពេញចិត្ត​នៃ​មនុស្ស​ក្តៅ​ក្រហល់​ក្រហល់ក្រហាយ​… យ៉ាងណាមិញ​បុរស​ចាស់ ក៏​មិនជា​ពេញចិត្ត​សម្រាប់​នារី​ក្មេង​ដែ​…»​។ ប៉ុន្តែ​ទស្សនៈ​សាកល​បាន​លើកឡើងថា «.. អាយុ​គ្រាន់តែ​ជា​តូរ​លេខ​តែប៉ុណ្ណោះ ស្នេហា​មិន​គិត​លើ​អាយុ​នោះទេ​..»៕

ដោយ ច​. សម្បត្តិ​(Wiki​ស្នេហ៍​)

 

Leave a Reply

(*) Required, Your email will not be published