វិធី​ជួយ​ក្នុងការ​យកឈ្នះ​ចិត្ត​ចៅហ្វាយ​..! ធ្វើ​ឲ្យ​អ្នក​ដែល​មិន​ពូកែ​និយាយស្តី​អាច​សម្ភាសន៍​ការងារ​ជាប់​..!

, , Leave a comment

​ចំណេះដឹង : អ្នក​ដែល​ធ្លាប់​ទោ​សម្ភាសន៍​ការងារ​ប្រហែលជា​ដឹង​ហើយ​ថា ការសម្ភាសន៍ គឺជា​ដំណាក់កាល​សំខាន់បំផុត​ក្នុងការ​កំណត់ថា អ្នកនឹង​បានការ​ងារ​នោះ​ឬទេ​? ព្រោះ​ការឆ្លើយ​ឲ្យ​ត្រូវចិត្ត​អ្នក​សម្ភាសន៍ គឺ​មិនមែនជា​រឿង​ងាយស្រួល​នោះទេ ជាពិសេស គឺ​អ្នក​ដែល​មិនសូវ​ពូកែ​និយាយ​តែម្តង​។​

 

​ដូចនេះហើយ​ការត្រៀមខ្លួន​ឲ្យ​បានល្អ មុននឹង​ទៅ​សម្ភាសន៍​នឹង​ជួយ​អ្នកបង្កើន​ភាពជឿជាក់​ក៏ដូចជា ជួយ​បន្ធូរ​ភាព​តានតឹង​ក្នុង​អារម្មណ៍​មួយកម្រិត​ដែរ​។ តាមពិតទៅ​សំណួរ​ដែល​ត្រូវ​ឆ្លើយ​នៅពេល​សម្ភាសន៍ គឺ​មានតែ​ប៉ុន្មាន​សំណួរ​ទេ​ដូចជា សំណួរ​ទាក់ទង​សម្ថ​ភាព​របស់​យើង រឿង​ផ្ទាល់ខ្លួន​ខ្លះ មូលហេតុ​ដែល​ចង់បាន​ការងារ​នេះ​ជាដើម ។​ល​។​

 

​យោងទៅតាម​ពាក្យ​ណែនាំ​របស់ ManpowerGroup បាន​ណែនាំ​ឲ្យ​ដឹង​អំពី​វិធី​ទាំង 4 សម្រាប់​ត្រៀមខ្លួន​ក្នុងការ​សម្ភាសន៍​ការងារ​ដូចតទៅ ៖

 

១-​សាកសួរ​ពត៌មាន​ទាក់ទង​នឹង​ការងារ​ដែល​យើង​ចង់​ដាក់ ដើម្បី​ឲ្យ​អ្នក​សម្ភាសន៍​ចាំ​យើង​បាន​ជាង​អ្នកដាក់ពាក្យ​ផ្សេងៗ​ដែល​មិនបាន​តេ​មក​សាកសួរ​ពត៌មាន​អ្វី​ទាល់តែសោះ​។​
២-​ស្លៀកពាក់​ឲ្យ​បាន​ស្អាតបាត​សមរម្យ​
៣-​មាន​ឥរិយាបថ​ល្អ ត្រឹមត្រូវ​ទាំង​ការ​អង្គុយ ការដើរ ឬ សូម្បីតែ​ការចាប់​ដៃ​ការស្វាគមន៍​គ្នា ( ក្នុងករណី​ដែល​អ្នក​សម្ភាសន៍​ជា​ជនបរទេស​) គឺ​ត្រូវ​ចាប់ដៃ​យ៉ាង​មាន​ទំនុកចិត្ត​
៤-​ត្រូវមាន​អាកប្បកិរិយា​ដែល​សុភាព​ត្រឹមត្រូវ ស្តាប់​អ្នក​សម្ភា​ន៍​យ៉ាង​យកចិត្តទុកដាក់ ហើយ​ឆ្លើយ​សំណួរ​ឲ្យ​បានច្បាស់លាស់ ត្រូវ​ចំណុច មិន​បញ្ឆិតបញ្ឆៀង​។​

interview

​យ៉ាងណាមិញ​ចំ​ណុង​ទាំង​៤​ខាងលើនេះ អាច​នៅ​មិន​គ្រប់គ្រាន់​សម្រាប់​អ្នក​ដែល​មិន​ពូកែ​ក្នុងការ​និយាយស្តី ដូចនេះ​សាកល្បង​មើល​នូវ​វិធី​ខាងក្រោម​នេះ​មើល៍​

 

-​ធ្វើតាម​មិត្ត​ភិ​ក្ត​របស់​អ្នក​
​សាកល្បង​ជ្រើសរើស​មិត្ត​ភិ​ក្ត​ណា​ម្នាក់​ដែល​អ្នក​តែងតែ​សរសើរ ចូលចិត្ត​ពី​ភាព​មាន​ទំនុកចិត្ត​របស់គេ ហើយ​សាក​គិតថា អ្នកជា​គេ​ហើយ​ព្យាយាម​ធ្វើតាម​អាកប្បកិរិយា​ដែល​បង្ហាញ​ពី​ភាព​មាន​ទំនុកចិត្ត​ទាំងនោះ​។ លោក Dr. Su Black នៃ​មហាវិទ្យាល័យ University College London បាន​ប្រាប់ថា នេះ​គឺជា​វិធី​ដ៏​ល្អ​ពីព្រោះ ប្រសិនបើ​អ្នក​បង្ហាញ​ឲ្យ​ដឹង​ពី​អត្តចរិត​ពិតប្រាកដរ​បស់​អ្នក​ដូចជា អត្តចរិត​អៀនខ្មាស់​ជាដើម​នោះ វា​អាច​មិនមែនជា​ការល្អ​នៅពេល​សម្ភាសន៍​នោះទេ​។​

 

-​រក​ជំនួយ​ដែល​ល្អ​
​សាក​ស្វែងរក​នរណាម្នាក់​ដែល​អាច​ផ្តល់​កម្លាំងចិត្ត​ឲ្យ​អ្នក ឬ រក​អ្នកណាម្នាក់​ដែលមាន​បទពិសោធន៍​ច្រើន​ក្នុងការ​សម្ភាសន៍​ការងារ​។ ឲ្យ​គេ​ជួយ​ក្នុងការ​សម​សម្ភាសន៍ ក៏ដូចជា​ផ្តល់​ពាក្យ​ណែនាំ​ផ្សេងៗ​ទាក់ទង​ការសម្ភាសន៍​។​

 

-​ប្រាប់​អ្នក​សម្ភា​ន៍​ឲ្យ​ច្បាស់លាស់​អំពី​គោលបំណង​ក៏ដូចជា​សមត្ថភាព​រប​ស់​អ្នក​
​នៅពេល​សម្ភាសន៍ អ្នក​តែងតែ​ត្រូវគេ​សួរថា ហេតុអ្វី​បានជា​អ្នក​មក​ដាក់ពាក្យ​ធ្វើការ​នៅទីនេះ ហើយ​ហេតុអ្វី​បានជា​ក្រុមហ៊ុន​នេះ​ត្រូវ​ជ្រើសរើស​អ្នក​ចូលធ្វើការ​។ សំណួរ​ទាំងនេះ​អ្នក​គួរតែ​រក​ចំលើយ​ទុក​ឲ្យ​ហើយ អ្នក​ត្រូវ​ឆ្លើយ​ឲ្យ​បាន​ច្បស់​លាស់ និង មាន​ទំនុកចិត្ត​លើ​ខ្លួនឯង​។​

 

-​ការតាំង​ចិត្ត​ស្តាប់​នឹងធ្វើ​ឲ្យ​អ្នកមាន​ទំនុកចិត្ត​
​អ្នក​ដែលមាន​ទំនុកចិត្ត មិនចាំបាច់​ត្រូវ​និយាយ​ច្រើន​នោះទេ ការតាំង​ចិត្ត​ស្តាប់​នូវ​សំណួរ​ក៏ដូចជា ពត៌មាន​ផ្សេងៗ​ដែល​គេ​បានផ្តល់​ឲ្យ​អ្នក​ទាក់ទង​រឿង​តំណែង​ក៏ដូចជា ក្រុមហ៊ុន​នោះ​គឺជា​អ្វីដែល​សំខាន់​។ នៅពេល​អ្នក​តាំងចិត្ត​ស្តាប់ អ្នកនឹង​យល់ ក៏ដូចជា​អាច​សាកសួរ​ពី​ពត៌មាន​ដែល​អ្នក​ចង់ដឹង​បន្ថែម នោះ​វា​នឹងធ្វើ​ឲ្យ​បទ​សន្ទនា​មាន​ភាពរលូន ហើយ​វា​អាច​បញ្ជាក់បាន​ថា​អ្នក​ពិតជា​យកចិត្តទុកដាក់​ចំពោះ​ពាក្យសមដី​របស់​អ្នក​សម្ភាសន៍​ក៏ដូចជា​ក្រុមហ៊ុន​របស់គេ​។​

 

​ជា​ចុង​ក្រោយនេះ​អ្វីដែល​សំខាន់បំផុត​នោះ​គឺ​ទំនុកចិត្ត​។ ប្រសិនបើ​អ្នកមាន​ទំនុកចិត្ត​ចំពោះ​ខ្លួនឯង មិន​ថា​មានរឿង​អ្វី អ្នក​ក៏​អាច​ឆ្លងកាត់​វា​បាន​យ៉ាង​ស្រួល​។ “​អ្នក​ត្រូវ​ដឹង​ឲ្យ​ច្បាស់​ថា​អ្នក​ចង់បាន​អ្វី ហើយ​ធ្វើយ៉ាងណា​ទើប​អាច​ទទួលបាន​នុ​វ​អ្វីដែល​អ្នកត្រូវការ​៕

 

Leave a Reply

(*) Required, Your email will not be published