អ្នកចំណាយ​ពេល​លើ​ហ្វេ​ស​ប៊ុ​ក​រយៈពេល​ច្រើន​ម៉ោង ច្រើនតែ​ជាម​នុស្ស​ឯកោ​?

, , Leave a comment

21-10-2015

ហ្វេ​ស​ប៊ុ​ក ​(facebook) គឺជា​បណ្ដាញ​សង្គម​ដ៏​ល្បីល្បាញ​អាច​ឲ្យ​មនុស្ស​ជាច្រើន ធ្វើការ​ប្រាស្រ័យ​ទាក់ទង​គ្នា ហើយ​ជាទូទៅ​ពួកគេ​ដែលជា​អ្នកប្រើប្រាស់​អាច​បង្ហោះ​អ្វីដែល​ខ្លួន​ចង់​ឲ្យ​អ្នកដទៃ​ដឹង ដូចជា​រូបភាព វីដេអូ តំណ​ភ្ជាប់​ផ្សេងៗ​ជាដើម​។ តើ​លោក​អ្នកមាន​ដឹង​ទេ​ថា មនុស្ស​ដែល​ចំណាយពេល​រាប់​ម៉ោង​នៅលើ​ហ្វេ​ស​ប៊ុ​ក​ក្នុង​មួយថ្ងៃៗ ច្រើនតែ​ជាម​នុស្ស​ដែល​មិនសូវមាន​មិត្តភក្ដិ​នៅ​ខាងក្រៅ ឬក៏​ជាម​នុស្ស​ដែល​មិនសូវ​ចង់​ចូលក្នុង​សង្គម​ឡើយ អាច​សន្ម​ត់​ថា​ជាម​នុស្ស​ឯកោ​នោះ​? ភាព​ឯកោ​មិនសូវមាន​មិត្តភក្ដិ ឬក៏​មាន​ពេលទំនេរ​ច្រើនពេក ធ្វើ​ឲ្យ​មនុស្ស​ចូលចិត្ត​តែ​បើក​ហ្វេ​ស​ប៊ុ​ក​លេង ចុច Like ទៅ Like មក Share ចុះ Share ឡើង​ពេញ​តែ​ហ្វេ​ស​ប៊ុ​ក ក៏​អាច​បង្ក​ជាការ​រំខាន​ដល់​មិត្ត​ដទៃទៀត​នៅក្នុង​បណ្ដាញ​ជាមួយគ្នា​។​

 

​បន្ថែម​ពីនេះ ភាគច្រើន​មនុស្ស​ដែល​ចូលចិត្ត​បង្ហោះ​ជា​ព័ត៌មាន​និង​អ្វី​ដែលមាន​ក្នុង​ចិត្ត ចេញមក​ថា “​ខ្លួន​អផ្សុក​..​ឯកោ​…​ធុញ​..​មិន​សប្បាយចិត្ត​” ជាដើម​។​ល​។ អ្វីដែល​ពួកគេ​បាន​បង្ហោះ​ជា​រៀងរាល់​នាទី រាល់ថ្ងៃនេះ តើ​ប្រិយមិត្ត​ទាំងអស់គ្នា​អាច​សង្កេត​បានទេ​ថា​ពួកគេ​ដែលជា​មិត្ត​រួម​បញ្ជី​ហ្វេ​ស​ប៊ុ​ក​ទាំងនោះ​មាន​អារម្មណ៍​យ៉ាងណា​? ធុញ​នឹង​មនុស្ស​ឯកោ​ដែល​បង្ហោះ​រូបថត សារ និង​វីដេអូ​ពាសពេញ​ផ្ទាំង​ព័ត៌មាន​របស់លោក​អ្នក​ដែរឬទេ​?

21-10-2015 (1)

 

Leave a Reply

(*) Required, Your email will not be published