កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក​ស្ដីពី​អាស៊ី​បូព៌ា

, , Leave a comment

​រាជធានី​ភ្នំពេញ : មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល កម្ពុជា​បាន​អះអាងថា​គោលបំណង​របស់ កម្ពុជា​គឺ​នៅ​ឆ្នាំ​២០១៦ ខាងមុខនេះ​កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​វេទិកា​សេដ្ឋកិច្ច ពិភពលោក​ថ្នាក់​តំបន់ ដើម្បី​លើកកម្ពស់ កិត្តិយស​របស់​កម្ពុជា ពាក់ព័ន្ធ​សេដ្ឋកិច្ច នៅក្នុង​តំបន់​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​គេហទំព័រ​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា (AKP)​។​

 

​លោក ស្រ៊ី ថាមរុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម  នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ប្រាប់ អ្នកសារព័ត៌មាន​បន្ទា​ប់​ពី​ជំនួប​រវាង​សម្តេច អគ្គ​មហា​នា​ប​តី​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី​កម្ពុជា និង លោក​ហ្វី​លី​ព រ៉ូ​ស​ស្លឺរ (Philipp Roesler)​ប្រធាន​វេទិកា​សេដ្ឋកិច្ច ពិភពលោក ចូលជួប​សម្ដែង​ការគួរសម នា​ល្ងាច​ថ្ងៃទី​១៩​ខែតុលា​ឆ្នាំ ២០១៥​។​

 

​លោក ស្រ៊ី ថាមរុង្គ​បាន​មានប្រសាសន៍​ឲ្យ​ដឹង​ទៀតថា​៖​នៅក្នុង​ចំនួប​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ហាញថា គោល បំណង​របស់​កម្ពុជា​គឺ​ឆ្នាំ ២០១៦ ខាងមុខ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​វេទិកា​សេដ្ឋកិច្ចពិភពលោក​ថ្នាក់​តំបន់​ដែលមាន​កម្ពុជា ឡាវ និង មី​យ៉ាន់​ម៉ា  ។     លោក ហ្វី​លី​ព រ៉ូ​ស​ស្លឺរ ប្រធាន​វេទិកា សេដ្ឋកិច្ចពិភពលោក​បាន​ថ្លែងថា​លោក   នឹង​រួមសហការ​ជាមួយ​កម្ពុជា​ហើយ​លោក​ក៏​ចង់ឃើញ​កម្ពុជា​រៀបចំ​កិច្ចប្រជុំ​វេទិកា សេដ្ឋកិច្ចពិភពលោក​នេះ​ប្រព្រឹត្ត​ទៅដោយ​ភាពជោគជ័យ ។ លោក ហ្វី​លី​ព បានធ្វើការ​កត់សម្គាល់​ថា​ប្រទេស​កម្ពុជា​បាន​ដើរតួនាទី​យ៉ាងសំខាន់​នៅក្នុង​តំបន់​ដោយសារ​សេដ្ឋកិច្ចកម្ពុជា​មាន​កំណើន​ថេរ​រយៈពេល ២​ទសវត្សរ៍​ជាប់​គ្នា​ដែល​បង្ហាញ​ពី​សេដ្ឋកិច្ច ល្អ ប្រសើរ​មាន​សន្តិសុខ​និង​ស្ថិរភាព​នយោបាយ​ដែល​អាច រៀបចំ​វេទិកា​សេដ្ឋកិច្ច​ដ៏​ធំ​នេះ​ដោយ​ជោគជ័យ​។       សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា សម្តេច​នឹង​បន្ត​សហការ​ជាមួយនឹង វេទិកា​សេដ្ឋកិច្ចពិភពលោក​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​វេទិកា​សេដ្ឋកិច្ចពិភពលោក​ក្នុង ប្រទេស​កម្ពុ​ជានា​ឆ្នាំ​២០១៦ ប្រព្រឹត្តទៅ ដោយ​ទទួលបាន​នូវ​ភាពជោគជ័យ​បំផុត​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា វេទិកា​សេដ្ឋកិច្ចពិភពលោក​ក្នុង ប្រទេស​កម្ពុជា នា​ឆ្នាំ​២០១៦ គឺ​សម្តេច​ចង់​ឲ្យ​មានការ​ចូលរួម​មិន​តែ​ពី​ប្រទេស​ឡាវ និង​មី​យ៉ាន់​ម៉ា​នោះទេ គឺ​ចង់​ឲ្យ​មានការ ចូលរួម​ពី​ប្រទេស​អេក​ម៉ិ​ក និង​មានការ ចូលរួម​ពី​ប្រទេស​ផ្សេងទៀត​ផងដែរ​។​

 

​លោក ស្រ៊ី ថាមរុង្គ បាន​បន្តថា​៖​គោល បំណង​របស់​កម្ពុជា​នៅ​ឆ្នាំ ២០១៧ កម្ពុជា ក៏​គ្រោង​រៀបចំ​ធ្វើ​វេទិកា​សេដ្ឋកិច្ចពិភពលោក​ស្តីពី​អាស៊ី​បូព៌ា​ផងដែរ ។ ព្រោះ​ឆ្នាំ ២០១៦ វេទិកា​នេះ​នឹង​ប្រារព្ធ​ធ្វើ​នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​សម្តេច តេ​ជោ ហ៊ុន សែន ក៏​នឹង  គ្រោង​ចូលរួម​ផងដែរ​ព្រោះ​ប្រទេស​ម៉ាឡេស៊ី និង អញ្ជើញ​កម្ពុជា​ឲ្យ​ចូលរួម ។ នៅ​ឆ្នាំ ២០១៧ ប្រទេស​វៀតណាម​នឹង​រៀបចំ​កិច្ចប្រជុំ​វេទិកា​សេដ្ឋកិច្ចពិភពលោក​ស្តីពី​អាស៊ី​បូព៌ា ក៏ប៉ុន្តែ​ដោយសារ​វៀតណាម​មាន​កិច្ចប្រជុំ​សំខាន់ៗ​នោះ​វៀតណាម​បាន​សុំ​លើក​។ ដូចនេះ​កម្ពុជា​កំពុង​ស្នើសុំ​ទៅ​វេទិកា​សេដ្ឋកិច្ចពិភពលោក​ដើម្បី ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ កិច្ចប្រជុំ​នេះ ហើយ​វេទិកា​សេដ្ឋកិច្ចពិភពលោក​ក៏បាន​គាំទ្រ​ចំពោះ​កម្ពុជា​ផងដែរ  ដោយសារ​កម្ពុ​ជាមាន​ល​ក្ខ​ណៈ​គ្រប់គ្រាន់​សម្រាប់​រៀបចំ​កិច្ចប្រជុំ​វេទិកា​សេដ្ឋកិច្ច ពិភពលោក​នេះ​៕

21-10-2015 21-10-2015 (1)

21-10-2015 (2)

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ឲ្យ​លោក Philipp Rösler នាយក​គ្រប់គ្រង និង​ជា​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​នា​រសៀល​ថ្ងៃ ទី​១៩ ខែតុលា ឆ្នាំ​២០១៥ នៅ​ភ្នំពេញ​។ រូប​ថ​តៈ ជឹម ណា​រី​(AKP)​

 

Leave a Reply

(*) Required, Your email will not be published