តារាសំដែងជើងចាស់អ្នកនាង ចាន់ តារាទី បើករថយន្តបត់ឆ្វេងមិនប្រយត្ន័ អ្នកជិះម៉ូតូបុកប្រាវ

, , Leave a comment

រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៨ កន្លះយប់ ថ្ងៃទី២០ ខែតុលា ២០១៥ តាម បណ្តោយផ្លូវបេតុងជិតស្ពានដែកស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់បឹងទំពុន រថយន្ត

របស់តារាសំដែងជើងចាស់គឺអ្នកនាង ចាន់ តារាទី បើកបត់ឆ្វេងមិនប្រយត្ន័ត្រូវ បុរសម្នាក់ជិះម៉ូតូក្នុងស្ថានភាពស្រវឹងបុកចំពីមុខបណ្តាលអោយខូចខាតរថយន្តតែ មិន មានអ្នករងរបួសឡើយ។

 

មន្ត្រីប៉ូលីសមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញមួយគ្រឿងម៉ាក ឡិចស៊ីស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2R-2133 បើកបរ ដោយតារា សំដែងជើងចាស់ អ្នកនាង ចាន់ តារាទី តាមបណ្តោយផ្លូវ៣៧១ ពីជើងទៅត្បូង លុះជិតដល់ស្ពានដែកស្ទឹងមានជ័យក៏បត់ឆ្វេងស្រាប់តែបុរសម្នាក់ជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ បុករថយន្តរបស់តារា សំដែងជើងចាស់ រូបនេះចំពីមុខយ៉ាងពេញទំហឹងតែម្តង ។ក្រោយកើតហេតុអ្នកនាង ចាន់ តារាទី ទារសំណង១០០ដុល្លារពីបុរសអ្នកជិះម៉ូតូ ថ្លៃខូចខាត និងកំពិតធុងទឹករថយន្ត តែ ចរចារមិនត្រូវគ្នាទារសមត្ថកិច្ចបានយកម៉ូតូនិងរថយន្ត រក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ដើម្បីដោះស្រាយគ្នា ៕

KNT99

 

Leave a Reply

(*) Required, Your email will not be published