គួរ​និយាយ​បែបណា បើ​គ្មាន​សីលធម៌​បែបនេះ​!(​វីដេអូ​)

, , Leave a comment

21-10-2015

​រាជធានី​ភ្នំពេញ : ដើមហេតុ​ដែល​នាំ​ឲ្យ​កើតមាន​កកស្ទះ​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ​នៅតាម​បណ្ដា​ភ្លើងស្ដុប និង​ផ្លូវ​សំខាន់ៗ មួយចំនួន​នោះ​អាស្រ័យ​ដោយ​កត្ដា​យានជំនិះ​កើនឡើង ស្ថានភាព​ផ្លូវ​មិន​អំណោយផល (​ដូចជា​តូចចង្អៀត គ្មាន​គំនូស​ចរាចរណ៍​…) អ្នកបើកបរ​រថយន្ដ ទោច​ក្រ​ក្រ​យានយន្ដ មិន​គោរព​ច្បាប់ និង​មិនមាន​ចិ​ត្ដ​យោគយល់​អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅវិញទៅមក​នៅពេល​បើក​បរ​។ ប្រការ​ដែល​ខ្វះ​សេចក្ដី​សន្ដោស​ខាង​ផ្លូវ​ចិ​ត្ដ​ចំពោះ​មនុស្ស​ផង​គ្នា វា​ជា​ចំណោទបញ្ហា​នាំ​ឲ្យ​កកស្ទះ​ចរាចរណ៍​កើតមាន និង​ការបើកបរ​ប្រកបដោយ​ភាព​ប្រទាំង​ប្រទើស​ជា​គ្រោះថ្នាក់​ចំពោះ​ខ្លួនឯង​និង​អ្នកដទៃ​។​

 

​ជាការ​ពិតណាស់​នាពេល​បច្ចុប្បន្ន​សភាព​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ​កកស្ទះ​ជា​រៀងរាល់ថ្ងៃ នៅតាម​បណ្ដា​ផ្លូវ​មួយចំនួន​ក្នុង​ក្រុង​ចាប់ពី​ម៉ោង​៧​ព្រឹក និង​៥​ល្ងាច ខណៈដែល​ប្រជាពលរដ្ឋ​ទៅធ្វើ​ការ ចេញពី​ធ្វើការ ទៅរក​ស៊ី ត្រឡប់​មកពី​រក​ស៊ីទ​ទួល​ទាន និង​សិស្ស និស្សិត​ទៅ​សិក្សា និង​ត្រឡប់​មកពី​សិក្សា​វិញ​។​

 

​ប្រសិនបើ​អ្នកបើកបរ​គ្រប់រូប​មិន​គោរព​ស្លាក​សញ្ញា គំនូស​សញ្ញា ភ្លើង​សញ្ញា​ចរាចរណ៍​ទេនោះ វា​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា បុគ្គល​នោះ​គ្មាន​ចំណេះដឹង និង​សីលធម៌​ប្រាកដ​មែន ឬក៏​មានចំណេះដឹង​ដែរ​តែ​ខ្វះ​សីលធម៌​។ សព្វថ្ងៃនេះ​បុគ្គល​មួយចំនួន​ទាំង​អ្នកចេះដឹង ទាំង​អ្នក​មិនចេះ​ដឹង ប្រជាពលរដ្ឋ ឬ​មន្ដ្រីរាជការ មិន​គោរព​ច្បាប់​តែម្ដង ពោលគឺ​គេ​បើកបរ​លយ​លឿន​ប្រញាប់ប្រញាល់ បើកបរ​ច្រងេងច្រងាង បើក​ខ្វះ​ការអនុគ្រោះ​ដល់​គ្នា​។ ប្រការ​នេះហើយ​បណ្ដាល​ឲ្យ​កកស្ទះ​ចរាចរណ៍​ដែល​នាំ​ឲ្យ​ខាតបង់​ពេលវេលា​រកស៊ី​ធ្វើការ សិក្សា​រៀនសូត្រ​និង លុយកាក់​ជាច្រើន​។​

 

​បញ្ហា​ចរាចរណ៍​មិនមែន​ពឹង​ផ្នែក​តែ​អង្គភាព​នគរបាល​ចរាច​រ ក្រសួង​សាធារណការ​ប៉ុណ្ណោះ​ទេ ពោល គឺ​បុគ្គល​គ្រប់រូប​ត្រូវតែមាន​មនសិការ ឆន្ទៈ​គោរព ច្បាប់​ទាំងអស់គ្នា​ទើប​ការបើកបរ​ចៀស​ផុតពី​កកស្ទះ មិន​គ្រោះថ្នាក់​ដល់​អាយុ ជីវិត​ខ្លួនឯង និង​អ្នកដទៃ​។ ព្រោះ​សព្វថ្ងៃ នេះ​តួលេខ​ដែល​បង្ហាញ​ពី​ក្រសួងមហាផ្ទៃ​មានការ​កើនឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​។​


​ថ្មីៗ​នេះ​បណ្តាញ​ទំនាក់ទំនង​សង្គម​មួយ​ឈ្មោះ “Traffic Spy – អ្នកប្រមាញ់​ចរាចរណ៍​” បានចង្អុលបង្ហាញ​ពី​សកម្មភាព​នៃ​ចរាចរណ៍​។ តោះ​កុំ​ឲ្យ​ខាត​ពេល​យូរ​តាមដាន​ជាមួយនឹង​គេហទំព័រ​កំណើត​ថ្មី​ទាំងអស់គ្នា​៕

21-10-2015 (1)

21-10-2015 (2)

 

 

សត្វអ្វីបើកឡានបាឡែននេះ?

សត្វអ្វីបើកឡានបាឡែននេះ?

Posted by Komneut Thmey News on Monday, 19 October 2015

 

Leave a Reply

(*) Required, Your email will not be published