មួយថ្ងៃ​ធ្វើ​កិច្ចការ​មាន​ប្រយោជន៍​មួយ​

, , Leave a comment

21-10-2015

​ចំណេះដឹង : គេ​ថា​សុភមង្គល​កើតមាន​ក្នុង​ចិត្ត​។ ប្រសិនបើ​ចិត្ត​ប្រសព្វ​តែ​នឹង​រឿង​ល្អៗ ជា​រៀងរាល់ថ្ងៃ មានន័យថា​សុភមង្គល​ក៏​កើតមាន​ជា​រៀងរាល់ថ្ងៃ​ដែរ​។ មនុស្ស​តែង​រីករាយ​កាលណា​គេ​បានធ្វើ​កិច្ច​ការដែល​ខ្លួន​ពេញចិត្ត និង​យល់ថា​ខ្លួន​បានធ្វើ​ប្រយោជន៍​ជា​រៀងរាល់ថ្ងៃ​។ ចូរ​ជ្រើសរើស​សកម្មភាព​ណាមួយ​មក​ធ្វើជា​រៀងរាល់ថ្ងៃ ដើម្បី​អភិវឌ្ឍន៍​ស្មារតី​និង​គំនិត​ច្នៃប្រឌិត​។

 

សូមកុំ​មើលរំលង​ប្រយោជន៍​ពី​កិច្ចការ​តូចតាច​ឲ្យ​សោះ​។ កាលណា​យើង​អាច​ចាប់​ផ្តើមធ្វើ​កិច្ចការ​ពី​តូច​ឡើងទៅ យើង​នឹង​សន្សំ​សេចក្តី​អំណត់​ច្រើន​។ កិច្ចការ​នេះ​ក៏​ជា​ចំនុច​ចាប់ផ្តើម​បើក​ច្រក​គំនិត​ឆ្ពោះទៅរក​ការបង្កើត​ថ្មី​ផងដែរ​។ មួយថ្ងៃ​ធ្វើ​កិច្ចការ​មួយ មួយឆ្នាំ​សម្រេចបាន​៣៦៥​សមិទ្ធិផល។ ចុះ​១០​ឆ្នាំ ២០​ឆ្នាំ​ខាងមុខ នឹង​បាន​ប៉ុន្មាន​?

 

​ចូរ​ចាប់​ផ្តើមធ្វើ​ពី​ឥឡូវនេះ​នូវ​រាល់​កិច្ច​ការដែល​អ្នក​ពេញចិត្ត អ្នកនឹង​ភ្ញាក់ផ្អើល​នៅពេល​ឃើញ​ខ្លួនឯង​រីកចម្រើន​ទៅ​មុខជា​រៀងរាល់ថ្ងៃ​។ កាន់តែ​ធ្វើ​កាន់តែ​សប្បាយចិត្ត កាន់តែ​ចង់​ធ្វើ​បន្ថែម​ទៀ​។ កិច្ចការ​មួយចំនួន​ខាងក្រោម​អ្នក​អាច​ជ្រើសរើស​ដើម្បី​ធ្វើជា​រៀងរាល់ថ្ងៃ ៖

 

-​ថតរូប​មួយថ្ងៃ​មួយ ៖ ទេសភាព ទីក្រុង ជនបទ ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ផ្លែឈើ រុក្ខជាតិ សត្វ​គ្រប់​ប្រភេទ ។​ល​។​
-​រៀន​សរសេរ​សំបុត្រ​មួយថ្ងៃ​មួយ​
– រៀន​បត់​រូប​បេះដូង​
-​រៀន​ដើរតួ​ចិត្តល្អ ចិត្តអាក្រក់ តួកំប្លែង ។​ល​។ មួយថ្ងៃ តួ​មួយ​
-​រៀន​ចម្អិនម្ហូប​ដែល​មិនទាន់​ចេះ​
-​ថតរូប​ផ្ទាំង​ផ្សាយពាណិជ្ជកម្ម​ប្លែកៗ​
-​សន្សំ​ពាក្យស្លោក​ដាស់តឿន​ចិត្ត​មួយថ្ងៃ​មួយ​
-​រៀន​គូរគំនូរ​រូប​អ្វីមួយ​ដែល​ខ្លួន​ចង់បាន​មួយថ្ងៃ​មួយ​
-​ប្រមូល​វត្ថុ​អនុស្សា​យ​វី​យ៍​ចាស់ៗ​កាលពី​កុមារភាព​
-​ធ្វើ​តុទូ​កៅអី​
-​ដេរ​ប៉ាក់​រូប​តុក្កតា​

 

​បន្ទាប់ពី​ជ្រើសរើស​កិច្ចការ​ណាមួយ​ហើយ ចូរ​ចាប់​ផ្តើមធ្វើ​ភ្លាម នឹង​ចងក្រង​ជា​ឯកសារ​ផ្ទាល់ខ្លួន​។ ប្រសិនបើ​អាច​ចូរ​ចែករំលែក​ស្នាដៃ​ទាំងនេះ​ជាមួយ​មិត្តភក្តិ​ដទៃទៀត​។ គេ​អាច​ចែករំលែក​ស្នាដៃ​តាមរយៈ​ប្លក (wordpress, blogspot,…) ឬ facebook ។​ល​។​

21-10-2015 (1)

​ប្រភព ៖ សាលារៀន​

 

Leave a Reply

(*) Required, Your email will not be published