មើល​ច​រឹក​លក្ខណៈ​មនុស្ស​ស្រី​តាមរយៈ​ឈុត​ក្នុង​

, , Leave a comment

21-10-2015 (1)

​បើ​និយាយ​ពី​សម្លៀកបំពាក់​ឈុត​ក្នុង​ចំពោះ​បុរសៗ​មួយចំនួន​តែង​គិតថា ហាក់​មិនសូវ​សំខាន់​ប៉ុន្មាន​នោះទេ ប៉ុន្តែ​បើ​និយាយ​ចំពោះ​នារី​វិញ​គឺមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​យកចិត្តទុកដាក់​បំផុត​។ តាមរយៈ​នៃ​ការយកចិត្តទុកដាក់​ក៏ដូចជា​ចំណង​ចំណូលចិត្ត​នេះ​គេ​អាចធ្វើ​ការកត់សម្គាល់​ពី​ច​រឹក​លក្ខណៈ​របស់​មិត្ត​នារី​បាន​យ៉ាង​ងាយស្រួល​។ ថ្ងៃនេះ​សារព័ត៌​មានកំណើត​ថ្មី សូម​បង្ហាញ​នូវ​ចំណុច​បង្ហាញ​ខ្លះៗ​ដូចខាងក្រោម ៖

 

-​ចូលចិត្ត​ឈុត​ក្នុង​មាន​រូប​ផ្កា : ចំពោះ​នារី​ដែល​ចូលចិត្ត​ប្រើ​ឈុត​ក្នុង​មាន​សម្បូរ​ណ៍​ទៅដោយ​រូប​ផ្កា​នោះ​អាច​បញ្ជាក់ថា ជា​ប្រភេទ​មនុស្ស​ដែលមាន​ការជឿទុកចិត្ត​លើ​ខ្លួនឯង​សម្បូរ​ណ៍​មន្ត​ស្នេហ៍​ពិសេស​ជាម​នុស្ស​ដែលមាន​មនោសញ្ចេតនា​ច្រើន​។ បើ​និយាយ​ពី​រឿង​មនោសញ្ចេតនា​ដៃគូ​លើ​គ្រែ​វិញ​គឺមាន​ច្រើនណាស់​។​

 

-​ចូលចិត្ត​ឈុត​ក្នុង​ចងខ្សែ : ជា​ប្រភេទ​មនុស្សនិយម​ភាពទាន់សម័យ​ស៊ីវីល័យ​ខ្ពស់ ហើយ​ចូលចិត្ត​ដើរ​រាយមន្ត​ស្នេហ៍​ធ្វើ​ឲ្យ​គេ​ឈ្លក់​វ​ង្វ​ង​។ ម្យ៉ាង​ចំពោះ​នារី​ចូលចិត្ត​ឈុត​ខាងលើនេះ អាច​បង្ហាញ​ពី​ភាព​ស្រើបស្រាល​ខ្លាំង​ចំពោះ​បញ្ហា​រឿង​មនោសញ្ចេតនា​រវាង​បុរស និង​នារី​។ ប្រការ​សំខាន់បំផុត​ទាស់​ត្រង់​នាង​មិនសូវ​បញ្ចេញ​អារម្មណ៍​ពិត​របស់​នាង​ចេញមក​ខាងក្រៅ​ឲ្យ​គេ​បានដឹង​នោះឡើយ​។​

 

-​ចូលចិត្ត​ឈុត​ក្នុង​មាន​រូប​សត្វ : មនុស្ស​ជំពូក​នេះ​ភាគច្រើន​គេ​មិនអាច​កត់សម្គាល់​បាន​ដោយ​ងាយ​នោះឡើយ​។ ប៉ុន្តែ​បើ​យើង​ពិនិត្យមើល​ឲ្យ​ជ្រៅ​បន្តិច​នោះ​នឹង​អាច​ដឹងថា នាង​ជាម​នុស្ស​ដែលមាន​អារម្មណ៍​ក្លៀវក្លា ដែល​អាចធ្វើ​ឲ្យ​បេះដូង​បុរស​ដែល​នៅ​កៀក​ខ្លួន​នាង​លោត​ខុស​ចង្វាក់​ជាក់​ជាមិនខាន​នោះឡើយ​។ និយាយ​រួម​គឺ ចំពោះ​មនុស្ស​ស្រី​ដែល​ចូលចិត្ត​ឈុត​នេះ​មាន​ចំណូលចិត្ត​លើ​ការអូសទាញ​មិនធម្មតា​នោះទេ​។​

 

-​ចូលចិត្ត​ឈុត​ក្នុង​បែប​បិទបាំង​តិច​តូច : ជា​មនុស្ស​ចូលចិត្ត​បែប​ក្បូរ​ក្បាច់រចនា​ច្រើន និង​គួរ​ឲ្យ​ស្រើបស្រាល​ជាទីបំផុត​។ បើ​និយាយ​ពី​នារី​ដែល​ចូលចិត្ត​បែបនេះ យើង​អាច​ធ្វើការ​ទស្សន៍ទាយ​បាន​ថា នាង​ជាម​នុស្ស​ដែលមាន​អារម្មណ៍​ទន់ជ្រាយ​ចំពោះ​ពិភព​ជុំវិញខ្លួន ដែល​អាចនិយាយបាន​ល​ថា នាង​ជា​មនុ​ស្សមាន​ផ្លូវ​ចិត្តជា​កូនក្មេង ព្រោះ​ដោយហេតុនេះ​ថា​មនុស្ស​ជំពូក​នេះ ពេលខ្លះ​គេ​មាន​ច​រឹក​ចូលចិត្ត​ឲ្យ​អ្នក​នៅក្បែរ​ខ្លួន ជាពិសេស​មនុស្ស​ដែល​នាង​ស្រឡាញ់​ចេះ​យកចិត្តទុកដាក់​ចំពោះ​នាង ដែល​នាង​គិតថា​នាង​ជា​មនុស្ស​គួរ​ខ្នាញ់​។ ប៉ុន្តែ​ពេលខ្លះ​នាង​បែរ​ជាមាន​អារម្មណ៍​ថា​មនុស្ស​នៅក្បែរ​ខ្លួន​នាង​ពិតជា​គួរ​ឲ្យ​ធន់​ទ្រាន់​។ និយាយ​រួម​នាង​ជា​មនុស្ស​ពិបាក​យកចិត្ត​ខ្លាំងណាស់​។​

 

-​ចូលចិត្ត​ឈុត​ក្នុង​បែប​ធម្មតា​ជើង​ខ្លី : បើ​ពិនិត្យ​ទៅលើ​មនុស្ស​ស្រី​ដែល​ប្រើ​ឈុត​ប្រភេទ​នេះ យើង​អាចធ្វើ​ការអះអាង​បាន​ថា នាង​ជាម​នុស្ស​ចូលចិត្ត​សម្លឹង​ពិភពលោក​ទាំងមូល​ក្នុង​ផ្លូវ​ល្អ​ហើយ​ចេះ​បែក​ចែកដាច់​ជា​ពីគ្នា​រវាង​រឿង​អាក្រក់ និង​រឿង​ល្អ​។ ជា​មនុស្ស​ដែល​មិនសូវមាន​អារម្មណ៍​រវើរវាយ​នោះទេ ដោយ​ភាគច្រើន​នាង​តែងតែ​ជ្រើស​រើសយក​នូវ​អ្វីដែល​ខ្លួន​នាង​គិត​ឃើញថា​ល្អ​ដូច្នេះហើយ​ភាគច្រើន​នាង​មិនសូវ​ចេះ​នែបនិត្យ​ជាមួយ​មនុស្ស​នៅ​ជិត​ខ្លួន​នោះឡើយ​។ មនុស្ស​ជំពូក​នេះ​សម្បូរ​ណ៍​មន្ត​ស្នេហ៍​តែ​មិនសូវ​បញ្ចេញ​មក​ខាងក្រៅ​ឲ្យ​គេ​បានដឹង​។​

 

​ចុះ​ចំពោះ​មិត្ត​នារី តើ​ចំណុច​ខាងលើនេះ​មួយណា​ដែលជា​ជម្រើស​របស់​អ្នក​?

21-10-2015

 

Leave a Reply

(*) Required, Your email will not be published