ព័ត៌​មាន​បឋម ៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង រថយន្ត​កុងតឺន័រ និង​រថយន្ត​តួ​រី​សដឹក​កម្មករ​នៅ​ក្រុង​ច្បារមន​ស្លាប់​ម្នាក់ និង​របួស​៣១​នាក់​

, , Leave a comment

20-10-2015

ខេត្តកំពង់ស្ពឺ : យោងតាម​សេចក្តីរាយការណ៍​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​ប្រមាណ​ជាង​៦​ព្រឹក​ថ្ងៃទី​២០ ខែតុលា​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង នៅ​ចំណុច​ខាងកើត​ផ្សារ​ស្ពឺ​ចម្ងាយ​ប្រមាណ​១​គីឡូម៉ែត្រ ស្ថិតនៅ​ភូមិ​ពាណិជ្ជកម្ម សង្កាត់រ​ការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ដោយ​រថយន្ត​សណ្តោង​កន្ទុយ បាន​ជ្រុល​ទៅបុក​រថយន្ត តួ​រី​សដឹក​កម្មករ​ក​ម្មា​រិ​នី​កាត់ដេរ បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ស្រាល​ចំនួន​៣១​នាក់​។​

 

​តាម​សេចក្តីរាយការណ៍​ពី​កន្លែងកើតហេតុ​បាន​បញ្ជាក់ថា មុនពេល​កើតហេតុ​រថយន្ត​កុងតឺន័រ​នោះ ពាក់​ស្លាក​លេខ 3A-1703 បានធ្វើ​ដំណើរ​ពី​កើ​តទៅ​លិច ពោល​ទិសដៅ​ទៅ​ខេត្ត​ព្រះសីហនុ ស្រាប់តែ​ដល់​ក្រុង​ច្បារមន ត្រង់​ផ្លូវបំបែក​ជា​៤ មុខផ្ទះ​សំណាក់ Golden House បាន​វ៉ា​ក់​អើ​ម៉ូតូ​មួយគ្រឿង ក៏​ជ្រុល​ចង្កូត​ទៅបុក​រថយន្តរ​បស់​ជនរងគ្រោះ បណ្តាល​ឲ្យ​ស្លាប់ និង​របួស​យ៉ាងច្រើន​បែបនេះ​តែម្តង​។ សម្រាប់​អ្នក​ដែល​ស្លាប់​នៅក្នុង​ហេតុ ការណ៍​គ្រោះថ្នាក់​នេះ ត្រូវគេ​រាយការណ៍​ជាបឋម​ថា មាន​ចំនួន​៤​នាក់ ដោយ​ក្នុងនោះ​ម្នាក់​បាន​ស្លាប់​នៅ​កន្លែងកើតហេតុ និង​៣​នាក់​ទៀត​បាន​ស្លាប់​ពេល​ដឹក​ដល់​មន្ទីរពេទ្យ​។ ដោយឡែក​អ្នករងរបួស​ធ្ងន់​មាន​ចំនួន​១០​នាក់ និង​របួសស្រាល​ជាច្រើន​នាក់​ទៀត​៕

20-10-2015 (1) 20-10-2015 (2)

 

Leave a Reply

(*) Required, Your email will not be published