រាជធានីភ្នំពេញ : ភាពលេចធ្លោជាមួយការតុបតែងខ្លួនបែបសិចស៊ី និងដំណើរចេញទៅច្រៀងក្រៅប្រទេសញឹកញាប់ដូចជា ប្រទេសបារាំង អូស្ត្រាលី អាមេរិក និងកាណាដា បានធ្វើឲ្យបុរសក្រៅស្រុកជាច្រើនតាមតោង និងព្យាយាមយកដុល្លារមកទាក់ទាញបេះដូងក្រពុំរបស់កញ្ញា គង់ ចាន់រដ្ឋា។
ភាពលេចធ្លោជាមួយការតុបតែងខ្លួនបែបសិចស៊ីបានធ្វើអោយបុរសក្រៅស្រុកជាច្រើនតាមតោង និងព្យាយាមយកដុល្លារមកទាក់ទាញបេះដូងក្រពុំរបស់កញ្ញា គង់ ចាន់រដ្ឋា។ យោងតាមប្រភពច្បាស់ការណ៍មួយបានទម្លាយថា មានបុរសវ័យ៤០ឆ្នាំជាអ្នកជំនួញម្នាក់កំពុងតែតាមប្រម៉ាញ់បេះដូងកញ្ញា គង់ ចាន់រដ្ឋា ហើយឲ្យតែរដ្ឋាព្រមឲ្យបេះដូងទៅបុសរសនោះថ្នមថ្នាក់គេហ៊ាន ទិញផ្ទះវីឡាកូនកាត់ជូនជាកាដូដល់រដ្ឋាទៀតផង។
ទាក់ទិនរឿងនេះ ចាន់រដ្ឋាបដិសេធថារូបនាង គ្មានបុរសវ័យ៤០ឆ្នាំណាហ៊ានចំណាយលុយរាប់ម៉ឺនដុល្លារទិញផ្ទះវីឡា កូនកាត់ឲ្យ ជាថ្នូរស្នេហានោះទេ ។ តារាចម្រៀងស្រីលេចធ្លោប្រចាំផលិតកម្ម Diamond ដែលទើបតែជួបទុក្ខក្នុងគ្រួសារ ឪពុកលាលោកីយចោល កញ្ញា គង់ ចាន់រដ្ឋា ក៏អះអាងដែរថា បេះដូងនាងនៅទំនេរ និងមិនទាន់មានម្ចាស់ឃុំគ្រងនៅឡើយទេ ហើយក៏សុំបដិសេធដាច់ខាតថា គ្មានអ្នកជួយជ្រោមជ្រែងទិញផ្ទះវីឡានោះឡើយ។
បន្ថែមសំដីដ៏ម៉ឺងមាត់នេះ ស្រីស្រស់តូចច្រឡឹងមានកំណើតទឹកដីក្រុងអង្គរសៀមរាប និងជាអតីតពិធីករវិទ្យនៅក្រុងសៀមរាប កញ្ញា គង់ ចាន់រដ្ឋា ក៏អះអាងឲ្យដឹងផងដែរថា មិនខ្វះទេអ្នកតាមស្រលាញ់នៅក្រៅស្រុក ។ តែខ្ញុំមិនទាន់ចង់គិតរឿងហ្នឹង »៕