ខេត្តព្រៃវែង : បុរសម្នាក់ត្រូវបានប្រទះឃើញដេកស្លាប់លើភ្លឺប្រឡាយបង្កជាការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៥ នៅចំណុចលើភ្លឺប្រឡាយ ជិតភូមិអង្គរទ្រេត ភូមិស្វាយអន្ទរ ២ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានបញ្ជាក់ថា បុរសដែលស្លាប់នោះមានឈ្មោះ ឈ្មោះ ឡេ វ៉ាន់ថន ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅកន្លែងកើតហេតុ។ តាមការសន្និដ្ឋានជំហានដំបូងថា បណ្ដាលមកពីរួមរ័កគ្នាខ្លាំងពេក រហូតអស់កម្លាំងដាច់ខ្យល់ស្លាប់តែម្ដងបន្ទាប់ពីរកឃើញមានថ្នាំជំនួយកម្លាំងនៅក្បែរនោះ។
តាមការស្រាវជ្រាវ និងពិនិត្យនៅកន្លែងកើតហេតុ សមត្ថកិច្ចរកឃើញថ្នាំមួយគ្រាប់ ប្រភេទC400 (អាចជាថ្នាំជំនួយកម្លាំង) និងក្រោយការពិនិត្យសាកសព នៅលើដងខ្លួនមិនមានស្លាកស្នាមអ្វីទាំងអស់ ប៉ុន្តែនៅចុងលិង្គមានប្រឡាក់ជាប់ទឹកកាម ហើយតាមការសន្និដ្ឋាន របស់លោកគ្រូពេទ្យជំនាញ គឺមកពីរួមភេទដោយហួសកម្លាំង មានប្រើថ្នាំជំនួយ និងដោយមានវ័យចំណាស់ផងនោះ ក៏ដាច់ខ្យល់ស្លាប់នៅលើបង្គងតែម្ដង។
ក្រោយធ្វើការស្រាវជ្រាវ និងធ្វើកំណត់ហេតុសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕