រថយន្តដឹកឈើរបស់ប៉េអឹមឈ្មោះ សេង ប៊ុនតេង ក្រឡាប់ផ្ងាររជើង រួចរំដោះឈើយកចូលក្នុងបន្ទាយ គ្មានអ្នកណាហ៊ានប៉ះពាល់

, , Leave a comment

ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍បានអោយដឹងថា កាលពីវេលាម៉ោង២និង១០ នាទីរសៀលថ្ងៃទី១៨ខែតុលាឆ្នាំ២០១៥ នៅផ្លូវអាស៊ានវាងក្រុងស្ទឹងសែនស្ថិតនៅ សង្កាត់កំពង់រទេះក្រុងស្ទឹងសែន

រថយន្តដឹកឈើប្រណីតរបស់ឈ្មួញដែលគេស្គាល់ថា ឈ្មោះសេងប៊ុនតេង ជាមេ ឈ្មួញជួញឈើខុសច្បាប់ដុះស្លែ ដែលមានងារជាមន្ត្រីប៉េអឹមខេត្តកំពង់ធំក្រឡាប់ ផ្ងារជើងធ្លាយចេញឈើប្រណិត ហើយគំរាមវាយអ្នកសារព័ត៌មាន និងរំដោះវត្ថុ តាងចូលទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំគ្មានអ្នណាហ៊ានប៉ះពាល់។

 

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា វេលាខាងលើនៅគេឃើញរថយន្តម៉ាក ឆារ៉ូឡែតពណ៌ស១គ្រឿងពាក់ស្លាកលេខ2AG4440 បើកឡើងពីផ្លូវព្រែកស្បូវមក លើផ្លូវអាស៊ានហើយបោះពួយយ៉ាងលឿន ក្នុងទិសដៅពីជើងទៅត្បូងផ្លូវកោង ក៏ យកចង្កូតមិនទាន់ក្រឡាប់ផ្ងារជើងធ្លាក់ ពីលើចិញ្ចើមផ្លូវ ធ្លាយចេញឈើក្រញូង ខុសច្បាប់ច្រើនកំណាត់ តែត្រូវបានរថយន្តប៉េអឹម២រគ្រឿងម៉ាកឆ្លាម ពណ៌ត្រីឆ្លូញ គ្មានពាក់ស្លាកលេខ១គ្រឿងទៀតបានមកដល់ជួយអន្តរាគមន៍និងរំដោះយកឈើ ប្រណិតខុសច្បាប់ដែលជាវត្ថុតាងចូលទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ តកំពង់ធំព្រមទាំងគំរាមរកវាយអ្នកសារព័ត៌មានដែលចុះយកព៍ត៏មានទៀតផង ។

មន្ត្រីរដ្ឋបាលព្រៃឈើបានអោយដឹងថា នេះមិនមែនជាលើទិ១ទេព្រោះកន្លងមក លោកវរៈសេនីយ៍ត្រីសេងប៊ុនតេងគឺជាមនុស្សស្ថិតនៅក្នុងបញ្ជីខ្មៅដោយកន្លងមក ធ្លាប់បានលួចឈើជាច្រើនដុំក្រោយពីចាប់រថយន្តក្រុងយកទៅដាក់ក្នុងបន្ទាយនិង ករណី បើករថយន្តប្រដេញឡានដឹកឈើ បង្កឲ្យមន្ត្រីកងរាជអាវុធហត្ថម្នាក់ស្លាប់ បាត់បង់ជីវិត ហើយនាពេលថ្មីៗនេះបានបញ្ជូនកូនចៅយករថយន្តជាច្រើនគ្រឿង ប្រដេញរថយន្តដឹកបទល្មើសបណ្តាលឲ្យក្រឡាប់តែសំណាងល្អមិនបានមនុស្ស ស្លាប់។

 

រឿងរ៉ាវខាងលើនេះប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរសំណូមពរឲ្យលោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តពិនិត្យមើលករណី លោកសេងប៊ុនតេងប្រើស្បែកជាប៉េអឹមធ្វើព្យុះភ្លៀងជាប្រចាំទាំងយប់ទាំងថ្ងៃផង៕

M18-10-15-h3 M18-10-15-h4

 

Leave a Reply

(*) Required, Your email will not be published