ស្រីស្រស់ឆើតឆាយបើករថយន្ត ពាក់ស្លាកលេខ ខម បុកយុវជនម្នាក់ស្លាប់ក្បែរវិមានឯករាជ្យ

, , Leave a comment

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៧ខែតុលាឆ្នាំ២០១៥ នេះស្ថិតនៅពីមុខវិទ្យាស្ថានជាតិ អប់រំខាងជើងវិមានឯករាជ្យសង្កាត់ចតុមុខខណ្ឌដូនពេញស្ត្រី៣នាក់បើករថយន្ត

មួយគ្រឿងម៉ាកClassic ពាក់ស្លាកលេខខេមរភូមិន្ទ01-2-2789 បានបុកយុវជន ម្នាក់បណ្តាលដួលរងរបួសធ្ងន់ហើយ បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ នៅពីមុខវិទ្យាស្ថានជាតិអប់រំជិតវិមានឯករាជ្យសង្កាត់ចតុមុខខណ្ឌ ដូនពេញ។

សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ ក្មេងប្រុសរង គ្រោះជិះម៉ូតូតែម្នាក់ឯងម៉ាកវីវ៉ាឆ្លងមហាវិថីព្រះនរោត្ដមក្នុងល្បឿនយ៉ាងលឿន ឆ្លងផ្លូវ ត្រូវរថយន្តម៉ាកDewooកូរ៉េ ពណ៏ខ្មៅ ពាក់ស្លាកលេខ ខេមរភូមិន្ទ ០១២. ២៧៨៩បើកបរដោយស្ដ្រីម្នាក់និងអ្នករួមដំណើរ២នាក់ប្រុសម្នាក់ស្រី ម្នាក់ផ្សេង ទៀតបុកពេញទំហឹងដួលបោកក្បាលសន្លប់បាត់ស្មារតីបានស្លាប់ បាត់បង់ជីវិត ហើយក្រោយដឹកយកទៅមន្ទីរពេទ្យ។

មន្ត្រីប៉ូលីសបានអោយដឹងថា ជនរគ្រោះឈ្មោះ ង៉ោ រិទ្ធីភេទប្រុសអាយុ១៥ឆ្នាំ សិស្សសាលាព្រះស៊ីសុវត្ថិ ស្នាក់នៅផ្ទះ27Eoz ផ្លូវលេខ២០៨ សង្កាត់បឹងរាំង ខណ្ឌដូនពេញចំណែកឯអ្នកបើករថយន្ដពាក់ស្លាកលេខខ.ម២-២៧៨៩បើកបរ ដោយស្ដ្រីឈ្មោះសុខ ម៉ារ៉ូលីន អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះលេខ105A2 ផ្លូវលេខ ៦៣សង្កាត់បឹងរាំងខណ្ឌដូនពេញសាកសពសមត្ថកិច្ចស្រាវជ្រាវរកក្រុមគ្រួសារ ដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីរីឯម៉ូតូ និងរថយន្ដបង្ករគ្រោះ ថ្នាក់គ្រោះថ្នាក់រួមនឹងស្ដ្រីជាអ្នកបើកបររថយន្ដ ខាងលើត្រូវបានបញ្ជូនយក ទៅ នៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការរាជធានីភ្នំពេញ ៕

 image29 image18 image62

 

Leave a Reply

(*) Required, Your email will not be published