រាជធានីភ្នំពេញ : ថ្មីៗនេះបណ្តាញសង្គមមួយបានទម្លាក់នូវ កម្មវិធីដំណើរកម្សាន្តពិសេសមួយ (promotion) ដែលក្រុមហ៊ុនអាកាសចរណ៍ Air Asia ធ្វើការផ្សព្វផ្សាយ ទទួលបានការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គម។ ដោយមានអ្នកខ្លះបានបញ្ចេញមតិថា “តើអ្នកដែលបង្កើតនោះប្រហែលជាមិនដែលចូលសាលាទេដឹងបានជាមិនដឹងថា “ផ្សារធំថ្មីដែលនៅកណ្តាលក្រុងភ្នំពេញ ទៅជាទីក្រុងហូជីមិញ ប្រទេសវៀតណាម” ទៅវិញ។
ជុំវិញករណីនេះសារព័ត៌មានកំណើតថ្មីមិនអាចសុំការបកស្រាយពីតំណាងក្រុមហ៊ុនអាកាសចរណ៍ Air Asia បានទេ៕