រាជធានីភ្នំពេញ : ក្នុងរូបភាពប៉ុន្មានសន្លឹករបស់សិស្សសាលាចំនួនមួយ ដែលបណ្តាញសង្គមធ្វើការបង្ហាញពីកាយវិការមើលទៅហាក់ទើសភ្នែករបស់មនុស្សដែលមានវ័យចំណាស់ក្តី តែក្នុងនោះ មានមតិរិះគន់ពីបណ្តាពួកយុវវ័យមួយចំនួនធំផងដែរ។ អង្គុយពេនភ្នេន ឱបគ្នា ជក់បារី រួមនឹងកាយវិកាមួយផ្សេងទៀត មានសិស្សប្រុសអង្គុយឱបខ្នងរបស់សិស្សស្រី និងបង្ហាញពីភាពផ្អែមល្អែម ហាក់មិនទំនងរបស់យុវវ័យក្នុងវ័យសិក្សាត្រឹមកម្រិតអនុវិទ្យាល័យនោះ បានធ្វើឲ្យមានការវិភាគបែបមិនអស់ចិត្តថា ក្នុងសង្គមមានច្បាប់ទម្លាប់ ចំណែកក្រុមគ្រួសារក៏មានវិន័យគ្រួសារ និងសាលារៀន ក៏មានបទបញ្ជាផ្ទៃក្នុងចុះទង្វើបែបមិនសមរម្យទាំងនេះ តើអ្នកគួរបន្ទោស សង្គមទាំងមូល សង្គមគ្រួសារ ឬក៏សាលារៀន?
ការជជែកវែកញែករបស់ក្រុមបណ្តាញសង្គមហ្វេសបុក បានធ្វើការរិះគន់មិនសំចៃមាត់រវាង រូបភាពប៉ុន្មានសន្លឹករបស់សិស្សសាលា ដែលពួកគេ បានបង្ហាញរូបថតមិនសមរម្យ ដែលបង្ហាញពីការមើលងាយសីលធម៌ វប្បធម៌ សង្គម ជាពិសេស គឺការបង្ហាញភាពមិនទំនងទាំងនេះ៕