ត្រូវត្រៀមអ្វីខ្លះ ដើម្បីក្លាយជាឪពុកម្តាយដែលល្អប្រពៃណី

, , Leave a comment

16-10-2015 (2)

សុខភាព : មាន​សុខ​ភាពល្អ គឺជា​កត្តា​ដ៏​សំខាន់​នៅពេលដែល​អ្នក​កំពុង​តែមាន​គម្រោង​ចង់បាន​កូន​។ សុខភាព​របស់​ដៃគូ​អ្នក​ក៏​ជា កត្តា​សំខាន់​មួយ​ដែល​អ្នក​គួរ​យកចិត្តទុកដាក់​។ ភាពរឹងមាំ និង​ការ​មាន​សុខ​ភាពល្អ​ទាំង​ស្វាមី និង​ភរិយា គឺ​ធ្វើ​ឲ្យ​ជៀស​ផុតពី​បញ្ហា​នានា​មកលើ​ការ​មាន​ផ្ទៃពោះ​របស់​អ្នក​ទាំង​អំឡុងពេល​មាន​ផ្ទៃពោះ និង​អំឡុងពេល​សម្រាល​។ ការចង់​ក្លាយ​ទៅ​ឪពុកម្តាយ​មួយរូប​គឺ​នឹងត្រូវ​មាន គម្រោង​ទៅមុខ​ជាច្រើន​ដូចដែល​អ្នក​អាច​ធ្វើបាន​។​

 

​ការផ្លាស់ប្តូរ​របៀប​នៃ​ការរស់នៅ​របស់​អ្នក​រឿង​ទាំងអស់​ដែល​អ្នក​បាន​ទទួលយក​សម្រាប់​ជីវិត​របស់​អ្នក និង​អ្វីដែល​អ្នកធ្វើ​អាច​ជះឥទ្ធិពល​ចំពោះ​ការមកដល់​នៃ​កូន​របស់​អ្នក​។ ដូច្នោះ​ហើយ​អ្នក​ត្រូវតែមាន​ការផ្លាស់ប្តូ​ររ​បៀ​ប​នៃ​ការរស់នៅ​របស់​អ្នក និង​ត្រៀម​អ្វី​ជាច្រើន​សម្រាប់​ការមកដល់​របស់​ពួកគេ​ដូចជា ៖

 

១.​ពេលវេលា ៖ ទារក និង​កុមារ ត្រូវការ​ពេលវេលា​ច្រើន និង​ការយកចិត្តទុកដាក់​មួ​យ​ជា​កត្តាចាំបាច់​។

 

២.​ការចំណាយ ៖ ចំពោះ​អ្វីដែល​អ្នក​បាន​សន្សំ អ្នកនឹង​ប្រហែលជា​ត្រូវ​ការចំណាយ​មួយចំនួន​លើ​អ្វីដែល​អ្នក​ត្រូវធ្វើ​ជាមួយ​កូន​របស់​អ្នក​។

 

៣.​ទំនាក់ទំនង ៖ វា​ជា​ការល្អ​ដែល​អ្នក​គួរ​មាន​មិត្តភាព​ថ្មី​មួយចំនួន​ជាមួយនឹង​ឪពុកម្តាយ​ផ្សេងទៀត ប្រសិនបើ​អ្នក​អាចធ្វើ​បាន​ដែល​ពួកគេ​នឹង​អាច​ពន្យល់​ណែនាំ​បទពិសោធន​ផ្សេងៗ​ទៀត​។

 

៤.​ការជក់បារី ៖ នេះ​គឺជា​ផ្នែក​មួយ​ដ៏​មាន​គ្រោះថ្នាក់​បំផុត​ចំពោះ​អ្នក និង​កូន​របស់​អ្នក​ដែល​មិនទាន់​កើត​។ ដូច្នេះ​អ្នក​គួរ​បញ្ឈប់​វា​ទៅ​។

 

៥.​ជាតិ​អាល់កុល ៖ នេះ​គឺជា​ការពុល មួយ​ប្រភេទ​ដែល​អាចធ្វើ​ឲ្យ​ខូច​មេជី​វិត​ឈ្មោល និង​មេជី​វិត​ញី មុន​ពេលដែល​ការបង្ក​កំណើត​បានកើត​ឡើង​ក៏ដូចជា​ការអភិវឌ្ឍន៍​របស់ អំប្រ៊ីយ៉ុង​។ ដូច្នេះ​អ្នក​គួរ​បញ្ឈប់​ការសេព​គ្រឿង​ស្រវឹង​។​

 

៦.​ឱសថ ៖ អ្នក​គួរតែ​លេប​តែ​ថ្នាំ​ណា​ដែល​ចាំបាច់​ប៉ុណ្ណោះ ប្រសិនបើ​អ្នកមាន​គម្រោង​ចង់បាន​កូន និង​កំពុងតែ​មានកូន​ហើយ​។ ថ្នាំ​មួយចំនួន​អាច​ប៉ះពាល់​ដល់​ការផលិត​មេជី​វិត​ឈ្មោល​។​

 

៧.​របប​អាហារ និង​ការហាត់​ប្រាណ ៖ ទាំងពីរ​នេះ​មាន​សារៈសំខាន់​សម្រាប់​សុខភាព របស់​អ្នក និង​សុខភាព​របស់​កូន​របស់​អ្នក​។ អ្នក​គួរ​ធ្វើ​ឲ្យ​ល្អ​បំផុត​ក្នុងការ​បរិភោគ​របប​អាហារ​ដែលមាន​តុល្យភាព​មួយ​សមរម្យ​ដូចជា អាហារ​ដែលមាន​កម្រិត​ជាតិ​ខ្លាញ់​ទាប និង​រួមបញ្ចូល​ទាំង​ការបរិភោគ​យ៉ាងហោចណាស់ ឲ្យ​បាន​ប្រាំ​ចំណិត​នៃ​ផ្លែឈើ​ស្រស់ និង​បន្លែ​មួយចំនួន​ក្នុង​មួយថ្ងៃ​។​

 

៨.​អាយុ ៖ ប្រសិនបើ​អ្នក​រឹងមាំ និង​មាន​សុខភាព​ល្អ​នោះ​វា​គ្មាន​បញ្ហា​ទេ សម្រាប់​ការ​មានកូន​របស់​អ្នក​ក្នុង​វ័យ​៣០ ឬ​៤០​ឆ្នាំ​របស់​អ្នក​៕

16-10-2015 (1)

 

Leave a Reply

(*) Required, Your email will not be published