សូមប្រយ័ត្នពេលធ្វើដំណើរត្រឡប់មកពីស្រុកវិញក្រោយបុណ្យភ្ជុំបិណ្ឌបញ្ចប់

, , Leave a comment

Pheak-0083

រាជធានីភ្នំពេញ : ជារឿងធម្មតាទៅហើយដែលប្រជាពលរដ្ឋខ្មែរតែងតែធ្វើដំណើរទៅកាន់ស្រុកកំណើត ដើម្បីជួបជុំជាមួយឪពុកម្ដាយ ក៏ដូចជាបងប្អូន មា មីង និងសាច់ញាតិ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺចំពោះការធ្វើដំណើររបស់បងប្អូន ត្រូវប្រឈមមុខស្ថានភាពយឺតយ៉ាវ និងពិបាកដោយសារការកកស្ទះចរាចរណ៍ ជាពិសេសការកើតនូវគ្រោះថ្នាក់នានា ទាំងពេលទៅនិងត្រឡប់មកវិញ។

 

ជាក់ស្ដែងក្នុងការកើតហេតុទាំងអស់នេះ បណ្ដាលមកពីការបើកបរប្រជែងគ្នា និងការគ្មានភាពអធ្យាស្រ័យ ព្រមទាំងគ្មានការយោគយល់គ្នា ជាពិសេសការបើកបរដោយមិនកំណត់ល្បឿនទៅតាមលក្ខខណ្ឌដងផ្លូវរបស់ ស្រុកទេស ដែលផ្លូវខ្លះមានភាពតូចចង្អៀត និងមានភាពលំបាកដោយបានគ្រលុកឬប្រហោងជាដើម។

 

ដូច្នេះ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ទាំងឡាយ ក្នុងពេលត្រឡប់មកវិញនាឱកាសបុណ្យភ្ជុំបិណ្ឌ ដែលបានបញ្ចប់ទៅហើយ សូមប្រជាពលរដ្ឋទាំងឡាយ ជាពិសេសអ្នកបើកបរយានជំនិះទាំងអស់ មេត្តាបើកបរដោយប្រុងប្រយ័ត្ន និងគោរពដល់ជីវិតដទៃ ជាពិសេសអាយុជីវិតរបស់ឯងខ្លួនផ្ទាល់តែម្ដង៕

unnamed-2015-04-22

 

Leave a Reply

(*) Required, Your email will not be published