ម៉ូតសម្លៀកបំពាក់នារីសម័យនេះគេនិយមស្លៀករាងខើចខ្លី ជាពិសេសស្ទីលយុវវ័យ។ មិនថានៅស្រុកខ្ញុំ ឬស្រុកគេ នារីក្មេងៗ ស្លៀកខើចខ្លីបញ្ចេញគល់ភ្លៅគ្មានញញើតដៃឡើយ! ប៉ុន្តែតើការស្លៀកខើចខ្លីបែបនេះ គួរតែគិតពីកាលៈទេសៈ ទីកន្លែង ដែរឬទេ?
គ្មានអ្វីដែលថា មិនត្រឹមត្រូវទេ បើគ្រាន់តែស្លៀកសំពត់ខ្លី! ប៉ុន្តែបើអ្នកស្លៀកខ្លីនៅកន្លែងធ្វើការគួរតែមិនខ្លីលើជង្គង់លើសពី២ ទៅ៥សង់ទីម៉ែត្រទេ! បើស្លៀកខ្លីជាងនេះច្បាស់ជាបុគ្គលិកបុរសៗ លែងមានចិត្តចង់ធ្វើការងារហើយតែបែរជាមកចាប់អារម្មណ៍មើលតែសាច់ភ្លៅរបស់នាងមិនខាន!
លើសពីនេះនៅពេលដែលអ្នកឱនសំពត់នោះនឹងកាន់តែសើយឡើងមើលទៅមិនខុសពីស្រីរាំអាសអាភាសទេ! តាមពិតវាមិនដល់ថ្នាក់ហ្នឹងពេកទេ តែអ្នកគួរតែពិចារណាលើចំនុចនេះដែរ LOL!!!
ប៉ុន្តែបើអ្នកត្រូវតែស្លៀកខ្លីខានមិនបានស្រោមបាពណ៌ក្រម៉ៅ ឬពណ៌ខ្មៅដែលមិនឆ្លុះសាច់អាចជួយបិតបាំងអ្នកបាន។
នៅពេលដែលការស្លៀកពាក់របស់អ្នកដែលបញ្ចេញសាច់ហួសហេតុមិនត្រឹម តែធ្វើអោយ សហសេវិកអ្នកបើកភ្នែកធំៗទេ វាថែមទាំងបានធ្វើអោយភាពថ្លៃថ្នូររបស់អ្នកធ្លាក់ចុះថែមទៀតផង។
ប្រសិនបើអ្នកចង់ស្លៀកសំពត់នៅក្នុងស្ថាប័នការងារ គួរតែពិចារណាប្រភេទសំពត់ដូចរូបខាងក្រោម ដែល សក្តិសមសំរាប់នារីគ្រប់វ័យ គ្រប់ប្រភេទ មិនថា ទាបឬខ្ពស់ ធាត់ឬស្គម ។
ជាថ្មីម្តងទៀត ខ្ញុំមិនបានជំទាស់នឹងភាពទាន់សម័យ នឹងភាពសិចស៊ីរបស់អ្នកទេ ប៉ុន្តែជាចាំបាច់ណាស់ដែលអ្នកគួរតែយល់ ថា មិនមែនអ្នកណាក៏ចង់ឃើញជើងរបស់អ្នកទេ ហើយជាពិសេសបើជើងនោះមិនស្អាតទៀត!