លោក ប៉ា សុជាតិ​វង្ស គួរពិនិត្យមើល​សំណង់​ស្ថានីយ​ប្រេង​របស់​ឈ្មោះ សេង ស៊ឹម​ហ៊ាង ក្នុង​សង្កាត់​ទួល​សង្កែ​ដែល​ប្រជាពលរដ្ឋ​ប្រតិកម្ម​យ៉ាងខ្លាំង​ផង​

, , Leave a comment

​រាជធានី​ភ្នំពេញ : បន្ទាប់ពី​ស្ថា​នី​ប្រេងឥន្ធនៈ​ដែល​សាងសង់​ដោយ​ឈ្មួញ​ឈ្មោះ សេង ស៊ឹម​ហ៊ាង និង​ឈ្មោះ ស៊ុន ស្រី ដែល​បាន​សាងសង់​ស្ថានីយ៍​ប្រេងឥន្ធនៈ​នៅលើ​ទីតាំង​ដី​មាន​ទំហំ​តូច​(​គ្មាន លេខ​) កែង​ផ្លូវ​លេខ​៦៨ និង​៩០៧ ក្រុម​៤ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​ជិត​រួចរាល់​មក​គឺមាន​ប្រតិកម្ម​ពី​ប្រជាពលរដ្ឋ នៅ​ជុំវិញ​ទីតាំង​កែង​ផ្លូវ​លេខ​៦៧ និង​ផ្លូវ​លេខ​៩០៧ ក្រុមទី​៤ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ ដោយមាន​ការព្រួយបារម្ភ យ៉ាងខ្លាំង​នៅពេលដែល​ឈ្មោះ សេង ស៊ឹម​ហ៊ាង សាងសង់​ស្ថានីយ៍​ប្រេងឥន្ធនៈ​នៅក្នុង​មូលដ្ឋាន​របស់​ពួកគាត់ ព្រោះ​អាច​បង្ក​ឲ្យ​មាន​ហានិភ័យ​(​អគ្គីភ័យ​)​ជាយថាហេតុ​កើតមានឡើង។​

 

​ដោយមាន​ការព្រួយបារម្ភ និង​បញ្ហា​ដែល​បង្ក​ជាយថាហេតុ​បែបនេះ នោះ​ប្រជាពលរដ្ឋ​រស់​​នៅ​ជុំវិញ​ទីតាំង​កែង​ផ្លូវ​លេខ​៦៧​និង​ផ្លូវ​លេខ​៩០៧​ក្រុមទី​៤ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ប្ញ​ស្សី​កែវ គ​ណៈ​គ្រប់គ្រង​និង​បុគ្គលិក​សិក្សា​នៃ​សាលា​អន្តរជាតិ​អាយ អ៊ី អ៊ែ​ល​ដែល​ ​មាន​ទីតាំង​នៅផ្ទះ​លេខ​១០​ផ្លូវ​លេខ​៦៨​សង្កាត់​ទួល​សង្កែ​ខ​ណ្ឌ័​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​ ​បានធ្វើ​ពាក្យបណ្តឹង​គោរព​ជូនទៅ​ឯកឧត្តម​អភិបាល​នៃ​គ​ណះ​អភិបាល​រាជធានី​ភ្នំពេញ និង​​ទៅ​ឯកឧត្តម​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម​និង​សំណង់​សុំ​ដើម្បី​​អន្តរាគមន៍​ហាមឃាត់​សំណង់​ខាងលើនេះ​ព្រោះ​សង់​លើ​ផ្ទៃដី​តូចចង្អៀត​សង់​ជាប់​លំនៅ​​ឋាន​របស់​ប្រជាពលរដ្ឋ សាលារៀន ផ្សារ ទីប្រជុំជន ជាពិសេស​ទៀត​នោះ​គឺ​ក្បែរ​រោងចក្រ​អគ្គិសនី ដែល​អាច​បង្ក​ឲ្យ​មាន​ហានិភ័យ​(​អគ្គីភ័យ​)​ជាយថាហេតុ​។​ប៉ុន្តែ​រហូតមកដល់​​ពេលនេះ​ប្រជាពលរដ្ឋ​មិនទាន់​ទទួល​នូវ​ការឆ្លើយតប​អ្វី​ជា​ដុំ​កុំ​ភួ​ន​ពី​សាលា​រាជធានី​ភ្នំពេញ​​ និង​ក្រសួង​ក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម​និង​សំណង់​នៅឡើយ​ទេ​។​

 

​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ ស្ថា​នី​ប្រេងឥន្ធនៈ​ដែល​សាងសង់​ដោយ​ឈ្មួញ​ឈ្មោះ សេង ស៊ឹម​ហ៊ាង និង​ឈ្មោះ ស៊ុន ស្រី​បាន​រៀបរាប់​អោយដឹងថា ស្ថា​នី​ប្រេងឥន្ធនៈ​ដែល​សាងសង់​នេះ​គឺ មិនទាន់បាន​ការទទួល​ស្គាល់​ពី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់​ទេ មានតែ​លិខិត​ ​ស្នើរ​សុំ​អនុញ្ញាតិ លេខ​០៤០ លប ចុះ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៤ សុំ​សាងសង់​ដេប៉ូ​ប្តូរ​ប្រេង​​​ចុះហត្ថលេខា​ដោយ​លោក ធុ​យ​សុ ខន អភិបាលខណ្ឌ​ឫស្សីកែវ ។

 

​ប្រតិកម្ម​របស់​ប្រជាពលរដ្ឋ​បានកើត​ទ្បើង​ដោយសារតែ​ឈ្មោះ សេង ស៊ឹម​ហ៊ាង សាងសង់​ស្ថានីយ៍​ប្រេងឥន្ធនៈ​នៅជាប់​លំនៅដ្ឋាន​របស់​ពួកគាត់ នៅក្បែរ​សាលារៀន​ផ្សារ​ជាទី​ប្រជុំជន ជាពិសេស​គឺ​នៅក្បែរ​រោងចក្រ​អគ្គិសនី​ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ គ្រប់ពេលវេលា​។​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​ឯកឧត្តម​អភិបាល​នៃ​គ​ណះ​អភិបាល​រាជធានី​ភ្នំពេញ និង​ទៅ​ឯ​ក​ឧត្តម​​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគររូបនីយកម្ម​និង​សំណង់​​ទប់ស្កាត់​សំណង​ស្ថានីយ៍​ប្រេងឥន្ធនៈ​របស់​ឈ្មោះ សេង ស៊ឹម​ហ៊ាង ជាបន្ទាន់​ដើម្បី​បង្ការ​គ្រោះ​អគ្គិភ័យ​ទុកជាមុន​។ ព្រោះ​សំណង​ស្ថានីយ៍​ប្រេងឥន្ធនៈ​ខាងលើ​កំពុង​សាងសង់​នោះ​ផ្ទុយ​ពី​ការកំណត់​របស់ សាលា​រាជធានី​ភ្នំពេញ​និង​ផ្ទុយ​ពី​គោលការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយ​កម្ម សំណង់​និង​សុរិយោដី​បាន​ណែនាំ​ទៀតផង​។ ស្ថានីយ៍​ប្រេងឥន្ធនៈ​នេះ​មិនទាន់មាន​ការទទួលស្គាល់​ពី​ក្រសួង​ដែនដី​នោះទេ គឺ​មានតែ​លិខិតអនុញ្ញាត​លេខ​០៤០ ល​.​ប ចុះ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០១៤ របស់​អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ ប៉ុណ្ណោះ​។​

 

​ដោយសារ​តេ​មាន​សេចក្តី​ព្រួយបារម្ភ​អំពី​ការកើតមាន​គ្រោះ​អគ្គិភ័យ នាពេលខាងមុខ​ទើប​ប្រជាពលរដ្ឋ​រស់នៅក្នុង​ក្រុម​៤ ភូមិ​ទួល​សង្កែ ផ្តិត​ស្នាម​មេដៃ​ដាក់​ពាក្យបណ្តឹង​ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​និង សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ពិនិត្យ​នូវ​អ្វីដែល​ជាការ​លំបាក​រប​ស់​ពួកគាត់ នៅក្នុង​តំបន់​នេះ​។ ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​មន្ត្រី​អាជ្ញាធរ​និង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវតែ​ចាត់​ ​វិធានការ​ឲ្យ​បុគ្គល​ឈ្មោះ សេង ស៊ឹម​ហ៊ាង បញ្ឈប់​ការសាងសង់​ស្ថានីយ៍​ប្រេងឥន្ធនៈ​ក្នុង​ប្រជុំជន​ដ៏​ចង្អៀត​ព្រោះ​អាច បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​នាពេលខាងមុខ​ចៀ​ស​មិន​ផុត​ទ្បើ​យ​។ ក្នុងនោះ​អភិ​បា​ល​ខណ្ឌ​​ប្ញ​ស្សី​កែវ គួរពិនិត្យមើល​ពី​សេចក្តី​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​ផងដែរ ហើយ​ត្រូវ​បញ្ឈប់​នូវ​ការសាងសង់​ស្ថានីយ៍​លក់​ប្រេង​នោះ​តទៅទៀត​៕

08-12-2014 (5)

08-12-2014 (4) 08-12-2014 08-12-2014 (1) 08-12-2014 (2) 08-12-2014 (3) 

 

Leave a Reply

(*) Required, Your email will not be published