ស៊ីរ៉ាំង ៖ ខ្ញុំ​សិច​ស៊ី​ទៅបាន ក៏​ព្រោះតែ​មានការ​គាំទ្រ​ពី​ប្រិយមិត្ត និង​អំណោយ​ពី​ធម្មជាតិ​

, , Leave a comment

1310_4

​រាជធានី​ភ្នំពេញ : នា​ឆ្នាំ ២០១៥​នេះ តារា​ដែល​លេចធ្លោ​តាមរយៈ​ភាព​សិច​ស៊ី មានដូចជា កញ្ញា ដួង ស្រី​ពេជ្រ វណ្ណ វ​ល័​ក្ខ  ឌី សូ​នី​តា និង​តារា​ពីរ​ដួង​ទៀត ដែល​ធ្វើឱ្យ​កក្រើក​ពិភព​សិល្បៈ គឺ​កញ្ញា ឌុ​ច លីដា ដែល​ថត​ឈុត​សិច​ស៊ី​ស្រើបស្រាល នៅក្នុង​រឿង “ ស្បែក​គង់​” និង​តារា​មួយ​ដួង​ទៀត គឺ​កញ្ញា ប៊េ​នី​យ៉ាំង ដែល​ល្បី​ខ្លាំង បន្ទាប់ពី​ថតរូប​សិច​ស៊ី​ស្និត​ជាមួយ​អែន​ឌី និង​ហ៊ាន​ថត​ស្លៀក​តែ​លី​អូ ដោយ​យកដៃ​ខ្ទប់​បិទ​តែ​ចុង​សុដន់​។ តែ​ពេលនេះ មាន​តារា​មួយ​ដួង​ទៀត ដែលមាន​វ័យក្មេង​ជាង ប៊េ​នី​យ៉ាំង ក៏បាន​បញ្ចេញ​នូវ​ភាព​សិច​ស៊ី​ដែលជា​សម្រស់​ធម្មជាតិរ​បស់​ខ្លួន មក​អង្រួន​ពិភព​សិល្បៈ​មិន​ចាញ់ ប៊េ​នី​យ៉ាំង ប៉ុន្មាន​នោះឡើយ តើ​តារា​រូបនេះ ហ៊ាន​ប្រជែង​តំណែង​សិច​ស៊ី​ជាមួយ ប៊េ​នី​យ៉ាង ឬ​យ៉ាងណា​?

 

​ស្ថិតក្នុង​តារា​វ័យ​២០​ឆ្នាំ ជាមួយ​ផ្ទៃមុខ​គួរឱ្យ​ក្នាញ់ កញ្ញា ស៊ីរ៉ាំង ដែលមាន​ឈ្មោះ​ដើម អឿន ចាន់​ឡុង ដែលមាន​ស្រុកកំណើត​នៅ​អ្នក​លឿង ទឹកដី​នៃ​ខេត្តព្រៃវែង រូបនេះ បាន​រៀបរាប់ថា រូបនាង​បាន​ចូល​ប្រ​ឡូ​ក្នុង​សិល្បៈ​តាំងពី​ឆ្នាំ ២០១៣ ហើយ​បើទោះបីជា​មិន​ក្លាយជា​តារាចម្រៀង ដូច​បំណង​ដែល​នាង​បាន​តាំងចិត្ត​ពី​តូចក្តី តែ​នាង​បាន​ក្លាយជា​តារា​សម្តែង​ដែល​ស្រូប​ទាញ​ការគាំទ្រ​ពី​ទស្ស​និក យ៉ាងច្រើន​សន្ធឹក​សន្ធប់ តាមរយៈ​ភាព​ប៉ិនប្រសប់​នៃ​ការសម្តែង និង​រូប​សម្រស់​ដ៏​គួរ​ជាទី​គយគន់​ពី​ធម្មជាតិ​របស់​នាង​។​

 

​ជាមួយនឹង​ភាព​ប៉ិនប្រសប់ និង​ទេពកោសល្យ​របស់​នាង​សព្វថ្ងៃ កញ្ញា ស៊ីរ៉ាំង ត្រូវបាន​បណ្តា​ផលិតកម្ម​ជាច្រើន​ទាំង​ក្នុង និង​ក្រៅប្រទេស​កំពុង​សម្លឹង​គុណ​ស​ម្ប​តិ្ត​នៃ​ការសម្តែង ក៏ដូចជា​រូប​សម្រស់​របស់​នាង ដើម្បី​បំពេញតម្រូវការ​នៃ​ការផលិត​របស់ខ្លួន ដើម្បី​វាយលុក​ទីផ្សារ ដែល​ធ្វើឱ្យ​នាង​បានទទួល​ការសម្តែង​ពី​បណ្តា​ផលិតករ​ទាំងនោះ ជា​បន្តបន្ទាប់​។​

 

​ពាក់ព័ន្ធ​នឹង​ភាព​សិច​ស៊ី​របស់​នាង យើង​ក៏បាន​ចោទ​សួរថា តើ ស៊ីរ៉ាំង ហ៊ាន​ប្រកួត​ភាព​សិច​ស៊ី​ជាមួយ​ប៊េ​នី​យ៉ាំង ឬទេ​? នាង​បាន​ឆ្លើយ​ដោយ​ប្រកាន់​នូវ​ដោយ​ជំហរ និង​គំនិត​សុទិដ្ឋិនិយម​របស់​នាង​ថា នាង​មិន​ចង់​ប្រកួតប្រជែង​នូវ​ភាព​សិច​ស៊ី​ជាមួយ​នរណា​នោះទេ សំខាន់​គឺ​វា​ជា​ចំណង់​ចំណូលចិត្ត​របស់​នាង ហើយក៏​មិនមែនជា​ការប្រើ​ភាព​សិច​ស៊ី ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​ទស្សនិកជន​នោះឡើយ ដោយ​វា​ជាការ​ស្រឡាញ់​ចូលចិត្ត និង​ចង់​បង្កើត​នូវ​ស្តាយ៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ ហើយនឹង​ខិតខំ​រក​អ្វី​ថ្មីៗ ប្លែក មក​បង្ហាញជូន​ទស្ស​និក​ជា​បន្តបន្ទាប់​ទៀត​។​

 

​មកដល់​ត្រឹមនេះ​នាង​បាន​ឆ្លើយតប​នឹង​សំណួរ​មួយ​ប្រយោគ​ទៀតថា ៖ រូបរាង​ប៉ុន​នេះ តើ​កញ្ញា​ចង់​ធ្វើការ​កែប្រែ​ដែរឬទេ​?​។ តារា​ក្មេង​វ័យ​ផ្ទៃមុខ​ស្រស់ថ្លា នេត្រា​ខ្មៅយង់ ក្តោងច្រមុះ​ត្រង់​ស្រួច​សម្រួច​ដោយ​ធម្មជាតិ​រូបនេះ បាន​ឆ្លើយ​នូវ​ចម្លើយ​ចេញពី​ចិត្ត​របស់ខ្លួន​ថា នាង​ចង់​ធ្វើការ​វះកាត់​កែ​ត្រង់ចំណុច​ខ្វះខាត​របស់ខ្លួន​ដែរ តែ​ត្រូវ​ក្រុមគ្រួសារ​ក៏ដូចជា​មិត្តភក្តិ​របស់​នាង​ហាមឃាត់ និយាយថា រូបរាង​ប៉ុណ្ណឹង​ហើយ​តើ​ចាំបាច់​ទៅ​កែ​ធ្វើ​អ្វី​ទៀត​? ហើយក៏​គ្មាន​បុរស​ដែល​គូស្នេហ៍​ហាមឃាត់​នោះដែរ​៕

 

 

Leave a Reply

(*) Required, Your email will not be published