តើប្រិយមិត្តគិតទេថា កត្តាអ្វីខ្លះដែលញ៉ាំងឲ្យជីវិតរបស់យើងទទួលបានជោគជ័យ ឬទេ? ខាងក្រោមនេះ ជាគោលការណ៍ទាំង៧យ៉ាងដែលនាំឲ្យជីវិតជោគជ័យ ៖
១.មានចំណេះដឹងខ្ពស់ ៖ មនុស្សមានការសិក្សាអប់រំខ្ពស់តែងទទួលបានប្រាក់ខែខ្ពស់ និងមានគេគោរពរាប់អានច្រើន។
២.ស្ទាត់ជំនាញក្នុងការងារ ៖ កាន់តែស្ទាត់ជំនាញកាន់តែងាយស្រួលបោះជំហានទៅមុខឆ្ពោះ ទៅកាន់ជោគជ័យមួយកម្រិតទៀត។
៣.ស្គាល់មនុស្សច្រើន និងមានគេរាប់អានច្រើន ៖ ឱកាសបិទទ្វា ឬបើកទ្វាទទួលស្វាគមន៍អ្នក គឺអាស្រ័យលើចំនួនមនុស្សដែលអ្នកស្គាល់ ដែលចូលចិត្តអ្នក និងមានបំណងចង់ជួយអ្នក។
៤.មានប្រាក់ ៖ យ៉ាងហោចណាស់មានប្រាក់សមល្មមក្នុងខ្លួន។ មានប្រាក់ធ្វើឲ្យមានទំនុកចិត្តក្នុងការទាក់ទង និងធ្វើការជាមួយអ្នកដទៃ ព្រមទាំងងាយស្រួលស្រូបយកឱកាស។
៥. មានគំនិតវិជ្ជមាន ៖ គិតថាអ្វីៗអាចធ្វើទៅបានដោយជោគជ័យ។
៦.មានគំនិតច្នៃប្រឌិត ៖ គំនិតច្នៃប្រឌិតធ្វើឲ្យអ្នកសម្រេចកិច្ចការបានលឿនជាងមុន និងឈានឆ្ពោះទៅរកភាពជោគជ័យ។
៧.មានវិន័យចំពោះខ្លួនឯង និងមានចរិតសមគួរនឹងគេរាប់អាន៕
ប្រភព ៖ សាលារៀន