រាជធានីភ្នំពេញ : នៅលើលោកនេះសេចក្តីស្នេហាណាក៏មានការប្រែប្រួលដែរ លើកលែងតែសេចក្តីស្នេហារបស់ម្តាយចំពោះកូនយ៉ាងណាមិញដូចជាក្តីស្នេហារវាងស្វាមី ភរិយា ម៉ៅស៊ីណាត និងលោកមេធាវី កាសាវុធ ដែលបានរួមរស់ជាមួយគ្នាយ៉ាងសុខសាន្តនិងសុភមង្គលអស់រយៈពេល១៦ឆ្នាំ ព្រមទាំងទទួលបានចំណងដៃនៃអាពាហ៍ពិពាហ៍កូនមួយអាយុ១៥ឆ្នាំ ទៅហើយនោះ គេមិននឺកស្មានថា ប្រែក្លាយជាមានការប្រេះឆា បែកបាក់គ្នាយ៉ាងងាយទៅវិញ។
បន្ទាប់ពីតារាចម្រៀងមាត់ដាច ម៉ៅ ស៊ីណាត បញ្ចប់ស្នេហ៍ជាមួយស្វាមីវ័យធ្វើឲ្យអ្នកគាំទ្រនាងមានការសោកស្តាយ គឺដោយសារតែនៅសុខៗ បែរជាលែងលះគ្នា។ ហើយអ្វីដែលគាំទ្រ គឺការលែងលះរវាងនាង និងស្វាមីគឺដោយស្រួលៗគ្មានទំនាស់ និងគ្មានគំនុំនឹងគ្នា អ្វីបន្តិចសោះដែលនេះជាគំរូល្អមួយ គេកម្រឃើញនៅស្រុកខ្មែរណាស់។ គេចង់ដឹងថា ស្នេហារបស់ ម៉ៅ ស៊ីណាត ពេលលែងលះគ្នាស្រូល ចុះកាលមានស្នេហ៍ដំបូង យ៉ាងណាដែរទៅ ទាក់ទងចំនងស្នេហ៍នេះ ម៉ៅ ស៊ីណាត រំលឹកថា រៀបការអោនក្បាលដល់កន្ទេលត្រឹមត្រូវ កាលពីឆ្នាំ ២០០០។
ពេលនោះមានចាស់ទុំ ភ្ញៀវដែលជាមិត្តរួមអាជីពសិល្បៈមកច្រើនណាស់។ ស្នេហានេះគ្មានការលួចលាក់ទេ ហើយក៏បណ្តើរគ្នាបើកចំហចូលកម្មវិធីច្រើនដែរ ហើយក៏អរគុណសម្រាប់ជីវិតអាពាហ៍ពិពាហ៍ស្នេហ៍ខុសវ័យដូចពុក និងកូនរយៈពេល១៦ឆ្នាំបង្កើតបានកូនប្រុសមួយគួរឲ្យស្រឡាញ់ និងឲ្យខ្ញុំមានមុខមាត់ខ្ពស់។
រំលឹកដល់ស្នេហាគ្រាថ្នមគ្នាដំបូងអ្នកនាង ម៉ៅ ស៊ីណាត លើកថាកាលណោះខ្ញុំជាអ្នកចម្រៀងពេលរាត្រីនេចរមកពីស្រុកកំណើតខេត្តតាកែវច្រៀងនៅត្រើយម្ខាងព្រែកលាភ ហើយគាត់ជាអ្នកចេញចូលៗកន្លែងខ្ញុំច្រៀងក៏បានស្ម័គ្រចិត្តរួម រស់ជាមួយគ្នាមានកូនហើយទើបបានយើងរៀបការ ឆ្នាំ២០០០។ ការពិតស្នេហានេះបានមកដល់ពេលនេះ គឺដោយសារតែកូនប្រុសរបស់ខ្ញុំមកចាប់កំណើត គឺបើមិនមានកូន មេធាវី កា សាវុធ ក៏មិននៅជាមួយខ្ញុំ១៦ឆ្នាំនេះដែល។ ពេលពរពោះកួនប្រុសនេះដំបូងគាត់ក៏មិនសូវជាគិតប៉ុន្មានទេ។ ឯខ្ញុំស្តាយក្រោយណាមួយជីវភាព ខ្វះខាតជួលផ្ទះគេនៅឪពុកម្តាយបងប្អូននៅស្រុកក៏មិនមានអ្វីជាសំអាង។ បើទៅស្រុកវិញខ្មាស់គេ គឹលំបាកចិត្តណាស់។ ប៉ុន្តែថ្ងៃមួយសំណាងល្អណាស់ ប៉ាគេក៏ខលមកសួរខ្ញុំនៅឯណា? ខ្ញុំថានៅពេទ្យមកយកកូនចេញ។
ពេលនោះគាត់បានគម្រាមតាមទូរស័ព្ទថា បើហ៊ានយកកូនអញចេញ គ្មានអាណាមួយរួចខ្លួនទេ សូម្បីតែពេទ្យក៏ដោយ។ ពេលឮដូចឆ្នេះខ្ញុំសប្បាយចិត្ត ដ្បិតគាត់គិតដល់កូន ហើយតាំងពីពេលនោះមកគាត់ដូចមាននិស្ស័យ និងកូនប្រុសនេះណាស់។ គាត់ក៏គិតពីខ្ញុំរហូតមានអ្វីគ្រប់បែបយ៉ាង។
ទោះបីជាមានការបែកបាក់គ្នាមែន តែត្រូវបានគេដឹងថាគឺជា ការស្រុះស្រួលព្រមចែកផ្លូវគ្នារៀងខ្លួនព្រោះតែអស់និស្ស័យដោយគ្មាន អ្នកណាបន្ទោសអ្នកណាឡើយហើយក៏មិនបាច់ឡើងដល់តុលាការដែរព្រោះតែមិនបាន ចុះអេតាស៊ីវិលទេពីមុនមកសំខាន់ទាំងសងខាងមិនទាមទារនិងយល់ព្រមទុក ផ្ទះតម្លៃ២លានដុល្លារឲ្យទៅកូនប្រុសដែលមានអាយុ១៦ឆ្នាំកាន់កាប់។ ការបែកបាក់របស់គូស្វាមីភរិយានេះត្រូវបានទម្លាយចេញនៅចំថ្ងៃកូនប្រុសប្រឡងឌីប្លូមតែបើតាម ម៉ៅ ស៊ីណាត ថាមិនមានការប៉ះពាល់ដល់អារម្មណ៍ កូនទេព្រោះកូនក៏គេបានដឹងពីរឿងនេះមុន រួចទៅហើយ។
មានមតិចំនួន២បានលើកឡើងជុំវិញការបែកបាក់ដោយខ្លះថា ៖ «កែវដែលបែកហើយយកវាមកផ្គុំ វិញវាមិនដូចដើមដែរព្រោះវាមានស្នាម»។តែមតិខ្លះទៀតថា«កែវដែលបែកហើយទោះរើសវាមកផ្គុំវិញមិនដូចដើមមែនតែបើយើងចេះថ្នមនិង ថែរក្សារកែវនោះទាំងអស់គ្នាឲ្យបានល្អវាមិនមានថ្ងៃបែកទៀតនោះទេ»៕