ទម្លាប់​៣​យ៉ាង ដែល​នាំ​ឲ្យ​ជីវិត​បរាជ័យ​

, , Leave a comment

09-10-2015 (1)

​ពាក្យចាស់​បូរាណ​ខ្មែរ​ពោលថា “​ទម្លាប់​ធំ​ជាង​ច្បាប់​” កិច្ចការ​អ្វី​ក៏ដោយ​ឲ្យ​តែ​ក្លាយជា​ទម្លាប់​ហើយ គឺ​ពិបាក​កែប្រែ​ណាស់ បើទោះបីជា​សកម្មភាព​នោះ​វា​ខុសច្បាប់​ក៏ដោយ​។ តួយ៉ាង​ច្បាប់​ចរាចរណ៍​ចែងថា ភ្លើង​លឿង​ត្រូវ​បន្ថយល្បឿន​តែ​មនុស្ស​មួយចំនួន​ទម្លាប់​បន្ថែម​ល្បឿន​ទៅវិញ​។ ទម្លាប់​ល្អ​នាំមក​នូវ​ជោគជ័យ​ទម្លាប់​អាក្រក់​នាំ​ឲ្យ​បរាជ័យ​។ មនុស្ស​បរាជ័យ​ច្រើន​មាន​ទម្លាប់​ដូចខាងក្រោម ៖

 

១-​រឹង​ថ្អឹ​ង​មិន​កែប្រែ​តាម​កាលៈទេសៈ ៖ មនុស្ស​បរាជ័យ​ច្រើន​ប្រកាន់​ចរិត​ចាស់គំរិល​មិន​ព្រម​កែប្រែ ទៅតាម​របត់​សង្គម​ទេ​។​

 

២-​មិន​កំណត់​ទិសដៅ​ដែល​ត្រូវ​ដើរទៅ​មុខ ​៖ មនុស្ស​បរាជ័យ​ច្រើន​គ្មាន​ផែនការ​ទៅ​ថ្ងៃ​អនាគត គឺ​រវល់​តែ​ជាមួយ​រឿង​រ៉ា​ល់​ប្រចាំថ្ងៃ សំលឹង​ឃើញតែ​ប្រយោជន៍​ភ្លាមៗ​ចំពោះមុខ​។​

 

៣-​មិន​តាមដាន​ការងារ ​៖ មនុស្ស​បរាជ័យ​មិន​តាមដាន​ដំណើរ​រីកចម្រើន​របស់​ការងា​រថា​ដល់ ណា​ហើយ នៅ​ខ្វះ​អ្វីខ្លះ ឬ​ត្រូវធ្វើ​អ្វីខ្លះ​បន្តទៀត​ទេ​។​

 

​ដើម្បី​ជោគជ័យ​ក្នុង​ជីវិត ចូរ​កែប្រែ​ទម្លាប់​អាក្រក់ ចាប់យក​ទម្លាប់​ល្អ​៕

09-10-2015

​ប្រភព ៖ សាលារៀន​

 

Leave a Reply

(*) Required, Your email will not be published