រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន កាត់​ខ្សែបូ​ណ៌​សម្ពោធ​ការតាំងពិព័រណ៍​ម្ហូបអាហារ និង​ភេសជ្ជៈ និង​ការប្រកួត​ធ្វើ​ម្ហូបអាហារ​ខ្នាត​អន្តរជាតិ នៅ​ទីក្រុង​សៀមរាប​

, , Leave a comment

​ខេត្តសៀមរាប : ការតាំងពិព័រណ៍​ម្ហូបអាហារ និង​ភេសជ្ជៈ និង​ការប្រកួត​ធ្វើ​ម្ហូបអាហារ ខ្នាត​អន្តរជាតិ​នៅក្នុង​ទីក្រុង​សៀមរាប នៃ​ប្រទេស​កម្ពុជា ត្រូវបាន​ចាប់​ផ្តើមឡើង​តាម​កាលកំណត់​រយៈពេល​៣​ថ្ងៃ ពោលគឺ​ចាប់ផ្តើម​ពីថ្ងៃ​ទី​៦​រហូតដល់​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០១៥ ទើប​បញ្ចប់​ហើយ​ដែល​ពិធី​នេះ​បាន​ប្រារព្ធ​ឡើង​នៅក្នុង​សណ្ឋាគារ អប្សរា​ផា​លេស​រី​សត ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា ដោយមាន​អ្នកជំនាញ​ផ្នែក​ម្ហូបអាហារ ភេសជ្ជៈ និង​បដិសណ្ឋារកិច្ច​១៨​ប្រទេស ចូលរួម​ក្នុងនោះ​មាន​ប្រទេស​កម្ពុជា​ជា​ម្ចាស់ផ្ទះ ប្រទេស​ចិន ជប៉ុន កូ​ឡុំ​ប៊ី អាមេរិក សិង្ហ​បុរី ថៃ អាល្លឺម៉ង់ បារាំង អ៊ីតាលី វៀតណាម នូ​វែ​ល​សេ​ឡង់ អូស្ត្រាលី អង់គ្លេស​ម៉ាឡេស៊ី ឈី​លី និង​អា​ហ្រិ្វ​ក​ខាងត្បូង ដោយមាន​ស្តង់​សរុប​ចំនួន​៩០​ស្តង់​។ ហើយ​នៅក្នុង​ពិធី​តាំងពិព័រណ៍​នេះដែរ ក៏មាន​ការប្រកួត​ពាន​រង្វាន់​ចុងភៅ​ដែរ ដោយមាន​អ្នកចូលរួម​ប្រកួត​ចំនួន​៧៥ ក្រុម​មកពី​៦​ប្រទេស​រួមមាន កម្ពុជា វៀតណាម ថៃ  មី​យ៉ាន់​ម៉ា ម៉ាឡេស៊ី និង​សិង្ហ​បុរី​។​

 

​លោក ឡុង បូរ៉ា អនុប្រធាន​សមា​គ​មចុ​ង​ភៅ​កម្ពុជា មានប្រសាសន៍​ឲ្យ​ដឹង​ក្នុង​ពិធី​នោះ​ថា នៅក្នុង​ព្រឹត្តិការ​ពិព័រណ៍​ម្ហូបអាហារ និង​ភេសជ្ជៈ​លំដាប់​អន្តរជាតិ​នេះ សមាគម​ចុងភៅ​កម្ពុជា​នឹង​រៀបចំ​ប្រកួត ម្ហូបអាហារ​ដោយ​ផ្តោត​សំខាន់​ទៅលើ​មុខម្ហូប​ចំនួន​៧ រួមមាន​ការធ្វើ​ម្ហូប​ខ្មែរ ម្ហូប​អឺរ៉ុប​ម្ហូប​ត្រជាក់ បង្ហែ​ម ការចាក់​ចម្លាក់​ផ្លែឈើ ចម្លាក់​ទឹកកក និង​ការប្រកួត​ធ្វើ​ម្ហូប​អាថ៌កំបាំង​រួមជាមួយ និង​ការប្រកួត បដិសណ្ឋារកិច្ច ការរៀបចំ​ផ្កា និង​គ្រែ​ផងដែរ​។​

 

​ពាក់ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍​នេះដែរ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ កម្ពុជា ដែល​បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​បើក​ការតាំងពិព័រណ៍ ម្ហូបអាហារ​និង​ភេសជ្ជៈ​នេះ​បាន​ថ្លែង​ឲ្យ​ដឹងថា តាម​ការសិក្សា​នៅ​ឆ្នាំ​២០២០​កម្ពុជា​នឹង​ទទួលបាន​កំណើន​ភ្ញៀវទេសចរ​ជាង​៧​លាន​នាក់ ហើយ​ដើម្បី​ទ្រទ្រង់​កំណើន​ភ្ញៀវទេសចរ​នេះ​បាន​កម្ពុជា​ត្រូវការ​អ្នកជំនាញ​ប្រមាណ​៥០​ម៉ឺន​នាក់​បន្ថែមទៀត ហើយ​ក្នុង​ជំនាញ​ដែល​កម្ពុជា​កំពុង​ខ្វះ​នេះ​គឺ​អ្នកជំនាញ​ផ្នែក​ធ្វើ​ម្ហូបអាហារ ភេសជ្ជៈ និង​បដិសណ្ឋារកិច្ច ដែល​ទាមទារ​នូវ​ការពង្រឹង និង​ពង្រីក​វិជ្ជាជីវៈ​ទេសចរណ៍​ប្រភេទ​នេះ​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ដែលមាន​ការ​កើន​កើតឡើង​យ៉ាងខ្លាំង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។​

 

​លោក ថោង ខុន បាន​បញ្ជាក់ថា ការតាំងពិព័រណ៍ ម្ហូប អាហារ និង​ភេសជ្ជៈ និង​ការប្រកួត​ធ្វើ​ម្ហូបអាហារ​ខ្នាត​អន្តរជាតិ​នៅពេលនេះ​វា​នឹង​ផ្តល់​សារប្រយោជន៍​ច្រើន​ដល់​កម្ពុ​ជាទី​១​ទទួលបាន​ធនធានមនុស្ស​ផ្នែក​ធ្វើ​ម្ហូបអាហារ ភេសជ្ជៈ និង​បដិសណ្ឋារកិច្ច ទី​២​បាន​លើកកម្ពស់​សេវាកម្ម​ម្ហូបអាហារ ភេសជ្ជៈ និង​ដើម្បី​ផ្សព្វផ្សាយ​ម្ហូបអាហារ​របស់​ខ្មែរ​ទៅដល់​ពិភពលោក​ផងដែរ​៕

08-10-2015 08-10-2015 (1) 08-10-2015 (2) 08-10-2015 (3) 08-10-2015 (4)

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោកស្រី Julie Chung អនុប្រធាន​បេសកកម្ម​នៃ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា កាត់​ខ្សែបូ​ណ៌​សម្ពោធ​ការតាំងពិព័រណ៍​ម្ហូបអាហារ និង​ភេសជ្ជៈ និង​ការប្រកួត​ធ្វើម្ហូបអាហារខ្នាត អន្តរជាតិ នៅ​ទីក្រុង​សៀមរាប ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី៦ ដល់​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥។ រូប​ថ​ត ៖ ហង្ស សៀក(AKP)

 

Leave a Reply

(*) Required, Your email will not be published