ខេត្តសៀមរាប : នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៣ប្រធានមន្ទីរព័ត៌មានថ្មីនៃខេត្តសៀមរាបត្រូវឡើងជំនួសប្រធានមន្ទីរចាស់ដែលចូលនិវត្តន៍ត្រូវបានប្រារព្ធពិធីប្រកាសចូលកាន់តំណែងជាផ្លូវការ ក្រោមអធិបតីលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន។ ពិធីនេះដែរក៏មានវត្តមានអញ្ជើញជាអធិបតីពីសំណាក់លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប លោក ខឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ព្រមទាំងអស់លោក លោកស្រីជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រតិភូរាជរដ្ឋាភិបាល ទីប្រឹក្សាក្រសួងព័ត៌មាន។

មន្ទីរព័ត៌មាន ខេត្តសៀមរាប នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៥ ដោយមានអញ្ជើញចូលរួមពីសំណាក់
ឯកឧត្តម នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងឯកឧត្តម ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប។ រូបថតៈ ហ៊ុន យុទ្ធគុណ (AKP)
លោក កែវ ពេជ្រនិមល ប្រធានមន្ទីរ ព័ត៌មានខេត្តសៀមរាបដែលបានចូលនិវត្តន៍ធ្វើរបាយការណ៍ជម្រាបជូនពីលទ្ធផល ការងារដែលមន្ទីរសម្រេចអនុវត្តន៍បានក្នុងពេលកន្លងមកក្នុងនោះបានបង្កើតស្ថានីយវិទ្យុរបស់ខ្លួនមានឈ្មោះថា វិទ្យុ FM ជាតិ នគរភ្នំ ដែលជាវិទ្យុរបស់ជាតិដោយបាន ដំណើរការផ្សាយតាំងពីឆ្នាំ២០១១។ លោកប្រធានមន្ទីរចាស់បានបញ្ជាក់ថានៅក្នុងខេត្តសៀមរាបមានវិទ្យុ FM សរុប៤០ស្ថានីយ ប៉ុន្តែកំពុងដំណើរការផ្សាយ តែ២៨ស្ថានីយ ហើយ១២ ទៀត មានអាជ្ញាប័ណ្ណតែពុំទាន់សាងសង់។ ចំពោះទូរទស្សន៍មាន៣៤ស្ថានីយក្នុងនោះ កំពុងដំណើរការផ្សាយ២០ស្ថានីយ និង១៤ទៀតមានអាជ្ញាប័ណ្ណតែពុំទាន់សាងសង់។ សម្រាប់ទូរទស្សន៍ផ្សាយផ្ទាល់ក្នុង ខេត្តចំនួន៨ស្ថានីយ និងផ្សាយពីភ្នំពេញ១២ស្ថានីយ។ ជាមួយគ្នានេះមន្ទីរព័ត៌មាន បានសម្រចបាននូវកិច្ចការងារជាច្រើន ទៀតទាក់ទងវិស័យព័ត៌មាន និងសោតទស្សន៍។
លោកអភិបាលខេត្ត ខឹម ប៊ុនសុង បានធ្វើរបាយការណ៍ជម្រាបជូនពីសភាពការណ៍ វិវត្តន៍រួមទូទាំងខេត្តពិសេសទាក់ទងទៅ និងវិស័យទេសចរណ៍ដែលមានការរីកចម្រើន ដោយក្នុងនោះរក្សាបាននូវសុវត្ថិភាពល្អ ប្រសើរដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅគ្រប់ទីកន្លែង។ ជាមួយគ្នានេះលោក អភិបាលខេត្តបានថ្លែងការណ៍កោតសរសើរ ដល់ប្រធានមន្ទីរព័ត៌មានចាស់ លោក កែវ ពេជ្រនិមល ដែលចូលនិវត្តន៍ទៅហើយ ប៉ុន្តែក្នុងពេលបំពេញតួនាទីបានយកចិត្តទុកដាក់លើការបំពេញភារកិច្ចការងារ ទទួលបានលទ្ធផលល្អប្រសើរ ជាពិសេស បានធ្វើអោយវិស័យព័ត៌មាន និងសោតទស្សន៍ក្នុងខេត្តមានការរីកចម្រើនគួរឲ្យ កត់សំគាល់។ ចំពោះប្រធានមន្ទីរថ្មីដែល ទើបចូលកាន់តំណែង លោកអភិបាលខេត្ត បានផ្តល់ជាមតិយោបល់ដើម្បីឲ្យការ អនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនទទួលបានលទ្ធផលល្អប្រសើរក្នុងនោះត្រូវមានកិច្ចសហការល្អជាមួយគ្រប់ផ្នែកទាំងអស់ រក្សានូវកិត្តិយស សេចក្តីថ្លៃថ្នូរ ក្រមសីលធម៌ វិជ្ជាជីវៈ ភាពស្អាតស្អំជាអ្នកបម្រើសេវា សាធារណៈដ៏មានប្រសិទ្ធភាពពិសេសការ ឯកភាពផ្ទៃក្នុង និងសាមគ្គីភាពគ្នាបាន រឹងមាំ។
លោក លីវ សុខុន បានធ្វើការប្តេជ្ញាបន្ត បំពេញការងារដើម្បីឆ្លើយតបនឹងតម្រូវការ ការងារដែលមានការរីកចម្រើនថ្មីៗពិសេស ការងារគ្រប់គ្រងវិស័យព័ត៌មាននៅថ្នាក់ ក្រោមជាតិ។ ទន្ទឹមនេះធ្វើការលើកកម្ពស់ ស្មារតី សាមគ្គីភាពផ្ទៃក្នុង និងបង្កើន ទំនាក់ទំនង សហការឲ្យកាន់តែជិតស្និទ្ធ ជាមួយអង្គភាពចំណុះក្រសួងព័ត៌មាន ថ្នាក់ដឹកនាំ អង្គភាពជុំវិញខេត្តដើម្បីឲ្យចរន្ត ការងារមានភាពប្រទាក់ក្រឡា និងស៊ី ចង្វាក់គ្នា។ លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានបញ្ជាក់ ថា ដោយពិនិត្យឃើញថាខេត្ត សៀមរាប មានវិសាលភាព និងសក្តានុពលធំលើ គ្រប់ផ្នែកទើបក្រសួងព័ត៌មានបានបង្កើត ជាស្ថានីយវិទ្យុ FM ជាតិមានកម្លាំងការ ផ្សាយខ្លាំង និងគម្រោងបង្កើតជាទូរទស្សន៍ ជាតិរបស់ខេត្តមួយទៀតដើម្បីធ្វើការផ្សព្វផ្សាយបានកាន់តែទូលំទូលាយបន្ថែមទៀត។ ដូច្នេះប្រធានមន្ទីរព័ត៌មានថ្មីត្រូវតែខិតខំ ពង្រឹងសមត្ថភាពក្នុងការបំពេញកិច្ចការងារ ថ្មីៗពិសេសត្រូវរត់ឲ្យទាន់នូវបច្ចេកវិទ្យា ព័ត៌មាននាសតវត្សទី២១ ក្នុងការទទួល បានព័ត៌មានពីគ្រប់ណ្តាញផ្សព្វផ្សាយ ទំនើបទាំងអស់ និងផ្តល់នូវរាល់ព័ត៌មាន បានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា ដល់សាធារណជន ពិសេសតាមរយៈ ការចេះរកចំណុចណាដែលសំខាន់ត្រូវ អារម្មណ៍ហើយទាក់ទាញដល់សាធារណៈ មានការគាំទ្រច្រើន។
ទន្ទឹមមន្ត្រីព័ត៌មាន ត្រូវចាំថា ការងារព័ត៌មានមិនមែនធ្វើតែម្នាក់ឯងនោះទេ ទាមទារឲ្យមានកិច្ចសហការគ្រប់ផ្នែកទាំងអស់ ទាំងអ្នកសារព័ត៌មាន ប្រជាពលរដ្ឋ និងអាជ្ញាធរ ដែនដីគ្រប់លំដាប់ ថ្នាក់ ទើបធ្វើឲ្យការងារ របស់យើងសម្រច បានលទ្ធផលល្អ។ ជាងនេះទៅទៀតត្រូវ ចាំដែរថា សតវត្សរ៍ទី២១ រូបភាពនៃការ ដណ្តើមយកបេះដូង និងខួរក្បាល គឺជា ការសំខាន់ ដោយត្រូវធ្វើការបានជិតស្និទ្ធជាមួយប្រជាពលរដ្ឋតាមរយៈកម្មវិធីនានា ក្នុងវិទ្យុសម្រាប់ជាការឆ្លើយឆ្លងជាមួយ ប្រជាពលរដ្ឋដើម្បីដឹងពីអារម្មណ៍ និងសេចក្តី ត្រូវការរបស់គាត់ហើយការទៅថ្នាក់ដឹកនាំ ខេត្តធ្វើការដោះស្រាយ និងបំភ្លឺបានទាន់ ពេលវេលានូវហេតុការណ៍ដែលបានកើត មានក្នុងមូលដ្ឋានរបស់ខ្លួនព្រោះការពិត មិនងាយពន្យល់ឲ្យគេយល់បាននោះទេ បើរឿងមិនពិតគេងាយធ្វើការនិយាយ ណាស់។ ដូច្នេះការសំខាន់ទាមទារឲ្យ ប្រធានមន្ទីរ និងមន្ត្រីព័ត៌មានត្រូវមានការ សាមគ្គី និងសហការបានរឹងមាំក្នុងការ បំពេញភារកិច្ចការងារប្រកបដោយ ការ ទទួលខុសត្រូវខ្ពស់ គោរពវិន័យច្បាប់ផ្សេងៗ ដែលជាគំរូដ៏ល្អដើម្បីឲ្យយន្តការរដ្ឋបាល ដំណើរទៅបានល្អឆ្លើយទៅសំណូមពរ របស់ប្រជាពលរដ្ឋទូទៅ។ ឆ្លៀតក្នុងឱកាស នោះដែរ លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បាន បញ្ជាក់ ឈប់ធ្វើជារដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅក្នុងអាណិត្តក្រោយទៀតហើយដើម្បីទុកឲ្យក្មេងៗជំនាន់ក្រោយដែលមានសមត្ថភាពមកបំពេញកិច្ចការងារនៅក្នុងក្រសួងព័ត៌មាន នេះម្តង៕

រូបថតៈ ហ៊ុន យុទ្ធគុណ (AKP)