កែវ ផ​ល្លិ​កា ៖ ខ្ញុំ​ចូល​សិល្បៈ មិនមែន​លក់ខ្លួន​ទេ​!

, , Leave a comment

08-10-2015

​រាជធានី​ភ្នំពេញ : បន្ទាប់ពី​ក្រសោប​បាន​តំណែង​តួឯក​ក្នុង​ខ្សែភាពយន្ត​ភាគ​រឿង “​ស្អប់​បង​សង្សារ​គេ​” ដែល​ចាក់​បញ្ចាំង​នៅ​ស្ថានីយទូរទស្សន៍​បាយ័ន មាន​ផលិតកម្ម​ក្រៅ​ស្រុក​សម្រុក​មក​ទាក់ទង​នាង​ឲ្យ​ថត​ជា​ហូរហែ​។ ក្រោយ​ពេលដែល​ពិធី​ការិនី និង​តារា​សម្តែង​កញ្ញា កែវ ផ​ល្លិ​កា បាន​បើកហាង​មី​នី​ម៉ា​ត​មធ្យម​មួយ​នៅក្បែរ​សកលវិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ ក៏​លេចឮ​នូវ​ពាក្យសម្តី​លើកឡើងថា ហាង​មួយ​នេះ​បានមកពី​ការជួយឧបត្ថម្ភ​ពី​បុរស​ម្នាក់​ដែលជា​ម្ចាស់​ស្នេហ៍​របស់​នាង​។ ពេលឮ​ការលើកឡើង​បែបនេះ​កែវ ផ​ល្លិ​កា ក្តៅ​ឆេវ​ចុង​ច្រមុះ ហើយ​បោះ​ពាក្យសម្តី​ទៅវិញ​ថា នាង​ចូល​សិល្បៈ​មិនមែន​ដើម្បី​លក់ខ្លួន​នោះទេ​!

 

​កែវ ផ​ល្លិ​កា បានធ្វើការ​បដិសេធថា នាង​ពុំមែន​ជា តារា​ពេល​បាន​ល្បី​មានបាន​ក៏​វាយឫក​នោះទេ​។ អ្វីៗ​មិន​ដូច​គេ​ចោទ​នោះឡើយ គឺ​នាង​មិនបាន​វាយឫក​ទេ​។ ក្រៅពីនេះ​ដំណឹង​ដែលថា នាង​បើកហាង​ជំនួញ គឺមាន​បុរស​នៅ​ពីក្រោយ ខ្នង​ជួយ​ជ្រោមជ្រែង​នោះ​!​។ កែវ ផ​ល្លិ​កា បាន​បដិសេធ​ពាក្យ​ចចាមអារ៉ាម​ទាំងនោះ​។​

 

​តារា​សម្តែង និង​ពិធី​ការិនី ដែលមាន​កំណើត​ពី​ទឹកដី​ស្រុក​ក្រូចឆ្មារ កែវ ផ​ល្លិ​កា បាន​បញ្ជាក់ថា ខ្ញុំ​ពិតជា​បាន​បើកហាង​លក់​ភេសជ្ជៈ​ខ្នាត​មី​នី​ម៉ា​ត​តូច​មួយកន្លែង​ពិតមែន​។ ចំពោះ​លទ្ធភាព​របស់ខ្ញុំ​គឺអាច​ទៅរួច​ត្រឹមតែ​ប្រាក់​បើក​មី​នី​ម៉ា​ត​បី​ម៉ឺន​ដុល្លារ​នោះ ។ ថ្វី​ដ្បិតថា គ្រួសារ​ខ្ញុំ​មិនមែនជា​អ្នកមាន​ហ៊ឺហា​ដូច​គេ តែ​ប្រាក់​ត្រឹម​ប៉ុណ្ណឹង​ក៏​មិនចាំបាច់​ទៅ​ពឹង​អាស្រ័យ​អ្នកផ្សេង​នោះទេ​។ នាង​បាន​អះអាង​ទាំង​អារម្មណ៍​មិន​សប្បាយចិត្ត​ថា ក្រុមគ្រួសារ​ខ្ញុំ​មិនមែន​អ្នក​អត់​នោះទេ និយាយ​ទៅជា​អ្នកមាន​មធ្យម​គ្រាន់បើ​ដែរ​។ កែវ ផ​ល្លិ​កា បាន​បញ្ជាក់ថា​ខ្ញុំ​មិនមែន​ចូល​សិល្បៈ ដើម្បី​លក់ខ្លួន​នោះទេ​ហើយ​ហាង​មួយ​នេះ​ខ្ញុំ​ក៏​ម​បញ្ជាក់ថា វា​គ្មាន​អ្នក​ជួយ​ជ្រោមជ្រែង​ពីក្រោយ​ខ្នង​ទេ​ក្រៅពី​លុយ​ខ្ញុំ​សន្សំ​ពី​សិល្បៈ​គឺ​ម្តាយ​ឪពុក​របស់ខ្ញុំ​ជួយ​បង្គ្រប់​។​

 

​ការបង្ហាញ​វត្តមាន​ក្នុង​អាជីព​សិល្បៈ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ហើយ​ក៏មាន​ការងារ​ក្នុង​អាជីព​នេះ​ច្រើន​រកតែ​ពេល​សម្រាក​មិនបាន​គ្រាន់តែ​ប្រាក់​ប៉ុណ្ណឹង​សន្សំ​មិនបាន​។ នេះ​ជាការ​លើក​របស់​ពិធី​ការិនី ផ​ល្លិ​កា​។​

 

​កែវ ផ​ល្លិ​កា ដែល​ចាប់​មានឈ្មោះ​ល្បី​តាមរយៈ​រឿង “​ដឹង​ទេ​ថា ខ្ញុំ​រង់ចាំ​” និង​រឿង​“​ក្នុង​ដួងចិត្ត​គ្មាន នរណា​”​ដែល​ចាក់​បញ្ចាំង​នៅលើ​កញ្ចក់ ទូរទស្សន៍​បាយ័ន​កន្លងមក​បាន​លាន់មាត់​ថា ព្យុះ​ព័ត៌មាន​អាស្រូវ បាន​បោកបក់​មកលើ​ខ្ញុំ​គ្រប់យ៉ាង​ហាក់​មិន​ព្រម​ឈប់​សោះ តែ​ខ្ញុំ​ក៏ មិន​ឈឺក្បាល​វិលមុខ​ចំពោះ​រឿង​អត់​ប្រយោជន៍​ទាំងអស់​នោះដែរ​៕

08-10-2015 (1) 08-10-2015 (2)

 

Leave a Reply

(*) Required, Your email will not be published