គ្រាន់តែ​ពាក្យ​សុំទោស មិន​ហ៊ាន​ស្រដី អាង​ឪពុក​ជា​មន្ត្រី​យោធា ពេល​បើក​បុក​រថយន្ត​តារា​សម្តែង សុវណ្ណ មករា និង សាពូន មីដាដា

, , Leave a comment

08-10-2015 (2)

រាជធានី​ភ្នំពេញ : តារា​សម្តែង សុវណ្ណ មករា និង សាពូន មីដាដា ជួប​គ្រោះថ្នាក់​ចរាចរណ៍ ខណៈ​បើក​រថយន្តបុក​ជាមួយ​រថយន្ត​កូន​មន្ត្រី​យោធា​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​យប់​ឈានចូល​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៥ តាមផ្លូវ​១៨២ ក្បែរ​ផ្សារ​អូរ​ប្ញ​ស្សី​ស្ថិតក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា​។​

 

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​មាន​ករណី​រថយន្ត Escalade ពណ៌​ខ្មៅ​មួយគ្រឿង អត់​ស្លាក​លេខ បើកបរ​ដោយ បុរស​ស្រវឹង មួយក្រុម មាន​គ្នា​ប្រមាណ​៥ ទៅ ៦​នាក់ និង​មាន​ម្នាក់​ជា​តៃកុង​រថយន្ត​ដែល​គេ​ស្គាល់​ថា ជា​កូន​មន្ត្រី​ទាហាន​ជាន់ខ្ពស់​មួយរូប បាន​បើក​ក្នុង​ទឹ​សដៅ​ពី​ជើង​ទៅ​ត្បូង ក៏​ទៅបុក​នឹង​រថយន្ត Lexus 470 ពណ៌​ខ្មៅ ដែលមាន​ស្លាក លេខ​ភ្នំពេញ 2C-9594 របស់​តារា ភាពយន្ត លោក សុវណ្ណ មករា ហើយ​រួម​ដំណើរ​ជាមួយ តារាចំរៀង​មួយរូប គឺ​លោក សា​ពួន មីដាដា បើក​ក្នុង​ទឹ​សដៅ ពី​កើ​តទៅ​លិច ត្រង់​ផ្លូវបែក​ជា​បួន​។ បន្ទាប់ពី​បុក​ហើយ​កូន​មន្ត្រី​យោធា ដែល​បើករថយន្ត​ខុស​នោះ មិនបាន​និយាយ​សុំទោស ទៅកាន់​តារា សម្តែង និង​តារាចំរៀង​នោះឡើយ ដោយ​ថែមទាំង​និយាយ​ខ្លាំង ទៅកាន់់​តារាចំរៀង និង​តារា​សម្តែង ទាំងពី​នោះ ដោយ​អាងខ្នង ឪពុក​របស់ខ្លួន តែដោយសារ​អ្នកឃើញ​ហេតុការណ៍ បាន​និយាយ​ទៅកាន់​បុរស ដែលជា​កូន​មន្ត្រី​យោធា​នោះ​ថា រថយន្ត​របស់លោក សុវណ្ណ មករា ត្រូវ​ដោយ​គាត់​បើក​លើផ្លូវ​ត្រង់ ចំណែក​រថយន្ត​របស់​លោក (​កូន​មន្ត្រី​យោធា​)​ខុស ហើយ​មិច​បានជា​រករឿង​គេ​ទៀត​។​

 

​អ្នក​ដែល​បានឃើញ​ហេតុការណ៍ និង​មហាជន​ស្ទើរ​គ្រប់គ្នា បាន​និយាយ​ទៅ​ទើប​ធ្វើ​ឲ្យ​បុរស​ដែលជា​កូន​មន្ត្រី​យោធា​រូបនោះ​ស្ងាត់​មាត់ ហើយ​មួយសន្ទុះ​ក្រោយមក​បាន​ដើរទៅ​សុំទោស តារាចំរៀង និង​តារា​សម្តែង​ទាំងពីរ ហើយ​ដោយសារ​រថយន្ត​របស់លោក សុវណ្ណ មករា មិនមាន​រង​ការខូចខាត​ធ្ងន់ធ្ងរ ទើប​លោក មករា បាន​ឲ្យ​រថយន្ត​ដែល​បុក​ហើយ​អាងខ្នង​ឪពុក​នោះ​ចេញ ទៅ​ខ្ចិ​ល​រករឿង​វែងឆ្ងាយ​៕

08-10-2015 08-10-2015 (1)

 

Leave a Reply

(*) Required, Your email will not be published