ហេតុអ្វី​បានជា​បន្ថោកខ្លួន​

, , Leave a comment

08-10-2015 (1)

​រាជធានី​ភ្នំពេញ : វា​ជា​រឿង​ដដែលៗ ក្នុងសង្គម​មួយ​ខណៈដែល​ជន​មួយ​ក្តាប់​តូច​បាន​បន្ទាបបន្ថោក​កិ​តិ្ត​យស​ខ្លួន​។ ជាក់ស្តែង​រូបភាព​រថយន្ដ​ទំនើប​ត្រូវបាន​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ចែកចាយ​តៗ​គ្នា ផ្អើល​និង​គួរ​ឲ្យ​ចាប់អារម្មណ៍​ជា​ពន់ពេក​។ វា​ជា​ចំណុច​មួយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រិះគន់ ហើយ​ខ្លះ​ឈានទៅ​ទម្លាក់កំហុស​លើ​រាជរដ្ឋាភិបាល​ទៀតផង​។​

 

​នៅក្នុង​បណ្តាញ​សង្គម​បានបង្ហាញ រថយន្ដ​ទំនើប​មួយគ្រឿង​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​រាជរដ្ឋាភិបាល​៥-២-១៧៥ បាន​បើក​បំពាន​លើ​គន្លង​ផ្លូវ​នៅ​ចំណែក​ផ្លូវ​ម្ខាង​ទៀត​។ នៅក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​កបាន​បង្ហោះ​រូបភាព​នេះ​នៅ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៥ ដោយ​​ដាក់​ចំណងជើង​ថា “​រាជរដ្ឋាភិបាល​ជិះ​ផ្លូវ​ណា​ក៏បាន​មែនទេបងប្អូន!”​។ វា​ជាការ​រិះគន់​មួយ​ដែល​ប្រជាពលរដ្ឋ​មើលឃើញ គ្រប់គ្នា​ថា អាង​ខ្លួន​ជា​អ្នកធំ​ចង់​ធ្វើ​អ្វីៗ បាន​ស្រេច​តែ​នឹង​ចិ​ត្ដ ដោយ​មិន​គោរព​ច្បាប់​ចរាចរណ៍​នោះ​ផង​។ ប៉ុន្ដែ​រឿងនេះ​មិនដឹងថា វា​ជា​ការពិត​ក្នុង​កម្រិតណា ឬក៏​ជា​រូបភាព​កាត់ត​នោះទេ​? បើជា​រូបភាព​កាត់ត​គួរតែ​ត្រូវបាន​កែតម្រូវ​ពី​ម្ចាស់​រថយន្ដ​ដែល​ប្រិ​យ​មិ​ត្ដ​នៅក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​កយល់ ថា អាចជា​មន្ដ្រី​ធំ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​។​

 

​គួរ​រំ​ឮ​ក​ដែរ​ថា រូបភាព​បែបនេះ​ក៏ត្រូវ​បាន​បណ្តាញ​សង្គម​ធ្វើការ​បង្ហាញ​រួចមកហើយ​នូវ​រថយន្ត​លោកជំទាវ​ម្នាក់​បាន​បើកបរ​ក្នុងទិសដៅ​បែបនេះ ដែល​ទទួលបាន​ការរិះគន់​។​
​ចុះ​អ្នក​មានមតិ​បែបណា​?

08-10-2015

 

Leave a Reply

(*) Required, Your email will not be published