អេស្កាវ៉ាទ័រក្រុមហ៊ុនថៃ ធ្លាក់សង្កត់កម្មករខ្មែរធ្វើលូម្នាក់ស្លាប់ យ៉ាងអាណោចអាធ័ម នៅខេត្តកោះកុង

, , Leave a comment

ខេត្តកោះកុង ៖ នៅរសៀលថ្ងៃទី៦ខែតុលាឆ្នាំ២០១៥ កម្មករធ្វើប្រព័ន្ធលូម្នាក់ត្រូវ បានបែលរបស់អេស្កាវ៉ាទ័រ កាប់កាយដីបាក់ធ្លាក់សង្កត់ ហើយគៀបជាប់ ជាមួយ

របាំងលូបណ្តាល ឲ្យស្លាប់យ៉ាងអណោចអធ័ម នៅការដ្ឋានសំណង់មួយកន្លែង ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

តាមកម្មករសំណង់ដែលធ្វើការជាមួយជនរងគ្រោះឲ្យដឹងថាពួកគាត់មានគ្នាចំនួន ៨នាក់កំពុងតែចាក់ធ្នឹមក្រោមនៃការដ្ឋានសំណង់ដោយមានអេស្កាវ៉ាទ័រ ជួយកាយ ស៊ីម៉ង់ត៍ចាក់ជាមួយផង, ស្រាប់តែពេលនោះ អេស្កាវ៉ាទ័រក៏ដាច់ទុយោបូម បណ្តាលឲ្យធ្លាក់ប្រមោយសង្កត់លើជនរងគ្រោះស្លាប់ភ្លាមៗតែម្តង។

មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះជៀមកុសល អាយុ ៣៤ឆ្នាំ រស់នៅភូមិអូគ្រិចឃុំគា ស្រុកមោងឫស្សីខេត្តបាត់ដំបង ចំណែករថយន្ត អេស្កាវ៉ាទ័រនោះជារបស់ក្រុមហ៊ុនថៃដែលមានមេការឈ្មោះ ឃីណាត់ និងបើកបរ ដោយឈ្មោះធឿនជនជាតិខ្មែរ ។

ក្រោយកើតហេតុសពជនរងគ្រោះត្រូវបានម្ចាស់ការដ្ឋានរករថយន្តដើម្បីដឹកទៅ ស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

12074666_1507637419550624_5630846462326783949_n

 

Leave a Reply

(*) Required, Your email will not be published