សំណើច រឿង​៖ ល្មម កែខ្លួន​ហើយ លោក​ប្តី​!

, , Leave a comment

01-7-2015 (1)

​ថ្ងៃមួយ​មាន​បុរស​នាក់​តែងតែ​បបួល​មិត្តភក្តិ​ដើរលេង​ស៊ីផឹក រាល់​យប់​មិនសូវ​ចូល​ផ្ទះ​ទេ​។ ទោះបីជា​ប្រពន្ធ​ជេរ​ស្តី​យ៉ាងណាក៏ដោយ​។ នៅពេល​ល្ងាច​ថ្ងៃ​សៅរ៍​បុរស​នោះ រៀបនឹង​ចេញទៅ​ខាងក្រៅ ដើរលេង​ជាមួយនឹង​ភក្តិ​ទៀត ប៉ុន្តែ​មិនទាន់​ទៅ​ផង​ស្រាប់តែ​ប្រពន្ធ​បាន​និយាយថា​៖

 

​ប្រពន្ធ ៖ ល្មម​កែខ្លួន​ហើយ​លោក​ប្តី បង​ចាស់​ណាស់​ហើយ​! បើ​មិន​ខ្មាស់​ញាតិ ក៏​ខ្មាស់​កូន​ណា​!

 

​ប្តី ៖ យី​! អូន​ពិតជា​ប្រពន្ធ​ដ៏​ល្អរ​បស់បង​មែន​! ដឹងថា​ប្តី​ចាស់​ក៏​ឲ្យ​ប្តី​កែខ្លួន​មិន​អី​ទេ អូន​សប្តាហ៍​ក្រោយ​បង​នឹង​ទៅ​ភ្នំពេញ​ឲ្យ​គេ​ម៉ាស្សា​មុខ និង​សូ​ណា​ចេញ​ធានាថា​ពិតជា​ស្អាត​ដូច​កាលពី​នៅ​កំលោះ​អ៊ីចឹង​!

 

​ប្រពន្ធ ៖ ខ្ញុំ​ឲ្យ​បង​កែខ្លួន​ឈប់​ដើរលេង​យប់​ទៀត មិនមែន​ឲ្យ​បង​ទៅ​ម៉ាស្សា និង​សូ​ណា​នោះទេ​។ បើ​មិន​ស្តាប់​ទេ​ប្រយ័ត្ន​បែក​មាត់​ទៅ​!

 

​ប្តី ៖ បាទ​អូន​! បង​ដឹង​ហើយ ថ្ងៃនេះ​បង​រៀបចំខ្លួន​នាំ​អូន និង កូន ទៅ​ដើរលេង​តើ​!

 01-7-2015 (2)

 

Leave a Reply

(*) Required, Your email will not be published