លោក កៅ សារ៉ាណា មេប៉ុស្តិ៍ច្រកចាំយាម ឡើងតំណែងតាមជើងខោឪពុក បង្ខំកូនចៅឲ្យរកលុយ ដើម្បីភាពហ៊ឺហា និងការសប្បាយផ្ទាល់ខ្លួន គ្មានថ្នាក់ណាហ៊ានប៉ះពាល់

, , Leave a comment

ខេត្តកោះកុង ៖ ប្រភពពីមន្ត្រីនគរបាលច្រកចាំយាម បានឲ្យដឹងថា ក្នុងនាមជាមេ កើយលោក កៅ សារ៉ាណា បានប្រើប្រាស់តួនាទីជាមេប៉ុស្តិ៍ច្រកអន្តរជាតិចាំយាម

ប្រមូលលុយធ្វើមានធ្វើបានផ្ទាល់ខ្លួន ស៊ីចាយហ៊ឺហា មិនខ្វល់ពីទុក្ខលំបាក របស់ មន្ត្រីក្រោមឱវាតទេ មិនសូវមានមុខនៅប៉ុស្តិ៍ប្រចាំការទេ ហើយភាគច្រើននៅរាជ ធានីភ្នំពេញដើរលេងហ៊ឺហាហើយជិតដាច់ខែទើបទៅប្រមូលលុយមិនតែប៉ុណ្ណោះ លោក កៅ សារ៉ាណា ពុំមានសមត្ថភាពអ្វីទាំងអស់ ហើយអ្វីដែលគាត់បានឡើង ធ្វើជាប្រធានប៉ុស្តិ៍ច្រកខ្លាញ់មួយនេះគឺដោយសារអំណាចឪពុករបស់គាត់ប៉ុណ្ណោះ គឺឡើងតំណែងតាមជើងខោឪពុក ។

 

ប្រភពបានអោយដឹងថា លោក កៅ សារ៉ាណា កំណត់ឲ្យកូនចៅ រកលុយឲ្យខ្លួន ក្នុងមួយខែជាង ១ម៉ឺនដុល្លារ បើមិនដូច្នេះទេ អាចប្រឈមនឹងការដកចេញ ពីប៉ុស្តិ៍ ជាមិនខាន ។ វិធីរកលុយរបស់គាត់ គឺកំណត់ឲ្យកូនចៅ ប្រព្រឹត្តអំពើពុករលួយ ដោយបង្ខំយកលុយពីឡានដឹកទំនិញចូលពីប្រទេសថៃ៥ម៉ឺនរៀល ក្នុងមួយគ្រឿង ហើយគាត់ដកយក២ម៉ឺនរៀល ទុកនៅបារ៉ាស់២ម៉ឺនរៀល ទុកនៅគោលដៅ ១ម៉ឺន រៀល។ប៉ុន្តែលុយទុកទាំងអស់នោះត្រូវលោក កៅ សារ៉ាណា ដកយកទាំងអស់ ទៀតនៅបំណាច់ខែម្ដងៗសូម្បីតែលុយប្រថាប់ត្រាក៏លោកកៅសារ៉ាណា កំណត់ ឲ្យកូនចៅរកឲ្យបាន៤៣ម៉ឺនរៀលក្នុងមួយថ្ងៃដើម្បីខ្លួនយកទៅផឹកស៊ីសប្បាយស្រី ញីខារ៉ាអូខេដោយគ្មានសេចក្ដីអៀនខ្មាស។ក្រៅពីបង្ខំឲ្យកូនចៅ រកចំណូលឲ្យខ្លួន ក្នុងមួយខែជាង១ម៉ឺនដុល្លារគឺលោកកៅសារ៉ាណា បានទទួលបានផលប្រយោជន៍ ពីឈ្មួញ និងក្រុមហ៊ុន ដែលនាំចូលទំនិញគេចពន្ធ ទំនិញខុសច្បាប់ផងដែរ។ តាមរយៈអំពើពុករលួយរបស់លោកកៅសារ៉ាណាក្នុងការទទួលសំណូកពីក្រុមហ៊ុន និងឈ្មួញនាំចូលទំនិញគេចពន្ធទំនិញខុសច្បាប់បានធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធ យ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។

ប្រភពបន្តអោយដឹងថា រឿងអាស្រូវពុករលួយរបស់លោក កៅ សារ៉ាណា មេប៉ុស្តិ៍ ច្រកអន្តរជាតិចាំយាម ត្រូវបានកូនចៅក្រោមឱវាទ លាតត្រដាងជាយូរមកហើយ ប៉ុន្តែមិនទាន់ឃើញនាយឧត្តមសេនីយ៍សុខ ផល អគ្គស្នងការនៃស្នងការដ្ឋាននគរ បាលអន្តោប្រវេសន៍ចាត់វិធានការលើលោក កៅ សារ៉ាណា នៅឡើយទេ។ដែល បញ្ហានេះបានធ្វើឲ្យលោក កៅ សារ៉ាណា បន្តប្រព្រឹត្តអំពើពុករលួយកាន់តែ ខ្លាំង ឡើងៗ ហើយស៊ីដាច់លុយកូនចៅក្រោមឱវាទ ស្រេចតែអំពើចិត្តរបស់ខ្លួន៕

sokphal_kaosarana

 

 

Leave a Reply

(*) Required, Your email will not be published