ដើរ​ឲ្យ​មាន​បី ស្រដី​ឲ្យ​មាន​បួន

, , Leave a comment

TREE-PLANTING-4

​ការរស់នៅ​ក្នុងសង្គម​មនុស្ស​ត្រូវ​យល់ដឹង​អំពី​មជ្ឈដ្ឋាន​ជុំវិញ និង​ចេះ​ប្រើពាក្យ​សំដី​ឲ្យ​ត្រូវ​តាម​កាលៈទេសៈ​។ មនុស្ស​ស្គាល់​កាលៈទេសៈ​តែង​ជាទី​រាប់អាន​នៃ​អ្នក​នៅ​ជុំវិញខ្លួន​។ ការធ្វើដំណើរ​ទៅណា​មក​ណា ឬ​ធ្វើការ​នៅ​កន្លែង​ណាមួយ គេ​ត្រូវ​ស្វែងយល់​អំពី​មនុស្ស​បី​ពួក គឺ​ថ្នាក់លើ ថ្នាក់កណ្តាល និង​ថ្នាក់ក្រោម និង​ចេះ​ប្រើពាក្យ​សំដី​ត្រូវ​តាម​ថ្នាក់​នីមួយៗ​និង​ត្រូវ​តាម​ពេលវេលា​។​

 

​ដើរ​ឲ្យ​មាន​បី សំដៅលើ​ការចេះ​សម្រប​តាម មជ្ឈដ្ឋាន​ទាំងបី ពោលគឺ​ចំពោះ​មនុស្ស​ថ្នាក់លើ​(​ចៅហ្វាយនាយ ឬ​អ្នកមាន​ធនធាន​ច្រើន​) យើង​ត្រូវគោរព​ប្រណិប័តន៍​តិ​ឲ្យ​លោក​ទុកចិត្ត ដើម្បី​ងាយស្រួល​យើង​គោរព​ពឹងពាក់​ទៅ​ថ្ងៃក្រោយ ចំពោះ​មនុស្ស​ថ្នាក់កណ្តាល (​ឋានៈ​ស្មើនឹង​យើង​) យើង​ត្រូវ​រាប់អាន​ឲ្យ​បាន​ច្រើន ព្រោះ​ពេល​មាន​អាសន្ន​អ្នក​នោះឯង​ជា​អ្នក​មកជួយ​យើង និង​ចំពោះ​មនុស្ស​ថ្នាក់ក្រោម (​អ្នកក្រោមបង្គាប់ ឬ​សក្តិ​ទាប​ជាង​យើង​) យើង​ត្រូវ​ចេះ​រាប់អាន​និង​ផ្តល់រ​ង្វាន់​ដើម្បី​ងាយស្រួល​ប្រើ​នៅពេល ក្រោយ​។​

 

​ស្រដី​ឲ្យ​មាន​បួន សំដៅលើ​ការចេះ​និយាយ​ឲ្យ ត្រូវ​កាលៈទេសៈ (១)​ចេះ​និយាយ​សរសើរ​គេ (២)​ចេះ​និយាយ​ជំទាស់ (៣)​ចេះ​និយាយ​ឲ្យ​គេ​យល់ និង​(៤)​ចេះ​និយាយ​សម្រប​តាម​គេ​។​

51f911ef-efc9-4eb8-9a6f-8f8a56cd8ce4

 

Leave a Reply

(*) Required, Your email will not be published