ស្ដ្រីភាគច្រើនតែងលង់ស្នេហ៍ចំពោះបុរស មិនមែនតែរូបសម្ផស្ស និងទ្រព្យសម្បត្ដិនោះទេ តែតាមការពិត នាងលង់ស្នេហ៍បុរស គឺដោយសារពាក្យសម្ដីដ៏ផ្អែមល្ហែមរបស់បុរសទៅវិញទេ។ ខាងក្រោមនេះ គឺជាពាក្យពេចន៍ដែលបុរសអាចអន្ទងចិត្ដនាង នៅក្នុងរឿងស្នេហាឲ្យសម្រេចដូចបំណងប្រាថ្នាបាន។
១-បងស្រឡាញ់អូន
ពាក្យ៤ម៉ាត់ដែល សុភាពស្ដ្រីនាងតែងតែពេញចិត្ដ ទោះជាមានការខុសឆ្គងបន្ដិចបន្ដួច ក៏វាមានឥទ្ធិពលជួយសម្រាលទោសពៃរ៍របស់ អ្នកបានយ៉ាងមានប្រសិទ្ធភាពបំផុត។ ពិសេសជាងនេះទៅទៀត បើបានពោលចំថ្ងៃបុណ្យនៃក្ដីស្រឡាញ់ទៀតនោះកាន់តែមានឥទ្ធិពលខ្លាំងឡើងថែមទៀត។ តែអ្នកតោងប្រាកដនៅក្នុងចិត្ដថា អ្នកពោលពាក្យនេះចំពេលវេលាដែរឬអត់ ? មុនពេលពោលអ្នកគួរចូលទៅឲ្យជិតនាងរួចសម្លឹងមើល ឲ្យជ្រៅទៅក្នុងកែវភ្នែកនាង រួចហើយពោលខ្សឹបតិចៗ ថា បងស្រឡាញ់អូនមែនទែន។ ពាក្យនេះទោះបីស្ដ្រី នាងចិត្ដរឹងជាងដែកថែបក៏ដោយ ក៏នៅតែទន់បានមិនខាន។
២-អូនគួរឲ្យស្រឡាញ់ជាងគេ
អ្នកតោងចងចាំ ទុកថា ធម្មជាតិរបស់ស្ដ្រី គឺការប្រកួតប្រជែង និងការយកឈ្នះរវាងគ្នានឹងគ្នា។ សេចក្ដីសុខម្យ៉ាងរបស់ពួកនាង គឺការជួបជជែកលេងជាមួយ នឹងស្ដ្រីដទៃទៀត ជាពិសេសមនុស្សស្រីណាដែលនាងមើលឃើញថា ជាដៃគូប្រជែងរបស់ខ្លួនឯង។ ពេលខ្លះប្រសិនបើអ្នកមើលឃើញថា នាងបាត់បង់ការជឿជាក់លើខ្លួនឯង ខណៈពេលមានស្ដ្រីដទៃ នៅក្បែរនោះប្រសិនបើនាងសួរថាស្ដ្រីម្នាក់នោះស្អាតឬអត់នោះអ្នក គួរតបទៅនាងវិញថា អត់ស្អាតទេ ឬស្អាតចាញ់អូនទេ អូនគួរឲ្យស្រលាញ់ច្រើនជាង។
៣-នឹកស្មានមិនដល់ថា អូនពូកែដល់ម្លឹងសោះ
ស្ដ្រីនាងនឹងកើតអារម្មណ៍ស្រស់ស្រាយ ព្រមទាំងទទួលបានសេចក្ដីសុខបំផុត ក្រោយពេលបានឮពាក្យសរសើរដែលធ្លាយចេញ ពីមាត់មនុស្សផ្ទុយគ្នាច្រើនជាងរឿងរូបសម្បត្ដិ។ ហេតុផលក៏ព្រោះពួកនាងយល់ឃើញថា ទោះបីយ៉ាងណាក៏ដោយ រឿងសង្ខាររបស់មនុស្សមិនអាចស្ថិតនៅចីរកាលបាននោះឯង។ រាល់ទង្វើដែលអ្នកបានសម្ដែងឲ្យឃើញពីការពេញចិត្ដពាក់ព័ន្ធទៅនឹងសតិបញ្ញាសមត្ថភាព ថាមពល ផ្ដួចផ្ដើមភាពព្យាយាម ឬគុណភាពជីវិត ដែលអ្វីក្រៅពី រឿងរូបសម្ផស្សរបស់នាង គឺសុទ្ធតែបង្ហាញឲ្យឃើញថា អ្នកជាមនុស្សមានចិត្ដបរិសុទ្ធ មិនចាត់ទុកនាងជារបស់កំដរអារម្មណ៍។ ផលចុងក្រោយអ្នកនឹងទទួលបានសេចក្ដីសុខក្នុងរឿងរួមភេទជាមួយនាងយ៉ាងស័ក្ដិសមបំផុត៕