ល្បែង​តែង​វិនាស

, , Leave a comment

11987140_512097288964938_3255355311060320400_n

​រាជធានី​ភ្នំពេញ : គ្មាន​នរណា​មានកំណើត​ដោយសារ​ល្បែង​នោះទេ​។ អ្នក​ធ្លាប់​បានឮ​សុភាសិត​ហើយ​ថា « ល្បែង​តែងតែ​មហន្ដរាយ មនុស្ស​លេងល្បែង​សប្បាយ​ក្លាយជា​ទុក្ខ មនុស្ស​ម្នាក់ៗ ចង់បាន​សេចក្ដីសុខ​ទាល់់តែ​កុំ​លេងល្បែង »​។ មាន​អ្នកចូលរួម​លេង ល្បែង​ជាច្រើន​កុះករ តែងតែ​និយាយថា លេងល្បែង​ធ្វើ​ឲ្យ​រីករាយ ហើយក៏​ធ្វើ​ឲ្យ​គេ​ពិបាកចិត្ត​ដែរ​។​

 

​អ្នកលេង​ល្បែង​ធំៗ ពេល​គេ​លេងល្បែង​ឈ្នះ​ម្ដងៗ ពួកគេ​សប្បាយចិត្ត​ណាស់ ហើយ​គេ​មិនដែល​ខ្វល់ខ្វាយ​ពីអ្វី​ឡើយ ប៉ុន្តែ​គេ​មិនដែល​គិតថា ពេលដែល​គេ​ចាញ់​វិញ គេ​នឹង​បាត់បង់​អ្វីៗ ទាំងអស់​ដែល​ខ្លួន​ធ្លាប់​មានដូចជា​៖ ផ្ទះ ឡាន ម៉ូតូ គោ ក្របី ជាដើម រហូត​ទៅដល់​បាត់បង់​ជីវិត​ទៀតផង​។​

 

​យើង​គិតថា អ្នក​លេងល្បែង​តែងតែមាន​ចំណុចខ្សោយ​មួយ​គឺ​ភាព​លោភលន់ ហើយ​ភាព​លោភលន់​នេះ​នឹង​បណ្ដាល​ឲ្យ​អ្នក​លេងល្បែង​ទាំង​អស់កើត​ភាព​មហន្តរាយ​។ ដូច្នេះ​អ្នក​ត្រូវ​គិតថា ល្បែង​នឹងធ្វើ​ឲ្យ​វិនាស​នូវ​អ្វីៗ​គ្រប់យ៉ាង​ដែល​ខ្លួន​មាន​ពីមុនមក ហើយនឹង​ត្រូវធ្វើ​ឲ្យ​ខូចអនាគត​៕

 

ល្បែង​តែង​វិនាស តើ​ត្រឹមត្រូវ​ទេ ប្រិយមិត្ត​ទាំងអស់គ្នា​?

6f99478e-d713-4ba1-aeb6-dbcea44547a6

 

Leave a Reply

(*) Required, Your email will not be published