ក្រោយ​រួមរ័ក​ឆ្អែតឆ្អន់ ឪពុកម្តាយ​មក​ទាន់ ហៅ​ប៉ូលីស​ដាក់​ខ្នោះ​

, , Leave a comment

​ខេត្តតាកែវ : បុរស​ម្នាក់​ត្រូវបាន​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់​បានធ្វើការ​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​រួមភេទ​ជាមួយ​អនីតិជន​ក្រោម​អាយុ​១៥​ឆ្នាំ​។ ករណីនេះ​បានកើត​ឡើង​វេលា​ម៉ោង​២២​និង​៣០​នាទី​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៥ នៅផ្ទះ​ជនសង្ស័យ ស្ថិតក្នុង​ភូមិ​ព្រៃ​កុយ ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​

 

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ក្រោយ​ទទួល​ពាក្យបណ្ដឹង​ពី​ឈ្មោះ ប៊ី សារិទ្ធ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ជួរ ឃុំ​ពពេល ស្រុក​ត្រាំកក់ ខេត្តតាកែវ​ដែល​បាន​ប្ដឹង​ទៅលើ​ឈ្មោះ ណាត ដា​វីន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាង បាន​លួងលោម​រួមភេទ​ជាមួយ​កូនស្រី​របស់ខ្លួន​មានឈ្មោះ រ​.​រ​.​ស អាយុ​១៤​ឆ្នាំ​។​

 

​ប្រភព​ដដែល​បាន​បន្តទៀតថា នៅ​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១៥ កុមារី​រងគ្រោះ​បាន​បាត់​ពី​ផ្ទះ​មិនដឹង​ទៅណា​ទេ ទើប​ក្រុមគ្រួសារ​បាន​ដើររក​រហូតដល់​វេលា​ម៉ោង​២០​និង​០០​នាទី ទើប​ឃើញ​កុមារី​រងគ្រោះ​នៅផ្ទះ​របស់​ជនសង្ស័យ​ខាងលើ ហើយ​ក៏បាន​សួរនាំ​ទើប​ដឹងថា​ឈ្មោះ ណាត ដា​វីន និង​កូនស្រី​ខ្លួន​បានរួម​ភេទ​ជាមួយគ្នា​ក៏​បានមក​ដាក់ពាក្យ​បណ្ដឹង​នៅ អធិការដ្ឋាន​នគរបាល​ស្រុក​ត្រាំកក់​ឲ្យ​ឃាត់ខ្លួន​ជនសង្ស័យ​តែម្ដង​។​

 

​តាម​ចម្លើយ​របស់​ជនសង្ស័យ​បាន​សារភាពថា រូបគេ​បាន​ស្រឡាញ់គ្នា ហើយក៏​ជាស​ង្សា​ជាមួយ​កុមារី​រងគ្រោះ​ជា​យូរណាស់​មកហើយ​ដែរ និង​ថែមទាំង​បាន​រួមរ័ក​ជាមួយគ្នា​ចំនួន​៤​ដង ដោយ​៣​ដង​នៅផ្ទះ​របស់​កុមារី​រងគ្រោះ និង​លើកចុងក្រោយ​គឺ​នៅផ្ទះ​របស់ខ្លួន​នា​ថ្ងៃកើតហេតុ​តែម្ដង​។​

 

​បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលា ដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

06-10-2015

 

Leave a Reply

(*) Required, Your email will not be published