ឃាតកម្មព្រៃផ្សៃសម្លាប់ស្ត្រីមានផ្ទៃពោះ និងដុតសាកសពបំបាត់ដាន លើឧទ្យានជាតិគិរីរម្យ

, , Leave a comment

កំពង់ស្ពឺ ៖ កាលពីល្ងាចថ្ងៃទី០៣ខែតុលាឆ្នាំ២០១៥ នៅលើខ្នងភ្នំគិរីរម្យ ខាងជើង ភ្នំបៃតងស្ថិតនៅភូមិថ្មីឃុំចំបក់ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ សាកសពស្ត្រីមិនស្គាល់

អត្តសញ្ញាណម្នាក់ត្រូវមន្ត្រីឧទ្យាននុរក្សប្រទះឃើញដេកស្លាប់ក្នុងស្ថានភាពហើម ស្អុយរលួយ និងមានស្នាមដុតបំផ្លាញ ខណៈពេលកំពុងដើរល្បាត។

 

លោក សាយ ប៊ុនថន អធិការនគរបាលស្រុកភ្នំស្រួចបានប្រាប់អោយដឹងថា មន្ត្រី បរិស្ថានម្នាក់បានដើរល្បាតប្រទះឃើញសាកសពស្ត្រីម្នាក់ដេកស្លាប់ក្នុងស្ថានភាព ហើមស្អុយរលួយហើយរាយការណ៍មកសមត្ថកិច្ច។ សាកសពនេះមិនត្រូវបានគេ ស្គាល់អត្តសញ្ញាណនៅឡើយទេគ្រាន់តែដឹងថា ជាភេទស្រីអាយុប្រហែល៣០ឆ្នាំ ពាក់អាវយឺតពណ៌ក្រហមដៃវែងខោខ្មៅត្រឹមជង្គង់ហើយសពត្រូវបានភ្លើងឆេះរោល ស្អុយរលួយនិងមានពាក់ខ្សែដៃខាងឆ្វេងហើយមានស្លាកស្នាម កាប់ត្រូវក្បាល៤ កន្លែងហើយក៏ជាអ្នកមានផ្ទៃពោះផងដែរ។

 

លោកអធិការនគរបាលស្រុក ភ្នំស្រួចបានបន្តថា តាមការសន្និដ្ឋានបឋមអាចជា ករណីឃាតកម្មសម្លាប់ និងដុតបំផ្លាញសាកសព បច្ចុប្បន្នសាកសពត្រូវបាន សមត្ថកិច្ចរុំនិងកប់ក្បែរកន្លែងកើតហេតុព្រមទាំងបន្តនីតិវិធីស្រាវជ្រាវដើម្បីវែកមុខ រកឃាតក៕

22250

 

Leave a Reply

(*) Required, Your email will not be published