ជនជាតិបរទេស ធ្លាក់ពីលើសណ្ឋាគារសុខា ស្លាប់ម្នាក់ទៀតហើយ សមត្ថកិច្ច និងអ្នកគ្រប់គ្រង សណ្ឋាគារបិទបាំងព៍ត័មាន

, , Leave a comment

រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៥ខែតុលាឆ្នាំ២០១៥ បុរស ជនជាតិបរទេសម្នាក់មិនទាន់ស្គាល់អត្ដសញ្ញាណបានធ្លាក់ពីលើ សណ្ឋាគារសុខា កម្ពស់ ជាច្រើនជាន់នៅត្រើយខាងកើត

ស្ពានជ្រោចង្វារសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារបង្កឱ្យមានការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋ អាជ្ញាធរនិងសមត្ថកិច្ច។

 

ប្រភពបានអោយដឹងថា បុរសរងគ្រោះ​ គឺជនជាតិអាមេរិកមិនស្គាល់ឈ្មោះបាន ចូលមកជួលបន្ទប់លេខ៧២៨ ​ស្នាក់នៅសណ្ឋាគារសុខា កាលពីថ្ងៃទី០៣​ខែតុលា ២០១៥ ​ហើយមុនពេល​កើត​ហេតុ​គេឃើញជនរងគ្រោះបាន​ដើរលំហែកាយលេង នៅជាន់ទី២០ ក៍ស្រាប់តែនៅវេលាកើតហេតុ ​គេឃើញបុរសនោះ​ធ្លាក់​ស្លាប់នៅ ជ្រុងខាងជើង​នៃសណ្ឋាគារ​សុខា​តែម្តង ​ដោយមិនទាន់​ដឹងពីមូលហេតុ ។

ជំវិញព៍ត័មានខាងលើសមត្ថកិច្ចមូលដ្ឋាននិងអ្នកគ្រប់គ្រងសណ្ឋាគារមិនអនុញាតិ អ្នកយកព័ត៌មានចូលទៅថតរូបភាពនិងសួរពីដំណើររឿងនោះឡើយពោលអោយ ស្ថិតនៅខាងក្រៅរបងសណ្ឋាគារតែប៉ុណ្ណោះនិងបានព្យាយាមលាក់ព៍ត័មាន  ៕

Hong-0043 Hong-0044

 

Leave a Reply

(*) Required, Your email will not be published